[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
English-Khmer.com
រស់ សិរីសុទ្ធា Ros Serei SotheaPosted: 2011-05-12 18:07:09   Replies: 0
21-30 រស់សិរីសុទ្ធា

1=====================
គឺបងដែលធ្វើអោយខ្ញុំយំ

១) រូបបងជាអ្នកធ្វើខ្ញុំយំ យំហើយយំទៀត ព្រោះបងពិឃាដចិត្ត ខ្ញុំដែលស្រឡាញ់បងអស់មួយជីវិត ចិត្តខ្ញុំត្រូវខូចព្រោះក្តីស្មោះត្រង់ តែបងបែរខ្នងដោយឥតប្រណី!
២) រឿងដែលខ្ញុំចង់បំភ្លេចទៅហើយ ម្តេចឡើយរំលឹក ធ្វើអោយកំរើកនូវក្តីវិបត្តិជាថ្មី ខ្ញុំបានសច្ចាថារស់ម្នាក់ឯងក្នុងភពឥតន័យ ដើម្បីបំភ្លេចរឿងចាស់ចោលចេញ។
បន្ទរ) ព្រោះខ្ញុំទម្លាប់រស់បានម្នាក់ឯង ទោះជារស់ទាំងចម្បែង ក៏ខ្ញុំមិនអាចវិលវិញ ថ្ងៃនេះគ្មានទេរឿងពីម្សិលម៉ិញ ដែលធ្វើអោយចិត្តពោរពេញ ដោយក្តីទោម្នេញគ្មានស្រាន្ត។
៣)ដឹងទេថាបងបានធ្វើអ្វីខ្លះចំពោះរូបខ្ញុំ? នៅក្នុងជំរំកំសត់នៃស្នេហ៍ខកខាន ឬមួយបងឃើញតែកំហុសខ្ញុំ ស្រេចតែចិត្តស្មាន បានជាធ្វើបាបខ្ញុំគ្មានប្រណី។

2========================
មិនដែលជួបគ្នា

I. មិនដែលជួបគ្នា បែកគ្នាថែមទៀត ឃើញគ្នាទ្រូងចង្អៀត ហាស្តីមិនបាន ពេលណាជួបគ្នា? មិនដឹងជាឆ្នាំណា មិនដឹងជាថ្ងៃណា មិនដឹងជាពេលណា ហា…លាហើយប្រុសថ្លៃ ។
II. ពេលជួបខ្លីណាស់ ពេលព្រាត់យូរក្រៃ ឲ្យទ្រូងអូនស្រី ក្រៀមក្រំជូរចត់ ពេលណាជួបគ្នា? លុះផ្កាមុនរីក? លុះត្រាថ្មរលាយ មនុស្សប្រែរូបកាយ ហា…លាហើយប្រុសថ្លៃ ។
III. មិនដែលជួបគ្នា បែកគ្នាថែមទៀត ឃើញគ្នាទ្រូងចង្អៀត ហាស្តីមិនបាន ពេលណាជួបគ្នា? ស្នេហាមិនប្រែប្រួល គំនិតមិនប្រែប្រួល ចិន្តាមិនប្រែប្រួល ហា…លាហើយប្រុសថ្លៃៗ ៕

3=================
បេះដូងកំព្រា

I. ទឹកជ្រោះទឹកភ្នែក ហូរបែកផ្កាត្រែង រស់សែនចំបែង ក្នុងព្រៃកំព្រា
ទីទុយយំឆ្លងអកសើចនិន្ទា រងាកំព្រា បេះដូងក្រពុំ ។
II. សេកក្នុងទ្រុងមាស ម្ចាស់ផ្ទះភ្លេចចោល ពុះរើកញ្ជ្រោល ដួងចិត្តក្រមុំ
ចង់បានដៃពេជ្រ មកឈ្លិចសណ្តំ បីបមថ្នាក់ថ្នម លំអងគន្ធា ។
R. ជើងធូបមួយពាន់ អូនបន់អូនផ្សង អ្នកតាជ្រោះជ្រង សូមជួយមេត្តា
ប្រណីដល់ខ្ញុំដែលឈឺក្តៅផ្សា ចង់ស្គាល់ស្នេហា ស្នេហាម្តេចទៅ?
III. ចាំស្នេហ៍យូរណាស់ ស្ទើរស្ទះទ្រូងធ្លាយ មមើមមាយ កណ្តាលព្រៃជ្រៅ
ផ្សងស្នេហ៍តាមក្បូន ជូនតាមសំពៅ តើថ្ងៃណាទៅ ទើបជួបប្រុសថ្លៃ? ៕

