[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
English-Khmer.com
រស់ សិរីសុទ្ធា Ros Serei SotheaPosted: 2011-05-14 13:36:46   Replies: 0
51-60 សុទ្ធា

1=============
កូនស្រីអ្នកនេសាទ
បទភ្លេងទំនុកច្រៀង សម្រួលតន្ត្រី ច្រៀងដោយ
គង្គ ប៊ុនឈឿន ម៊ែរ ប៊ុន រស់ សេរីសុទ្ធា

១- ឱ!ភូមិបាក់ព្រា នាពេលសុរិយារៀបលិច រលកព្រិចៗ រំលេចពណ៌ព្រំសុវណ្ណ
ជំនោររសាត់ បក់ផាត់នាពេលសាយ័ណ្ណ ឯនាយផ្គរលាន់ លាន់ឮសែនឆ្ងាយស្រណោះ ។

២- ភូមិអ្នកនេសាទ បណ្ដែតលើផ្ទៃជលសារ ជំនោរសីហា កត់ត្រារឿងដើមទាំងអស់
កាលបងនិងអូន សាងក្បូនស្នេហ៍យ៉ាងស្មោះ ឥឡូវបងបោះ បង់ចោលរូបអូនឯកា ។

R- ធ្វើម្តេចរូបអូន ជាកូនស្រីអ្នកនេសាទ ជាផ្កាមិនស្អាត ប្រឡាក់ជាប់កិ្លនមច្ឆា
បងក្រេបផ្កាហើយ បោះផា្កចោលក្នុងជលសារ នេះគឺវាសនា បុប្ផានៅភូមិបាក់ព្រា ។

៣- បាក់ព្រាព្រែកត្រប់ បង្កប់រឿងស្នេហ៍អ្នកក្រ ដូចព្រាហ្មកេសរ ត្រូវប្ដីយកទៅប្រហារ
ចាំតាំងពីប្រាំង រហូតដល់ខែវស្សា មិនដឹងថ្ងៃណា ទើបប្រុសជីវ៉ាវិលវិញ ៕

2===================
នេះគឺកម្មខ្ញុំ កម្មខ្ញុំ....

១. នៅក្នុងលោកនេះ ប្លែកអ្វីរូបខ្ញុំ គrទុក្ខប៉ុនភ្នំ ក្រៀមក្រំក្នុងចិត្ត រកស្តីមិនចេញ ស៊ូទ្រាំគេងគិត ធម្មជាតិអាណិតប្រណីខ្ញុំ។

២. ទុក្ខខ្ញុំសែនធំ ពុំអាចនឹងថ្លែង ហាស្លាក់ខ្ចាក់ស្លែង អោយចិត្តសៅហ្មង រស់នៅកំព្រា នេះឫកម្រង ព្រហ្មលិខិតចងក្រង សំរាប់រូបខ្ញុំ។

R. ស៊ូទ្រាំទៅចុះ បណ្តាំលោកិយ កើតមកជាស្រីតែរស់រងកម្ម ស្រែកប្រាប់នរណា នេះគឺកម្មខ្ញុំ ធម្មជាតិជិតជុំ ចាំរឿងខ្ញុំផង។

៣. បើរូបស្លាប់ទៅ ក៏ខ្ញុំមិនស្តាយ ស្លាប់ចុះព្រះអើយ អោយផុតសៅហ្មង លោកនេះកាចម្ល៉េះ ខ្ញុំឈរទាំងព្រម ស្លាប់ទៅបានផ្សង ផុតកម្មលោកិយ។

3===================
កូនខឹងរឿងអ្វី?

(ពោល) កូនខ្ញុំយំ កូនឃ្លានបៅហើយ កូនម្តាយ កូនម្តាយ...
១. ឱកូនពន្លកពៅមាសម្តាយអើយ.. កូនឃ្លានបៅហើយ បានជាកូនយំអើយ... រឺមួយជាអ្នកណាគេវាយដំ បានជាកូនយំ យំដូច្នេះណា។

២.កូនពៅពន្លកពៅមាសម្តាយ អើយ...កូនកើតឡើងហើយហែលរងទុក្ខា អភ័ព្ទខុសគេនៅក្នុងលោកា ឃ្លាតពីហត្ថា ថ្នមបីបំពេរ។

