[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
English-Khmer.com
រស់ សិរីសុទ្ធា Ros Serei SotheaPosted: 2011-05-14 13:47:47   Replies: 0
61-70 សុទ្ធា

១=============
ស្ទឹងខៀវ

(១) ទឹកហូរបាត់ទៅសល់នៅទឹកភ្នែករងថ្លា ជាមួយអក្ខរាសច្ចា ស្បថស្បែស្នេហ័ស្និទ្ធ
ឱស្ទឹងសង្កែ ស្រោចថែជីវិត ស្ទឹងខៀវខកចិត្ត អាណិតវាសនា។

(២) បើសិនទឹកស្ទឹង កករឹងរីងស្ងួតលែងហូរ ផ្កាស្លាទាំងគូ អូនស៊ូលើកជូនមេបា
មិនឲ្យស្ទឹងខៀវ ដៀលទាវស្រីថា ក្បត់ចិត្តស្នេហា ស្រវាភពថ្មី។

(បន្ទរ) អនុស្សាវរីយ៍គ្រប់ទីទាំងអស់ បូជាចំពោះជូនឈ្មោះកង្រី
គោរពសន្យា ស្នេហាភក្តី លប់ឈ្មោះកាកីជាស្រីអាស្រូវ។

(៤) ពីថ្ងៃនេះទៅអូននៅសែនឆ្ងាយពីបង រាល់ពេលនឹកផងផ្តាំផង ក្រែងបងមើលផ្លូវ
ផ្គរលាន់ដើមឆ្នាំ អូនចាំប្រុសពៅ អូនមកឥលូវមកនៅជិតបង ។

២=============
ស្រឡាញ់បងជានិច្ច

១. តាំងពី ផ្តាច់ការទាក់ទងនឹងបងមក ចិត្តមានក្តីអផ្សុកយ៉ាងខ្លាំង ក្នុងមួយជីវិត អូនអីក៏លំបាកម៉្លេះ ហេតុអ្វី បានជាបងមិនយល់ផង ។

២. ថ្ងៃក្រោយបើសិនព្រាត់ ព្រាត់ពីអូនទៅ នឹងមានក្តីអផ្សុកយ៉ាងណា ខ្យល់រដូវ ជាដួងចិត្តរបស់អូន បានបែកពីអូនហើយអ្នកថ្លៃ (ពីរដង) ។

ពោល. ពេលអ្នកព្រាត់ទៅ ពាលពៅចំបែង តែឯងឯកា មានតែហ្វូងតារា ជួយរំលែកទុក្ខ ខ្ញុំផង ។

៣. ថ្ងៃក្រោយបើសិន រងទុក្ខវេទនា ចិត្តកំព្រាចំបែងម៉្លេះទេ ព្រួយចិត្តមួយ ឃ្លាតចាកពីហឫទ័យស្រីទៅ គ្មានសង្ឃឹមនៅ ថាត្រឡប់វិញ ។

៤. អូននៅតែស្រឡាញ់ ស្រឡាញ់បងជានិច្ច ចិត្តឥតគេចកែពីប្រុសស្នេហ៍ ចំណែកអូន អូនទុកដំបៅជាប់ទ័យា ច្រើនពន្ធនានឹងថ្លែងបានឡើយ ។

៣=============
នឹកណាស់អ្នកម្តាយ

១. ព្រឹកក៏នឹក យប់ក៏នឹក នឹកឃើញម្តាយខ្ញុំ គាត់ឋិតនៅក្បែរខ្លួនខ្ញុំ ខ្ញុំនឹក ពេលដែល ផ្តេកខ្លួនក្បែរនឹងអ្នកម៉ែ ។

បន្ទរ. ភ្នែកធំៗទាំងគូ គួរអោយអាណិតមេត្តា មើលចំ មកខ្ញុំ កក់ក្តៅងំ ក្នុងឱរ៉ា ។

២. ព្រឹកក៏នឹក យប់ក៏នឹក នឹកឃើញម្តាយខ្ញុំ គាត់ឋិតនៅក្បែរខ្លួនខ្ញុំ នឹក ណាស់អ្នកម៉ែ នឹកសែននឹកស្រណោះ ។ ព្រឹកក៏នឹក យប់ក៏នឹក នឹកឃើញម្តាយខ្ញុំ គាត់ឋិតនៅក្បែរខ្លួនខ្ញុំ ខ្ញុំនឹក ពេលដែល ផ្តេកខ្លួនក្បែរនឹងអ្នកម៉ែ ។

បន្ទរ. និយាយរឿងប្រាប់ខ្ញុំ គាត់ច្រៀងបំពេរខ្ញុំ ភក្ត្រាមូលក្លំ ពេញដោយក្តីស្រឡាញ់ ។ ព្រឹកក៏នឹក យប់ក៏នឹក នឹកឃើញម្តាយខ្ញុំ គាត់ឋិតនៅក្បែរខ្លួនខ្ញុំ នឹក ណាស់អ្នកម៉ែ នឹកសែននឹកស្រណោះ ។

៤==========================
សត្វរៃពេលល្ងាច

១- រសៀលគងព្រៃ សូរសំលេងរៃឆ្លងឆ្លើយរងំ ឯភ្នំធំៗ សំលេងរៃយំឮសូររវើយ។
២- ឱសត្វរៃអើយ រៃចេះយំឆ្លើយរដូវរីងរាំង
រៃយំប្រណាំង រ៉ែពេញខ្លាំងតាមមែកព្រឹក្សា។
បន្ទរ- ឱសត្វរៃពេលល្ងាច រៃហើរយំស្រែកផ្តាំព្រះសុរិយា
ដែលឆ្លងផុតភ្នំសុមេរា រុក្ខជាតិនានា ប្រែភេទស្រពោនអាល័យ!!

៥==========================
៦==========================
៧==========================
៨==========================
៩==========================
១០==========================

English-Khmer.com
Angkorwat DVD Store
Cambodia Photos
Khmer Magazines
English-Khmer Dictionary
Cambodian Music
Smaradey Khmer
Phnom Penh
Khmer Dating
KHMER DVD STORE
ANGKORWAT DVD
English-Khmer.com