[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
English-Khmer.com
រស់ សិរីសុទ្ធា Ros Serei SotheaPosted: 2011-05-14 01:49:37   Replies: 0
41-50 រស់សិរីសុទ្ធា

1===================
ចំពោះស្រីណា?

១) ចំពោះស្រីណាដែលបងប្រាប់ថាស្រឡាញ់?
ឬមួយដោះសារមួយគ្រា ដើម្បីបង្ហាញ ក្តីស្រឡាញ់ដែលគ្មានន័យ?
២)ចំពោះស្រីណា ដែលបង មេត្តាប្រណី
ឬមួយស្បថស្បែ ហើយកែ ពេលបានខ្លួនស្រី ភ្លេចសំដីដែលសន្យា ។
៣) រកជឿមិនបាន រកស្មានមិនត្រូវ ជម្រៅស្នេហា
ពេលដែលស្រឡាញ់ថ្នាក់ថ្នមវាចា ដូចឆ្មាលាក់ក្រចក។
៤) សារភាពភ្លាមទៅ ម្ដេចឡើយ នៅសើចចំអក?
របួសដួងចិត្ត ចិន្តាមានតែសំបក បើស្នេហ៍ខក ខកលុះក្ស័យ ៕

2===================
អវសានជីវិតតេជោដំឌិន

តេជោបង.....
១) ម្ចាស់ដួងចិត្តជីវិតអូនអើយ ព្រាត់ហើយព្រាត់គ្មានវិលវិញ អនិច្ចារឱរាទោម្នេញ អូយ ឱរាទោម្នេញ ហួសអើយហួសចិត្ត ងងឹតអូនយំមិនចេញ ខ្លួនអូនវង្វេងអស់ហើយស្មារតី។
២) ប្រុសពិសីស្តីមួយម៉ាត់មក ពន្លកកំពូលហឬទ័យ ម្តេចនៅស្ងៀម នៅស្ងៀមមិនស្តី បងបងមិនស្រដី មិនអាសូរចិត្តអើយ មិនអាណិតរូបស្រី ឬអោយអូនក្ស័យទៅតាមបងដែរ?
៣) តើអោយអូនរំពឹងលើអ្វី? ដូចរាត្រីគ្មានដួងខែ ងងឹតតឹងទ្រូងម្ល៉េះទេ អូយតឹងទ្រូងម្ល៉េះទេ ឱស្នេហ៍ខ្ញុំអ្ហើយ ម្តេចឡើយកម្មក្រាស់ខុសគេ មានរូបខ្វះស្នេហ៍ រស់គ្មានខ្លឹមសារ។
៤) បងតេជោថ្លើមប្រមាត់ចិត្ត អាណិតបើកដួងនេត្រា មើលអូនផងកំពុងសោកា អូយ កំពុងសោកា បើមិនដូច្នោះអើយ អូនស៊ូដាច់ចិត្តប្រហារ ជីពជន្មជីវ៉ាតាមថ្លៃបងហើយ។

3===================
ទឹកភ្នែកដានី

ពោល៖ អនិច្ចាបងអើយ ភ្នែកបងពិការ តើបាននរណា ដឹកដៃបង?

១. ទឹកភ្នែកដានី នារីកំសត់ ផលកម្មតាម មកពង្រាត់ អោយស្នេហ៍ស្រីព្រាត់ បាត់ពីឱរា ព្រោះតែយល់ខុស ថាក្តីស្នេហ៍ស្មោះ ប្រែជាសាវា នៅសល់តែអក្ខរា អោយស្រី ខ្លោចផ្សាកន្លង។
២. បំណាច់ចិត្តនឹកហើយ ស្រលាញ់ប្តី អាសូរខ្លួននាងជាស្រី នាងព្រួយស្ទើរក្ស័យ អាល័យស្នេហ៍ស្នង ទឹកភ្នែកទួញថាតើបាននរណា ដឹកដៃប្រុសបង យប់ស្ងាត់ភ្នែកងងិតផង បងអើយវេទនាម្តេចទៅ។
R. បើបងស្អប់អូន គួរអាណិតកូន យំស្រែករកឪ កូនយំមើលផ្លូវ បង់ជួបមុខឪជាម្ចាស់សង្ខារ។
៣.ទឹកភ្នែកដានី កំព្រាស្នេហ៍ស្មោះ ស្នេហ៍ស្រីបរិសុទ្ធឥតខ្ចោះ នៅទៀងទាំងអស់ ប្រុសកុំសង្ការ ដំណក់ទឹកភ្នែក ស្រែកថ្ងូរបែរបន់ ឥន្ទព្រហ្មទេវតា សូមលោកអាណិតមេត្តា ជួយប្រោសស្នេហាខ្ញុំវិញកុំខាន។

