[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
English-Khmer.com
ចម្រៀងប្រជាប្រិយ ClassicPosted: 2011-05-12 18:12:41   Replies: 0
ចម្រៀងប្រជាប្រិយ

1====================
ត្នោត

(ស) ដើមត្នោត រាងរៀវខ្ពស់សន្លឹម អូនឈរសម្លឹងស្រៀវញ័រហត្ថា (ពីរដង)
ប្រុសបងតោងឡើងហួចច្រៀងហានក្លា បំពង់យោលយារជាចង្វាក់ភ្លេង ឱណាជាចង្វាក់ភ្លេង។

(ប) . សម្បត្តិធម្មជាតិកេរដូនតា គឺត្នោតនេះណាតំលៃធំធេង (ពីរដង)
ខំដាំខំដុះ ស្រីប្រុសចាស់ក្មេង ពេញស្រែធំធេងជុំវិញភូមិយើង ឱណាសម្បត្តិដូនតា។

(ប) . រសៀលបងឡើងគៀបរឹត ហូតកាំបិតចិតចាប់ចងត្រងផ្កា (ពីរដង)
លុះព្រឹកព្រាង ទឹកស្រក់ពេញហៀរ ជួនពៅរំងាស់ជាស្ករផ្អែមឈ្ងុយ ឱណាស្ករផ្អែមឈ្ងុយឆ្ងាញ់។

(ច្រៀងរួម) ដើមអាចប្រើបានតាមត្រូវការ ជាស្ពានទូកក្តារតាមចិត្តស្រឡាញ់ (ពីរដង)
ផ្លែស្លរធ្វើនំ ត្នោតអាចបំពេញ ព្រោះផ្អែមឈ្ងុយឆ្ងាញ់ ចិត្តសែនរីករាយ ឱណា ដាំបន្តទៀត ។

ដោយណូយវ៉ាន់ណេត និងឆោមឆវិន

2=======================
ខ្មែររួមសាមគ្គី ច្រៀងជាពួក

១) ចង្កឹះមួយបាច់គេកាច់មិនបាក់ បើយើងតែម្នាក់គេបំបាក់បាន ខ្មែរអើយសូមចាំគ្រប់ប្រាណ(២ដង) ខ្មែរយើងគង់វង្សអើងអើយបានសុខសំរាន្ត ចូរខ្មែរគ្រប់ប្រាណសាមគ្គីក្លាខ្លាំង ខ្មែររួមសាមគ្គី ខ្មែរពួតដៃគ្នារួបរួមកំលាំង ខ្មែររួមសាមគ្គី ខ្មែរពួតដៃគ្នាកំទេចពួកខ្មាំង។

២) ខ្មែរពុះឧបសគ្គ ឈរមុខតតាំង កំទេចពួកខ្មាំងចិត្តចោរអប្រិយ ជាតិខ្មែរស្មោះទាំងប្រុសស្រី(២ដង) ខ្មែរកាប់ពួកក្បត់អើងអើយ ពួកឈ្លើងចង្រៃ ចោរអន្យតិរ្ថិយ អោយរស់បាន ខ្មែររួមសាមគ្គី ខ្មែរពួតដៃគ្នាទាំងអស់គ្រប់ប្រាណ ខ្មែររួមសាមគ្គីជួយជាតិសាសនាខ្មែរអោយថ្កើងថ្កាន។

3=======================




English-Khmer.com
Angkorwat DVD Store
Cambodia Photos
Khmer Magazines
English-Khmer Dictionary
Cambodian Music
Smaradey Khmer
Phnom Penh
Khmer Dating
KHMER DVD STORE
ANGKORWAT DVD
English-Khmer.com