R. កូនយំព្រោះខឹង នឹងម្តាយឬអី កូននៅក្មេងខ្ចី មិនទាន់យល់ទេ.. ទឹកភ្នែកម្តាយសឹង ក្លាយជាទន្លេ ទុក្ខផ្ទួនសែនទ្វេរ ស្ទើរតែក្សិណក្ស័យ..។

៣.ខ្ញុំសូមអង្វរ សំពះបាទា សូមលោកមេត្តា ប្រោសប្រាណប្រណី ជាតិនេះរូបខ្ញុំ គ្មានប្រាថ្នាអ្វី ក្រៅពីកូនស្រី កូនពៅតែមួយ...។

4===================
សំនៀងបុប្ផាព្រៃភ្នំ

១.មើលបព្វតាមានបុប្ផាបំព្រង រីករោយរហង់ យោងយោលគ្នា
ខ្ញុំជិះទោងលេងក្នុងព្រឹក្សា កំសាន្តទ័យាសុខគ្មានហ្មង។

បន្ទរ. ឧិ!បក្សីបក្សាទាំងឡាយ! មានគូសប្បាយ ប្រោះព្រំចិន្តា
បំណងជញ្ជក់រសជាតិគន្ធាបុប្ផា។

៣. ក្រអូបអ្វីម្លេះក្លិនខ្លួនរំដួល ឈួលជាប់នាសា នេះគឺក្លិនខ្លួនបុផ្ផា បុប្ផាហាហាព្រៃភ្នំ។

5===================
ជិតភ្លឺហើយបង

១) ខ្យល់បក់វឺវឺជិតភ្លឺហើយទៅហើយបងអើយក្រោកឡើង(ស្ទួន) ទៅធ្វើស្រែយើងនៅភូមិឯជើងកុំអោយថ្ងៃរះទាន់(ស្ទួន)។
២) ឮមាន់រងាវស្រដៀវវាយំផ្អើលឃ្មុំក្រេបផ្កា(ស្ទួន) បាយឆ្អិនហើយណាយាត្រាទៅស្រែសាបពូជស្រូវថ្មី(ស្ទួន)។
៣) បងលីនង្គ័លអោយដល់លើស្មារកុំនៅទីទើរ(ស្ទួន) អូនទូលកញ្ជើរសម្លប្រហើរនិងផ្អកត្រីប្រៃ(ស្ទួន)។

6===================
កុំមុសា

១) មេឃស្រឡះគ្មានពពក វាយោរបក់មករំភើយ លួងលោមចិន្តាបានស្បើយ បងឃ្លាតទៅហើយឃ្លាតពីអូន។
២) ម្លប់ព្រឹក្សព្រៃធ្លាប់ផ្តល់ស្លឹក ឥឡូវជ្រុះរុះរោយពេញដី ថាតើអោយសង្ឃឹមទៅលើអ្វី ចាំរដូវថ្មីក្ស័យជីវិត។
បន្ទរ) ទឹកជ្រោះហូរមិនឈប់ឈរ ពាក្យអូនអង្វរវរមិត្រ រឿងស្នេហ៍យើងតើបងគិត សូមឆ្លើយពិតកុំដោះសារ។
៣) បើមានថ្មីចង់បែកចិត្តប្រាប់ពិតមកចុះកុំមុសារ ក្បត់ស្នេហ៍បោកកែប្រែសាវ៉ា ជារឿងធម្មតាប្រុសចិត្តព្រាន។

7===================
ម្តេចបានជាមិនមក?

១) ផ្ទៃមេឃស្រឡះ មេឃស្រឡះ ចន្ទ័រះត្រចង់ ចិត្តអូនបំណង បំណងប៉ងស្នេហ៍លើថ្លៃ។
២) បងបានសន្យា បានសន្យាថាមករកស្រី ខ្យល់បក់រំភើយ រំភើយបងអើយអូនចាំ។
បន្ទរ) យប់យន់ស្ងាត់ឈឺង ព្រលឹងអូនចង់ប្រឡោម ដួងចិត្តរឹតតែក្រៀមក្រំ ក្រៀមក្រំ ចាំមើលតែបង។
៤) ខែជ្រេទាបទៅ ជ្រេទាបទៅចិត្តរែងសៅហ្មង ខឹងអូនឬបង ឬបង បានជាមិនមក!