4===================
អស់ផ្លូវហើយបង

ពោល៖ ហ៊ឺ.. អស់ផ្លូវហើយខ្ញុំ ម៉ាក់ដឹងរឿងអស់រលីង

(ស) . ហ៊ឺ..... អស់ផ្លូវហើយ ប្រុសបងអើយយើងអស់ផ្លូវ ធ្វើម្តេចទៅ ធ្វើម្តេចទៅម្តេចទៅបង? រឿងកន្លងបងអើយ អើយបងម៉ាក់អូនដឹង។

(ស). អស់ផ្លូវជួបគ្នាហើយ ប្រុសបងអើយថ្លៃកុំខឹង សូមកុំខឹង សូមកុំខឹង កុំខឹងអូន ហ្អឺ...... បងអើយ។

R.(ប). អូននៅទីណា នៅទីណា នៅទីណា? ភ្លេចសន្យាបងហើយឬ?

(ស). បងអើយអូនឈឺ ហ៊ឺ.......... ព្រោះក្តីស្នេហា។

(ស). បងអើយបងដឹងទេ ថាក្តីស្នេហ៍យើងមរណា គិតយ៉ាង គិតយ៉ាងណា យ៉ាងណាទៅ? ពីថ្ងៃនេះទៅ ពៅអើយ អើយពៅអស់ផ្លូវហើយ៕

5===================
ក្អែកហើរកាត់ស្ទឹង

១) ក្អែកហើរកាត់ស្ទឹង ជ្រឹងហើរកាត់ស្រុក អូននៅមិនសុខ ចាំបងចូលស្តី ដណ្តឹងរូបអូន តាមប្រពៃណី ឆាប់ឆាប់ណាថ្លៃ អាណិតស្រីផង។

២) ក្អែកហើរកាត់ស្ទឹង ជ្រឹងហើរកាត់ព្រៃ ពេលបងចូលស្តី ស្រីតាមច្បាប់ហើយ តែអនិច្ចា ឱខ្លួនខ្ញុំអើយ ម្តាយព្រមអោយហើយ ឪពុកថាទេ។

៣) ក្អែកហើរកាត់ស្ទឹង ជ្រឹងហើរកាត់ព្រែក ពុកលែងប្រកែក ព្រមអោយតាមម៉ែ ចូលស្តីម្តងទៀត ណាប្រុសមាសមេ គាត់លែងថាទេ ទៀតហើយណាបង។

៤) ក្អែកហើរកាត់ស្ទឹង ជ្រឹងហើរកាត់ព្រៃ អូនអរស្ទើរក្ស័យ ព្រោះបានរៀបការ ជាមួយរូបបង ណាប្រុសជីវ៉ា ពេលបាចផ្កាស្លា សារ៉ាវ៉ាន់កម្សាន្ត។

6===================
ជិតភ្លឹហើយបង

១) ខ្យល់បក់វឺវឺ ជិតភ្លឺទៅហើយ បងអើយក្រោកឡើង (២ដង)

ទៅធ្វើស្រែយើងនៅភូមិឯជើងកុំអោយថ្ងៃរះទាន់ (២ដង)

២) ឮមាន់រងាវ ស្រែដៀវវាយំ ផ្អើលឃ្មុំក្រេបផ្កា (២ដង)

បាយឆ្អិនហើយណា យាត្រាទៅស្រែ សាបពូជស្រូវថ្មី (២ដង)

៣) បងលីនង្គ័ល អោយដល់លឿនម៉ោ កុំនៅទីទើ (២ដង)

អូនទូលកញ្ជើ មានសម្លប្រហើរ និងផ្អកត្រីប្រៃ (២ដង)

ច្រៀងរួច ច្រៀងម្តងទៀត

7===================
ឮគេថាបងមក

១) ឮគេថាបងមក បងមកឥឡូវ បងមករកអូន អូននៅរង់ចាំ ចាំមើលតែផ្លូវ មើលផ្លូវប្រុសបង ភ្លេងគេលេងហើយ ឱប្រុសបងអ្ហើយ បងនៅទីណា ម្តេចក៏បាត់សូន្យ។

២) ក្រៅពីរូបបង អូនគ្មានបំណង លើរូបអ្នកណា ស៊ូឈរអោបដៃ រង់ចាំស្នេហា រាំជាមួយគ្នា ភ្លេងលេងច្រើនដង ឱសឱប្រុសបង បងនៅទីណា ឱស្នេហាអូន...

