[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
English-Khmer.com
Special Khmer Poetry/Other LiteraturePosted: 2011-05-29 10:06:52   Replies: 0
ការប្រៀបធៀប ដើម្បីវាស់កម្រិតប្រសើ�

ការប្រៀបធៀប ដើម្បីវាស់កម្រិតប្រសើរ របស់យើង

កត្តាដែលប្រពៃបំផុតសម្រាប់យើង ក្នុងការជួយខ្លួនយើង អោយបានទទួលភាពប្រសើរ រុងរឿងក្នុងជីវិត គឺយើងមិនត្រូវ ប្រៀបធៀប ខ្លួនឯងជាមួយអ្នកដទៃឡើយ ប៉ុន្តេយើងគួរប្រៀបធៀប ខ្លួនយើង ជាមួយខ្លួនយើងពីថ្ងៃមុនកន្លងមក ថាតើថ្ងៃថ្មីនេះ យើងបានកែប្រែខ្លួន អោយ ប្រសើរជាងខ្លួនយើង កាលពីម្សិលដែរទេ? តើយើងមានបានពង្រីក លក្ខណៈល្អ របស់យើង ច្រើនជាងខ្លួនយើង ថ្ងៃម្សិលបានប៉ុនណាដែរហើយ? តើយើងបានប្រព្រឹត្តល្អ ប្រពៃ ច្រើនជាងរូបយើង កាលពីថ្ងៃម្សិលដែរឬទេ? បើមិនបានទេ តើហេតុអ្វីបានជាធ្វើមិនបាន។ បើយើងខ្វះខាត តើយើងខ្វះខាត ចំណុចមួយណា? ហើយតើយើងគួរស្វែងរកមធ្យោបាយអ្វី ដើម្បីណែនាំខ្លួនយើង អោយប្រសើរជាងមុន និងដើម្បីបំពេញ ចំណុចខ្វះខាត ទាំងនេះ? កាលណាយើង ធ្វើបែបនេះ កាន់តែញឹកញាប់ កាន់តែច្រើន មិនយូរមិនឆាប់ យើងនឹងបាន ទទួលលទ្ធផល ប្រសើរបំផុត សម្រាប់ជីវិតយើង ហើយយើងនឹងមាន ក្តីរំភើបចិត្ត និងមានមោទនភាព ចំពោះខ្លួនយើង ជាទីបំផុតដែរ។ រីឯសង្គមមនុស្ស ជុំវិញខ្លួនយើង ទាំងឡាយទៀតសោត ក៏មានក្តីរំភើបរីករាយ និងមាន មោទនភាពចំពោះរូបយើង ដោយស្វ័យប្រវត្តិ ដោយមិនបាច់ យើងរត់តាមទទូចទាមទារ ចំណាប់អារម្មណ៍ ពីនរណាឡើយ។

ម៉្យាងទៀត យើងមិនគួរមើលអ្នកដទៃ ដើម្បីវាស់សមត្ថភាព របស់យើងដែរ ព្រោះថា បើកាន់តែប្រៀប យើងនឹងកាន់តែខកចិត្ត ខ្លាំងឡើងថែមទៀត ដោយសារតែមនុស្សនិមួយៗ ទាំងឡាយ ក្នុងសង្គម តែងតែមានទេពកោសល្យ មានសមត្ថភាព មានលទ្ធភាព និងមានភាពជាកំពូល របស់ខ្លួន រៀងៗខ្លួន មិនដូចគ្នា ឡើយ។ កាលណាយើងធ្វើការ ប្រៀបធៀបកាន់តែច្រើន យើងនឹងមានការខកចិត្ត កាន់តែច្រើន ព្រោះយើងមិនងាយ នឹងធ្វើដំណើរ ទៅកាន់ភាពជាកំពូលនោះ អោយដូចគេបាន ដោយសារ កត្តាបួនយ៉ាង នោះឯង។ កាលណាយើងខកចិត្ត ឬតូចចិត្តកាន់តែច្រើន យើងច្បាស់ជានឹងបាក់កម្លាំងចិត្ត នៅវេលាណាមួយ នៃជីវិតរបស់យើង។ ម៉្យាងទៀត អ្នកដែលគិតថា ខ្លួនមានប្រាជ្ញាភ្លឺថ្លា មិនចាញ់នរណា រមែងតែងតែខំប្រឹងមិនឈប់ឈរនោះ ដើម្បីអោយបានដូចគេ ដែលខ្ពស់ជាងខ្លួនទាំងឡាយនោះ បុគ្គលរូបនោះ អាចប្រឹងខិតខំ រហូតដល់ ហួសសមត្ថភាព របស់ខ្លួន ដែលអាចជាហេតុបណ្តាលអោយ ខ្លួនគេបាក់កម្លាំងចិត្ត កាន់តែច្រើន នៅពេលណាមួយ នៃជីវិត ដោយសារ តែការព្យាយាម ដើម្បីអោយដល់កំពូលស្មើគេ ឬលើសគេនោះ មិនចេះមានដំណើរដល់ដូចប្រាថ្នាសោះ ចេះតែមានគេលើសខ្លួន រៀងរហូត។

