[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
English-Khmer.com
រស់ សិរីសុទ្ធា Ros Serei SotheaPosted: 2011-05-12 18:26:59   Replies: 0
31-40 រស់សិរីសុទ្ធា

1============
រង់ចាំ

(១) សុរិយាទាបទៅ អូននៅ រង់ចាំប្រុសស្នេហ៍ សុរិយាជ្រាលជ្រេ មាសមេ បំភ្លេចអូនហើយ
អូនរង់ចាំ រង់ចាំ ជួបជីវា ស្នេហាមួយ ។
(បន្ទរ) . ក្នុងទ្រូងអូនសែនព្រួយ សែនព្រួយ ពុំបានជួបថ្លៃ បើបានជួបចរណៃ សូមថ្លៃអាសូរផង ។
(២) . សុរិយារៀបលិច នឹកពេក នឹកតែប្រុសបង សុរិយាអូនផ្សង ខំប៉ងថានឹងបានស្នេហ៍ ឥឡូវថ្លៃ បងឃ្លាត ចោលអូនហើយ ហើយណាបង៕

2================
កូនស្រីអ្នកនេសាទ
បទភ្លេងទំនុកច្រៀង សម្រួលតន្ត្រី ច្រៀងដោយ
គង្គ ប៊ុនឈឿន ម៊ែរ ប៊ុន រស់ សេរីសុទ្ធា

១- ឱ!ភូមិបាក់ព្រា នាពេលសុរិយារៀបលិច
រលកព្រិចៗ រំលេចពណ៌ព្រំសុវណ្ណ
ជំនោររសាត់ បក់ផាត់នាពេលសាយ័ណ្ណ
ឯនាយផ្គរលាន់ លាន់ឮសែនឆ្ងាយស្រណោះ ។
២- ភូមិអ្នកនេសាទ បណ្ដែតលើផ្ទៃជលសារ
ជំនោរសីហា កត់ត្រារឿងដើមទាំងអស់
កាលបងនិងអូន សាងក្បូនស្នេហ៍យ៉ាងស្មោះ
ឥឡូវបងបោះ បង់ចោលរូបអូនឯកា ។
R- ហេតុតែរូបអូន ជាកូនស្រីអ្នកនេសាទ
ជាផ្កាមិនស្អាត ប្រឡាក់ជាប់កិ្លនមច្ឆា
បងក្រេបផ្កាហើយ បោះផា្កចោលក្នុងជលសារ
នេះគឺវាសនា បុប្ផានៅភូមិបាក់ព្រា ។
៣- បាក់ព្រាព្រែកត្រប់ បង្កប់រឿងស្នេហ៍អ្នកក្រ
ដូចព្រាហ្មកេសរ ត្រូវប្ដីយកទៅប្រហារ
ចាំតាំងពីប្រាំង រហូតដល់ខែវស្សា
មិនដឹងថ្ងៃណា ទើបប្រុសជីវ៉ាវិលវិញ ៕

3================
អូនសូមផ្ញើស្នេហ៍

(១) . ដួងចិត្តអូនព្រួយ ស្ទើរតែស្លាប់ហើយ ព្រះអើយមិនជួយខ្ញុំផង អូននឹកខ្លាំង ស្ទើរប្រេះទ្រូង សែនព្រួយ ស្នេហ៍ស្នង មិនគួរឃ្លាតឆ្ងាយ ..
(២) . រស់ជាតិក្តីស្នេហ៍ យល់ហើយម្តេចប្រែ បែកបែរ ធ្វើឲ្យអូនព្រួយ ស្រណោះកន្សែង ដែលបងប្រគល់ឲ្យ ម្តេចឡើយ បាត់ទៅទីណា ?
(បន្ទរ) . ដួងចិត្ត ខំស្រែក ស្រែកដង្ហោយ អំពាវនាវឲ្យ ព្រះលោកជួយមេត្តា ជួយឲ្យរួចពី ចំណងមរណា ជួបភក្ត្រា ម្...ចាស់ស្នេហ៍ ដែលទ្រូងនឹកទៅ ..
(៣) . ដឹងខ្លួនខុសពិត សូមបងអាណិត ក្នុងដួងចិត្តអូន យល់ច្បាស់ បងបានជួយអូន ជួយ អូនលួចស្រលាញ់ ពេលនេះប្រុសបង បាត់ឈឹង ។