8===================
ស្រលាញ់បងជានិច្ច

១). ចាប់ពីផ្តាច់ការទាក់ទងនឹងបងមក ចិត្តមានក្តីអស់សង្ឃឹមយ៉ាងខ្លាំង ក្នុងមួយជីវិតអូនអីក៏លំបាកម៉្លេះ ហេតុអ្វីបានជាបងមិនយល់ផង ។

បន្ទរ). ថ្ងៃក្រោយបើសិនព្រាត់ ព្រាត់ពីអូនទៅ នឹងមានក្តីអផ្សុកយ៉ាងខ្លាំង ខ្យល់រដូវជាដួងចិត្តរបស់អូន បានបែកពីអូនហើយអ្នកថ្លៃ (ពីរដង)

ពោល៖ ពេលអ្នកព្រាត់ទៅ ពាលពៅចំបែងតែឯងឯកា មានតែហ្វូងតារា ជួយរំលែកទុក្ខខ្ញុំផង ។

បន្ទរ). ថ្ងៃក្រោយបើសិនរងទុក្ខវេទនា ចិត្តកំព្រាចំបែងម្ល៉េះទេ ព្រួយចិត្តមួយឃ្លាតចាកពីហឫទ័យស្រីទៅ គ្មានសង្ឃឹមនៅ ថាត្រលប់វិញ ។ អូននៅតែស្រលាញ់ ស្រលាញ់បងជានិច្ច ចិត្តឥតគេចកែពីប្រុសស្នេហ៍ ចំណែកអូន អូនទុកដំបៅជាប់ទាយា ច្រើនពន់នានឹងថ្លែងបានឡើយ ។

9===================
បទ ចន្ទ្រាផ្លាស់វេន

១. ចន្ទ្រាផ្លាស់វេន បាត់តែរូបបង ស្អែកច្រើនកន្លងអូនចាំមិនភ្លេច ពាក្យដែលបងផ្តាំ អូនចាំជានិច្ច ថាផ្ការាំងរីកប្រុសស្នេហ៍វិលវៃ ។

២. បាត់បងឈឹងសូន្យ អូនព្រួយម៉្លេះទេ ចាំផ្លូវប្រុសស្នេហ៍ចិន្តាអាល័យ អូនរែងរលឹក ឱរ៉ារីងរៃ រស់នៅសព្វថ្ងៃ ដូចចកខែប្រាំង ។

បន្ទរ. ផ្គរលាន់ឯបូព៌លឺសូរគ្រឹមៗ ផុតក្តីសង្ឃឹមឱរ៉ាស្គមស្គាំង ព្រួយមួយនឹកបង ពីរជាប់ឃុំឃាំង ពុកអូនប្រឆាំងអោយអូនមានប្តី ។

៣. ព្រះច័ន្ទកុំចរ ដីឈប់

10===================
រាត្រីបាត់ស្នេហ៍

១. រលករលេញពេញផ្ទៃជលសា វាលវាំងគង្គាឆ្ងាយសន្លឹម ពពកបាំងច័ន្ទឃើញព្រឹមៗ ដួងចិត្តរណ្តំ គិតប្រុសបង ។

២. ស្រណោះរឿងដើមដង្ហើមឈឺផ្សារ ស្ទើរប្រេះឱរ៉ាព្រោះស្នេហ៍ស្នង យប់អើយយប់ស្ងាត់ យប់បាត់រូបបង យប់យូរកន្លង ទន្ទឹងជានិច្ច ។

បន្ទរ. ខ្យល់សែនត្រជាក់បក់មករំភើយ ប្រុសបងអើយអូនចាំមិនភ្លេច ចិត្តសែនកង្វល់វិលតាមខែលិច ស្ទើរដាច់ជីវិតក្ស័យ ។

៣. ឆ្ងាយអើយសែនឆ្ងាយ ឆ្ងាយពេកកន្លង ឆ្ងាយពីប្រុសបងដាច់អាល័យ អូននឹកសែននឹកគេងនឹកស្រមៃ សុបិនរាល់យប់ថ្ងៃ ឃើញថ្លៃជីវិត ។







English-Khmer.com
Angkorwat DVD Store
Cambodia Photos
Khmer Magazines
English-Khmer Dictionary
Cambodian Music
Smaradey Khmer
Phnom Penh
Khmer Dating
KHMER DVD STORE
ANGKORWAT DVD
English-Khmer.com