បទភ្លេង និង ទំនុកច្រៀងៈ គង្គ ប៊ុនឈឿន
សម្រួលតន្ត្រីៈ ម៊ែរ ប៊ុន
ច្រៀងដោយៈ រស់ សេរីសុទ្ធា
នេះនិពន្ធ និង ថតនៅឆ្នាំ ១៩៧៣ បញ្ចូលក្នុងភាពយន្តរឿង ជំនោរប៉ៃលិន

3====================
ពេលដែលបែកគ្នា

I. ពេលដែលបែកគ្នា ចេះតែកន្លង អូននិងបង មិនដែលជួបគ្នា
ឲ្យអូនសែនព្រួយ ខ្វល់ខ្វាយចិន្តា ឯទឹកនេត្រា ដក់ជាប់ក្នុងទ្រូង ។
R. មិនគួរបងបែក ទៅមានគូគាប់ចោលស្រី មិនគួរប្រុសថ្លៃ បោះបង់ចោលអូនឯកា ហា…
ប្រុសដែលក្បត់ចិត្ត ដែលក្បត់ចិត្ត ប្រុសដែលគួរស្នេហា គួរឲ្យស្អប់ក្រៃណា តើពេលណា បងបានវិលវិញ?
II. នឹកគ្រាកម្សត់ ដែលហួសទៅនោះ រឿងទាំងអស់ ឲ្យអូននឹកឃើញ
មិនគួរបង ដាច់ចិត្តបោះបង់ចោល បងមិនរវល់ នឹករឿងនោះសោះ ៕

4====================
អូនចាំជានិច្ច

I. រលករលេញពេញផ្ទៃជលសារ វាលវាំងគង្គាឆ្ងាយសន្លឹម ពពកបាំងច័ន្ទឃើញព្រឹមៗ ដួងចិត្តរណ្តំគិតប្រុសបង ។
II. ស្រណោះរឿងដើមដង្ហើមឈឺផ្សា ស្ទើរប្រេះឱរាព្រោះស្នេហ៍ស្នង យប់អើយយប់ស្ងាត់យប់បាត់រូបបង យប់យូរកន្លង ទន្ទឹងជានិច្ច ។
R. ខ្យល់សែនត្រជាក់ បកមករំភើយ ប្រុសបងអើយ អូនចាំមិនភ្លេច ចិត្តសែនកង្វល់វិលតាមខែលិច ស្ទើរដាច់ជីវិតក្ស័យ ។
III. ឆ្ងាយអើយសែនឆ្ងាយ ឆ្ងាយពេកកន្លង ឆ្ងាយពីប្រុសបង ដាច់អាល័យា​បអូននឹកសែននឹក គេងនឹកស្រមៃ សុបិនរាល់យប់ថ្ងៃ ឃើញថ្លៃជីវិត ៕

5=======================
ព្រួញស្នេហ៍

I. ព្រួញអ្វីមិនស្មើ ព្រួញស្នេហ៍ បាញ់រកតែរង្វង់បេះដូង ត្រូវហើយឈឺចាប់ ពេញណែនដើមទ្រូង
ដំបៅជ្រៅដូចអណ្តូង ស៊ីរូងថ្លើម ប្រមាត់គ្មានសល់ ។
II. ព្រួញស្នេហ៍ គឺព្រួញកំណាច ត្រូវតែខ្លាច បើមិនទាន់ស្គាល់ បើស្នេហ៍មិនបាន រិះគិតឲ្យដល់
មុខជាមានក្តីកង្វល់ មកដល់ជិត មិនខាន ។
R. សម្តីដែលផ្អែមពិរោះ ពិរោះ គឺជឿថា ចិត្តស្មោះ នោះហើយគឺជា ព្រួញស្នេហ៍សាមាន្យ
បើដឹងមុនហើយ កុំយកដៃកាន់ ខ្លាចក្រែងខកប្រាណ ព្រោះស្នេហ៍អប្រិយ ។
III. ព្រួញស្នេហ៍ គឺព្រួញពិសពុល បើបានយល់ មុខតែរីងរៃ បើស្លាប់ គឺស្លាប់ព្រោះតែសម្តី
ថ្នាក់ថ្នម លួងលោមចិត្តស្រី ឲ្យប្រគល់ក្តីស្នេហ៍ ៕