4================
ដងជ្រោះទឹកភ្នែក

១. ស្លាប់សូរទឹកជ្រោះ ឈ្លោះនឹងថ្មដា បីដូចវាចា អូនសួរទៅបង សម្តីមួយម៉ាត់ បងឆ្លើយបែរខ្នង សែនខ្មាស់អ្នកផង ដែលដឹងហេតុការណ៍។
២. គង្គាហូរជ្រែក ហែកដងប្រឹក្សព្រៃ ស្ទឹងគ្មានអាល័យ ដល់ដងបុព្វតា គួរណាស់ត្រលប់ បញ្ចប់ស្នេហា ដែលយើងបានចារ លើថ្មរួចហើយ។
R. ទំនួញអកញី មេឃមីស្រទំ គូគាប់ទ្រនំ ធ្លាប់យំឆ្លងឆ្លើយ គេឆក់បេះដូង ពីទ្រូងខ្ញុំហើយ ដៃដែលធ្លាប់កើយ ឃ្លាតឆ្ងាយកេសា។
៣. ដងជ្រោះទឹកភ្នែក រីងបែកក្រហែង លេបស្លាក់ខ្ជាក់ស្លែង ព្រោះតែស្នហា មរតក ចុកឈាម អំណោយសង្សារ ក្តីស្មោះត្រង់ណា រឿងស្មោះត្រង់ហ្នឹង។

5=================
ចម្រៀងលាគ្នា

១. ផ្ទៃមេឃឡើងពណ៌ស្រអាប់ ខ្យល់ត្រជាក់រហ៊ឹម យើងជិតបែកគ្នា យើងបែកគ្នាហើយ នៅឆ្ងាយពីគ្នា បេះដូងប្រេះឆា ទឹកភ្នែកសស្រាក់ គ្មានថ្ងៃជួបគ្នា ជួបគ្នាទេ អូនបន់ស្រន់ សុំអោយបង កុំទៅណា ឆ្ងាយពីអូន។
២. មានតែទុក្ខខ្លោចផ្សា ក្តីផ្អែមល្ហែមអស់ហើយណា ស្វាមីភរិយា នៅឆ្ងាយពីគ្នា ដាច់សោះសូន្យ រដូវផ្ការីក ផ្ការោយផុតទៅ ពេលវលា កាន់តែឆាប់ កាន់តែជ្រៅ អូនបន់ស្រន់ សូមឲ្យបង កុំទៅណាឆ្ងាយពីអូន ។
៣. ផ្ទៃសមុទ្រធំល្វឹងល្វើយ ស៊ីផ្លេកប៉ាល់ដង្ហោយ តឿនបងអោយឆ្ងាយ អោយបងឆ្ងាយចេញ ពីទ្រូងអូន ស្នេហាស្មោះសែន អាឡោះអាល័យ ពាក្យពេជន៍ច្រើនក្រៃ តែស្រីផ្តាំមួយម៉ាត់ អូនបន់ស្រន់ សូមឲ្យបង កុំទៅណាឆ្ងាយពីអូន ។
៤. ខំញញឹមទាំងទឹកភ្នែក តឹងទ្រូងស្ទើបែក បងកុំអល់អែក ខំថែខ្លួនប្រាណ អោយសុខសាន្តអើយ គេងពីព្រលប់ ក្រោកពីព្រលឹម គេងត្រូវពាក់អាវ ហើយត្រូវដណ្តប់ភួយ អូនបន់ស្រន់ សូមឲ្យបង កុំទៅណាឆ្ងាយពីអូន។
៥. បងមិនក្បត់ចិត្តនឹងអូន អូនក៏មិនក្បត់បងដែរ ពាក្យដែលស្បថស្បែ ពីថ្ងៃមុនអូននៅចាំទាំងអស់ កូនយើងនៅតូច ឪពុកព្រាត់ទៅ តើអោយវារស់នៅ ទីពឹងអ្វី្ អូនបន់ស្រន់ សូមឲ្យបង កុំទៅណាឆ្ងាយពីអូន។
៦. ទឹកភ្នែកក៏ហូរ ក្រោយពីពពករសាត់ រូបបងក៏បាត់ បេះដូងអូនព្រាត់ឆ្ងាយពីបងហើយ ខ្ញុំសួរសមុទ្រ ក៏គ្មានចម្លើយ ស្រែកសួរទៅមេឃ មេឃក៏មិនព្រមឆ្លើយ អូនបន់ស្រន់ សូមឲ្យបង កុំទៅណាឆ្ងាយពីអូន។