8===================
រលកដួងចិត្ត

ហូ......ហូ.....
I.រលកដួងចិត្ត ជិវិតស្នេហា ប្រាប់ថាជាតិនេះចំបែង រស់នៅកំព្រា រងាម្នាក់ឯង សង្រេងព្រោះក្តីស្នេហ៍ស្នង។

R.ស្នេហ៍អើយ សូមបងមេត្តាៗ ឆ្លើយមកៗ ស្នេហា អោយអូនដឹងផង អូននឹក នឹងបងៗរាល់ថ្ងៃ គ្មានថ្ងៃកន្លង នេះម្តងធ្វើម្តេចនឹងបានប្រាណមកថ្នមបី?

II.រលកចិន្តា ស្នេហាកវី លុះក្ស័យ...ស្រីនៅតែចាំ។ ហូ...ហូ....

9===================
មើលឬកប្តីខ្ញុំ

(១). ព្រះអើយ!ភ័យណាស់បាត់ប្តី (២ដង) មួយព្រឹកទល់ថ្ងៃមិនដឹងទៅណា ខំដើររកគ្រប់ទិសា (២ដង) មិនដឹងទៅណាបាត់ដំណឹងសូន្យ។

(២). អស្ចារ្យមើលឬកលោកប្តី (២ដង) ខំរកស្ទើរក្ស័យនៅឈ្ងោកក្តាអុក ប៉ិនណាស់ខាងដើរសំកុក (២ដង) រឿងរោគលេងអុកភ្លេចកូនប្រពន្ធ..។

(៣). ទៅផ្ទះឬក៏មិនទៅ (ពីរដង) តែនាំឱ្យក្តៅប្រយ័ត្នខានបាយ ខ្ញុំស្ងៀមខំសើចសប្បាយ (២ដង) តែក្តៅក្រហាយច្បាស់ជាក្រៅរបង...៕

10===================

ថ្ងៃលិចអូនស្រណោះ

ថ្ងៃលិចបាត់...បាត់ទាំងរូបថ្លៃ....បងអើយ..អូនសែននឹកស្រណោះ .....!!!
...
១. ថ្ងៃលិចអូនចាំ....ចាំផ្លូវកល្យាណ...ខុសត្រូវប៉ុន្មានបងតែងមេត្តា.....ទ្រូងអូនបានស្បើយផុតក្តីទុក្ខា....ប្រុសស្រស់សង្សារករុណាអូនស្រី...។

២ ថ្ងៃលិចស្អែកទៀត...អូននៅមិនភ្លេច...មើលផ្លូវជានិច្ចក្រែងឃើញប្រុសថ្លៃ.....ផ្ការីកផ្ការោយប្រុសលាដោះដៃ....ធ្វើម្តេចនិស្ស័យត្រូវឲ្យរងកម្ម ។

R. ថ្ងៃលិចអូនស្រណោះ...អូនស្រណោះ..ថ្ងៃលិចអូនអស់ក្តីសង្ឃឹម....លិចហើយកុំរះ...បើរះកុំញញឹម.....ទុកអូនប៉ុនភ្នំទួញយំសោកាអើយ.....។

៣. ស្រណោះថ្ងៃលិច..ក្តិចទងប្រម៉ាត់...ទឹកហូរទៅបាត់ដូចព្រាត់សង្សារ....ព្រាត់ទាំងស្រណោះមិនអស់ចិន្តា...ថ្ងៃលិចកាលណា.............សោកាអាល័យ ............។


English-Khmer.com
Angkorwat DVD Store
Cambodia Photos
Khmer Magazines
English-Khmer Dictionary
Cambodian Music
Smaradey Khmer
Phnom Penh
Khmer Dating
KHMER DVD STORE
ANGKORWAT DVD
English-Khmer.com