6====================
រៀបការពេលណា

I.មួយដង ពីរដង បីដង បួនដង ដាច់ខែរយដង បងៗភរអូន មួយឆ្នាំទៅហើយ ចេះតែស្ងាត់សូន្យ គ្រាន់តែភរ អូនថារៀបការ។
II. យើងស្រលាញ់គ្នា មិនអោយគេដឹង ឥឡូវថ្ងៃហ្នឹ ងគេដឹងអស់ ដូចខ្មោចដំរី លាក់មិនជិតឡើយ មេត្តា​បងឆ្លើយរៀបការពេលណា..
ណា៎!ណា៎!ណា៎!ណា៎! ណា៎!ណា៎!ណា៎!ណា៎
III.ស្នេហ៍បានត្រឹមក្លិន មិនទាន់បានខ្លួន ឥលូវប្រុសស្ងួនបងបែរព្រងើយ បើបានខ្លួនទៀត មិនវរទៅហើយ ចង់កបណ្តោយ ខ្មាស់គេ។
IV. ពេលណាអូនសួរ បងថាកុំភ័យ មានភ្ញៀវប្រុសស្រី ចងដៃច្រើនណាស់ តែតាមការពិត ឃើញចិត្តបងច្បាស់ បងចង់ចោលចាស់ រៀបការថ្មីវិញ។
ណា៎!ណា៎!ណា៎!ណា៎! ណា៎!ណា៎!ណា៎!ណា៎

7====================
មិនយល់

ផ្តើម ៖ ....មិនយល់ឡើយ...ខ្ញុំមិនយល់ឡើយ មិនយល់...ៗៗ

I. កុំមកធ្វើឬកយូកូង ខ្ញុំយល់ទំនងធ្វើជាថាលេង ធ្វើដូចជាមនុស្សដែថ្លង់រប៉ិលរប៉ូច មកឲ្យខ្ញុំយល់ សំរាប់ខ្ញុំ ដូចមិនយល់ឡើយ ធ្វើដូចបល់បាយ កុំយកអ្វីមកឲ្យយល់... មិនយល់ឡើយ... ខ្ញុំមិនយល់ឡើយ មិនយល់ៗ...។
II.កុំគិតថាមានទ្រព្យធន ដើរគ្រប់ច្រកល្ហក គ្រប់ផ្លូវថ្នល់រេរា ថាខ្លួនជាមនុស្សសំខាន់ វាយឬកអួតប្រាណ ខ្ញុំនេះមិនខ្វល់ សម្រាប់ខ្ញុំគឺមិនយល់ឡើយ កុំធ្វើបល់បាយ មកអោយខ្ញុំយល់ ខ្ញុំមិនយល់ឡើយៗ ៗ!!! មិនយល់ៗ...។
III.ប្រុសដូចជារូបបងនេះឬ គួរទិញឲ្យធ្វើស្រែរដូវ ប្រាំង ភ្ជួរស្រែកឲ្យដឹងចិត្តម្តង ឲ្យញើសជោគខ្នង កុំឲ្យថាគ្រាន់ ហើយយករំពាត់វាយខ្នង មូយថ្ងៃ ដប់ដងឲ្យទឹកភ្នែក មិនយល់ឡើយ ខ្ញុំមិនយល់ឡើយៗ... ខ្ញុំមិនយល់ឡើយៗ... មិនយល់ឡើយៗ....មិនយល់ៗ!!