6==================
សាយណ្ហក្រោយផ្នូរ

១.ព្រះរាមចូលកោដិ បញ្ឆោតសិតា ឆាកល្ខោនស្នេហា លាងស្នាមទឹកភ្នែក សូផាតព្រាត់ស្នេហ៍ ដួងខែកំសត់ ព្រាត់ពីជើងមេឃ អំពិលអំពែក ព្រាត់ពន្លឺផ្កាយ។

២.ទំនួញស្ទឹងខៀវ សាយដៀងដាច់ខ្សែ សម្លេងទ្រខ្មែរ ទឹកភ្នែកលាយបាយ ហារស្លាក់ខ្ជាក់ស្លែង ដូចខ្លែងដាច់ខ្សែ រសាត់បាត់ឆ្ងាយ បេះដូងត្រូវខ្នាយ កាយត្រូវព្រួយព្រាន។

R.រឿងស្នេហ៍កំសត់ គួរកត់គួរចាំ ស្វាមីចិត្តប្រាំ ក្រញាំតណ្ហា សាមាន្យ តែរឿងកល្យាណ ចែកថានទៅហើយ។
៣.លាភ្នំបាណន់ សាយ័ណ្ហក្រោយផ្នូរ ទឹកភ្នែកស្រសក់ហូរ លើផ្នូរច្រើនក្រៃ ជាតិនេះអភ័ព្វ ជួបតែប្រុសព្រាន មេរៀនអប្រិយ៍ ជាតិក្រោយជាតិថ្មី ស្រីសូមស្មាលា។

7==================
អូរជ្រៅ រណ្តៅស្នេហ៍

I.នឹកឃើញទេពៅ អូរជ្រៅស្នេហ៍ចាស់ អូនឈឺចាប់ណាស់ ព្រោះតែរូបបង ដោះដៃប្រែខ្នង ទៅមានគូថ្មី។

II.កាលអូននិងបង យើងឆ្លងទៅលេងស្រុកថៃ មាត់អូរត្រជាក់ ក្រោមម្លប់ឬស្សី ស្តាប់សម្លេងរៃ បំភ្លៃចំរៀង។

R.តើអូនខុសអី បានជាប្រុសថ្លៃ បំភ្លេចអូនចោល ភ្លេចទាំងស្រមោល ស្នេហ៍ស្រស់ខ្ចី ក្នុងរាត្រីភ្លៀង ឬបងប្រច័ណ្ឌ ព្រោះអូនឡើងច្រៀងល កាលបុណ្យជប់លៀង ពួកជាងរថភ្លើង។

III.កំហុសតូចមួយ ថ្លើមត្រួយមិនគួរលើកឡើង ទឹកភ្នែកអូនហូរ ក្តៅឈួលដូចភ្លើង ស្តាយក្លិនស្នេហ៍យើង មិនគួររលាយ។

8==================
ទឹកភ្នែកដានី

ពោល៖ អនិច្ចាបងអើយ ភ្នែកបងពិការ តើបាននរណា ដឹកដៃបង?