ដូច្នេះ កត្តាដើម្បីវាស់ភាពប្រសើររបស់យើង មានតែម៉្យាងគត់ គឺយើងយកខ្លួនយើង វាស់ខ្លួនឯងតែម៉្យាង ប៉ុនណោះ។ មានតែកត្តានេះទេ ដែលនាំអោយយើង រក្សាកម្លាំងចិត្ត មាំមួន បានមួយជីវិត មិនរាថយ មិនខកចិត្ត ឬតូចចិត្ត អ្វីទាំងអស់ ចំពោះខ្លួនឯង។ រីឯសង្គម ក៏ធ្វើការវាស់តម្លៃ រូបយើង បែបផែនតែមួយដូចគ្នានេះដែរ ថាតើ យើងបានកែប្រែខ្លួន មកប្រសើរ បានល្អកម្រិតណា កន្លងមក។ ពេលណា សង្គមឃើញយើង កែប្រែបាន កាន់តែល្អ សង្គមកាន់តែ ស្វាគមន៍យើងថែមឡើងៗ។ កាលណាសង្គម កាន់តែពង្រីកការស្វាគមន៍របស់គេ ចំពោះយើង នោះគេកាន់តែជម្រុញ និងលើកកម្លាំងចិត្តយើង ថែមមួយកម្រិតទៀត។ ហើយការជម្រុញរបស់សង្គម ថែមកាន់តែខ្លាំង ដំណើរកែប្រែខ្លួនយើង អោយកាន់តែល្អប្រសើរ ក៏នឹងមានល្បឿន ទៅមុខ លឿនឡើងៗ ទ្វេមួយជាពីរ ដោយសារ តែការដែលយើងអាច ជួយខ្លួនយើង បានកាន់តេប្រសើរ ដោយសមត្ថភាព របស់យើង នោះឯង។ បើមិនជឿទេ សូមសាកមើលកុំខាន។ រវាងមួយឆ្នាំទៅមួយឆ្នាំ លោកអ្នកនឹងឃើញលទ្ធផល ប្រត្យ័ក្សនឹងភ្នែក មិនលែងឡើយ។

រីឯការប្រព្រឹត្តបានកាន់តែល្អ ក៏នឹងអាចនាំអោយអ្នកដទៃ កាន់តែធ្វើល្អបន្ថែម ទៀតដែរ ព្រោះគេមានការរំភើបចិត្ត និងភាពលូតលាស់ របស់យើង ជាគម្រូ ហើយគេនឹងធ្វើតាម ជាបន្តៗតទៅទៀត គ្រប់ៗគ្នា គឺការប្រែខ្លួនគេ អោយកាន់តែប្រសើរឡើងៗ។ យូរៗទៅសង្គមនឹងពោរពេញ ដោយមនុស្សល្អ ជាមិនខាន។

អ្នកស្រីកែវច័ន្ទបូរណ៍

English-Khmer.com
Angkorwat DVD Store
Cambodia Photos
Khmer Magazines
English-Khmer Dictionary
Cambodian Music
Smaradey Khmer
Phnom Penh
Khmer Dating
KHMER DVD STORE
ANGKORWAT DVD
English-Khmer.com