8====================
ចន្ទ័រះផ្លាសវេន

I-ចន្ទ័រះផ្លាសវេន បាត់តែរូបបង ស្អែកច្រើនកន្លង អូនចាំមិនភ្លេច
ពាក្យដែលបងផ្តាំ អូនចាំជានិច្ច ថាផ្ការះរីក ប្រុសស្នេហ៍វិលវៃ ។
II- បាត់បងឈឹងសូន្យ អូនព្រួយម្លេះទេ ចាំផ្លូវប្រុសស្នេហ៍ ចិន្តាអាលយ័
អូនគេងរលឹក ឱរារីងរៃ រស់នៅសព្វថ្ងៃ ដូចចកខែប្រាំង ។
R- ផ្គរលាន់ក្អែកបូល លឺសូគ្រឹមៗ សេចក្តីសង្ឃឹម ឱរាស្គមស្គាំង
ព្រួយមួយនឹកមួយ ពីរជាប់ឃុំឃាំង ពុកអូនប្រឆាំង អោយអូនមានប្តី។
III- ព្រះចន្ទ័គង់ចរ ដីឈប់វិលទៅ អូនស៊ូនៅព្រៅ បើអត់ប្រុសថ្លៃ
បើបងវិលវិញ វិលមកជាថ្មី រួមរស់មេត្រី ជាគូគាប់អើយ ៕

9====================
ស្តាយភាពក្រមុំ

1- ស្តាយភាពក្រមុំទុំមុនស្រកៀល នំធំជាងនាឡិ ខុសហើយខ្លួនខ្ញុំញាតិដៀលស្តីជេរ
នឹងរឿងខ្លោចផ្សា ចំការកាហ្វេ ក្បត់គុណពុកម៉ែបំពេពរពោះ។
2- ខ្ទមអូរតាពុកលាក់ទុកទឹកភ្នែក ជួបហើយម្តេចបែក ទ្រាំចាំថ្ងៃស្អែក ស្អែកនៅតែឈ្មោះ
ធ្លាប់ថ្នាក់ថ្នមអូន ក្រោមដើមរលួស ពេលអូនពរពោះបងរស់គូថ្មី។
R- ស្ទឹងអូរតាវៅ បងនាំអូនងូត យកកន្សែងសូត្រជូតខ្នងអោយស្រី បងស្បថបំពាន មាននំចំណី ក្រោមដើមពោធិ៏ជ្រៃលុះថ្ងៃចាកលោក។
3- ក្លិនប្រុសសាមាន្យប្រៀបបានណាគ្រី បានភ្លក់ឈ្លក់ឈ្លី រួចហើយធ្វើអោយនារីសោយសោក រង់ចាំថ្ងៃសូន្យ ចាំកូនកើតមក លាលុះបរលោក ប្រុសបោកចិត្តព្រាន៕

10====================
ជ្រោះពេជ្រចិន្តា

បទភ្លេងទំនុកច្រៀង សម្រួលតន្ត្រី ច្រៀងដោយ
គង្គ ប៊ុនឈឿន ហាស់ សាឡន រស់ សេរីសុទ្ធា

១- ភ្នំវែងអន្លាយ រាយគ្នាព័ទ្ធវង់ ដែនដីព្រៃជ្រៅជ្រោះជ្រង ទឹកហូរលុងដងបុព្វតា ខ្ទមអ្នកបង់បត់ កត់ចាំវាសនា កត់ឈ្មោះជ្រោះពេជ្រចិន្តា ល្អាងទឹកនេត្រាគ្មានត្រើយ ។
២- ទឹកជ្រោះបែកផ្សែង ប្រឡែងនឹងថ្ម អូនយំរងំបន្ទរ ទឹកភ្នែកស្រក់ហូរគ្មានស្បើយ កម្មអ្វីមកកាត់ ឱ្យព្រាត់បងហើយ អូនស្តាយប្រុសស្នេហ៍គ្មានស្បើយ យំកើយលើផ្នូរជីវ៉ា ។
R- អូនជាក្រមុំ ក្រុងបាត់ដំបង ជួបនឹងប្រុសបង នៅពេជ្រចិន្តា យើងបានស្នេហ៍ស្និទ្ធ ផ្តេកផ្តិតសច្ចា រើសយកថ្មដា ពូនផ្នូរតែមួយ ។
៣- តែកម្មកំណាច ឱ្យយើងព្រាត់គ្នា ព្រាត់ព្រោះមិត្តចិត្តឫស្យា ប្រហារស្នេហ៍ឱ្យរំជួយ ដូចផ្ការលួស ព្យុះបោករលួយ ជាតិក្រោយសូមព្រះលោកជួយ ជួបនឹងបងមួយកុំឃ្លាត ។


English-Khmer.com
Angkorwat DVD Store
Cambodia Photos
Khmer Magazines
English-Khmer Dictionary
Cambodian Music
Smaradey Khmer
Phnom Penh
Khmer Dating
KHMER DVD STORE
ANGKORWAT DVD
English-Khmer.com