១. ទឹកភ្នែកដានី នារីកំសត់ ផលកម្មតាម មកពង្រាត់ អោយស្នេហ៍ស្រីព្រាត់បាត់ពីឱរា ព្រោះតែយល់ខុស ថាក្តីស្នេហ៍ស្មោះ ប្រែជាសាវា នៅសល់តែអក្ខរា អោយស្រី ខ្លោចផ្សាកន្លង។
២. បំណាច់ចិត្តនឹកហើយ ស្រលាញ់ប្តី អាសូរខ្លួននាងជាស្រី នាងព្រួយស្ទើរក្ស័យ អាល័យស្នេហ៍ស្នង ទឹកភ្នែកទួញថាតើបាននរណា ដឹកដៃប្រុសបង យប់ស្ងាត់ភ្នែកងងឹងផង បងអើយវេទនាម្តេចទៅ។
R. បើបងស្អប់អូន គួរអាណិតកូន យំស្រែករកឪ កូនយំមើលផ្លូវ បង់ជួបមុខឪជាម្ចាស់សង្ខារ។
៣. ទឹកភ្នែកដានី សុំពីស្នេហ៍ស្មោះ ស្នេហ៍ស្រីបរិសុទ្ធឥតខ្ចោះ នៅទៀងទាំងអស់ ប្រុសកុំសង្ការ ដំណក់ទឹកភ្នែក ស្រែកថ្ងូរបែរបន់ ឥន្ទព្រហ្មទេវតា សូមលោកអាណិតមេត្តា ជួយប្រោសស្នេហាខ្ញុំវិញកុំខាន។

9==================
សុបិនថាបងវិល

១. ប្រាប់ខ្ញុំមកតើហេតុអ្វី បានជាបងទៅចោលអូន បងមិនអាណិតអូនទេឫ រាត្រីមួយស្ងាត់ជ្រងំ អូនអង្គុយយំម្នាក់ឯង ហាក់ដូចឮសូរសំឡេង បងហៅអូនល្វើយៗ បងអើយពេលនោះហើយ អូនសែនសោកា ។

២. នឹកឃើញទេ បងអ្ហើយបង ដាច់ចិត្តអ្វីម្ល៉េះ មាសស្នេហ៍ បងមិនអាសូរអូនទេឫ ឫមួយបងនៅអាណិត នឹកដល់ចិត្តអូនកំព្រា ច្រើនរាត្រីឆ្លងផុតទៅ អូនសុបិនឃើញបង ស្នេហ៍ស្នងថាបងវិល មករកអូនវិញ។

10=================
មើលឬកប្តីខ្ញុំ

១). ព្រះអើយភ័យណាស់បាត់ប្តី ព្រះអើយភ័យណាស់បាត់ប្តី មួយព្រឹកទល់ថ្ងៃមិនដឹងទៅណា ខំដើររកគ្រប់ទិសា ខំដើររកគ្រប់ទិសា មិនដឹងទៅណាបាត់ដំណឹងសូន្យ..។
២). អស្ចារ្យមើលឬកលោកប្តី អស្ចារ្យមើលឬកលោកប្តី ខំរកស្ទើរក្ស័យនៅឈ្ងោកក្តាអុក ប៉ិនណាស់ខាងដើរសំកុក ប៉ិនណាស់ខាងដើរសំកុក ឬរោគលេងអុកភ្លេចកូនប្រពន្ធ..។
៣). ទៅផ្ទះឬក៏មិនទៅ ទៅផ្ទះឬក៏មិនទៅ តែនាំឱ្យក្តៅប្រយ័ត្នខានបាយ ខ្ញុំស្ងៀមខំសើចសប្បាយ ខ្ញុំស្ងៀមខំសើចសប្បាយ តែក្តៅក្រហាយច្បាស់ជាក្រៅរបង...៕

English-Khmer.com
Angkorwat DVD Store
Cambodia Photos
Khmer Magazines
English-Khmer Dictionary
Cambodian Music
Smaradey Khmer
Phnom Penh
Khmer Dating
KHMER DVD STORE
ANGKORWAT DVD
English-Khmer.com