[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
English-Khmer.com
រស់ សិរីសុទ្ធា Ros Serei SotheaPosted: 2011-05-12 18:03:37   Replies: 0
11-20 រស់សិរិសុទ្ធា

1=================
យំសម្រាប់ថ្ងៃនេះ

១) ទឹកភ្នែកខ្ញុំដែលយំសម្រាប់ថ្ងៃនេះ ព្រោះចិត្តឆាបឆេះ ស្ទើរក្លាយជាផេះទៅហើយ
ឃើញក្តីស្លាប់ ឋិតនៅជិតបង្កើយ ខ្ញុំលែងញញឺមទៀតហើយ គឺចម្លើយ អូនទុកអោយបង។
២) ទោះបីខ្ញុំខំសាងអំពើល្អ ដោយចិត្តស្មោះស ក៏នៅតែខកបំណង ផលបានមកត្រឹមតែសោកសៅហ្មង ដូចរស់នៅក្នុងចំណង ខំហែលឆ្លងសមុទ្ទកម្មពៀរ។
បន្ទរ) ទឹកភ្នែកខ្ញុំជោគជាំលើភក្ត្រា ជាសញ្ញា ដែលត្រូវតែកាត់ចិត្តលា យូរឆ្នាំហើយ ចិត្តគ្រាំគ្រា បើខ្ញុំលា គឺលាទាំងអស់អាល័យ។
៣) ខ្ញុំសច្ចាថាស្នេហ៍តែបងមូយទេ បើបងបែកបែរ ក៏ខ្ញុំឈប់ស្នេហ៍ប្រុសថ្មី មិនចង់ជួបរឿងដែលអប្រិយ ដែលចាំតែមកបំភ័យ អោយចិត្តស្រីអស់ក្តីសង្ឃឹម។

2====================
សុបិនចង្រៃ

R. I. អ៊ូយ! សុបិនយប់មិញ យប់មិញសុបិនចង្រៃ(ពីរដង) ឃើញច្បាស់ថាខ្ញុំមានប្តី(ពីរដង) ខ្ញុំក៏ភ័យអើយភ័យ ទន់ដៃទន់ជើង។
II. អ៊ូយ! សុបិនចម្លែកណាស់ ផ្តេសផ្តាសថាអស់ក្រមុំ (ពីរដង) ភ្ញាក់ភ្លាមខ្ញុំយំអើយយំ(ពីរដង) លុះខ្ញុំស្ទាបខ្លួនខ្ញុំ នៅក្រមុំដដែល។

3======================
បងរៀបការគូថ្មី

I) អើយ...គ្រាន់តែដឹងថាបងអើយបង បងរៀបការគូថ្មី អូនស្លុតស្មារតីស្ទើរក្ស័យឱសង្ខារ។
II) អើយ...ហេតុអ្វីក៏ដូច្នោះបងអើយបង អូនទាស់ខុសយ៉ាងណា បងដាច់មេត្តាប្រហារឱចិត្តស្រី
III) អើយ...មិនស្មានថាដល់ម្លឹង បងអើយបង តើបងខឹងរឿងអ្វី ឃ្លាតតែពីរថ្ងៃគឺថ្លៃបងរៀបការ អើយបងរៀបការ
IV) អើយ...នឹកខ្មាស់អីម្ល៉េះទេ បងអើយបង ខ្មាស់គេពេញរោងការ ខ្មាស់តែវាចារគេថាស្រីប្តីលែង
V) អើយ...ពីថ្ងៃនេះទៅមុខបងអើយបង ស្គាល់តែទុក្ខចំបែង ទឹកភ្នែករហែងតែឯងឱឯកា
VI) អើយ...តែណ្ហើយកាត់ចិត្តចុះ បងអើយបង បើប្រុសអស់មេត្តា សូមបងរៀបការតាមប្រាថ្នាចុះបង!

4=========================
ទំនួញនាងមទ្រី

(ពោល)..ជាលីក្រឹស្នា ជាលីក្រឹស្នា កូននៅឯណា? មាតាមកដល់ហើយ ជាលីក្រឹស្នា...
១) ព្រះពុទ្ធ ព្រះធម៌ ព្រះមានបារមី្ ព្រះពាយធរណី ព្រះព្រហ្មទេវតា
សូមទ្រង់សណ្តោស ដល់អស់កម្មពៀរ សូមជួបបុត្រភ្ញា ក្នុងគ្រានេះផង
២) ជាលីក្រឹស្នា មាតាមកហើយ ឱបុត្រស្ងួនអើយ មិនឃើញភ័ក្រ្តា
ម្តាយស្រែកដង្ហៅពេញព្រៃប្រឹក្សា រឺមួយសត្វខ្លាចាប់ជាចំណី
៣) អនិច្ចាកម្មអើយ កម្មឥតប្រណី ឯណាបារមីម្តេចមិនជួយផង
ខ្ញុំមានកម្មអ្វី ខុសនឹងគន្លង បានជាប៉ុនប៉ងចងពៀរយ៉ាងនេះ
៤) បុត្រអើយថ្មើនេះ អ្នកឃ្លានយ៉ាងណា ថ្មើនេះមាតាធ្លាប់ថ្នាក់ថ្នមកូន
ឥលូវបាត់ឈឹង បាត់រូបឆោមស្ងួន តើកូនទៅពួនមាតាឯណា?
ជាលី ក្រឹស្នា មាតាមកដល់ហើយ ជាលីក្រឹស្នា..

5=========================
ក្អែកហើរកាត់ស្ទឹង

១)ក្អែកហើរកាត់ស្ទឹង ជ្រឹងហើរកាត់ស្រុក អូននៅមិនសុខ អឺអឺងអើយ ចាំបងចូលស្តី
ដណ្តឹងរូបអូនតាមប្រពៃណី ឆាប់ៗណាថ្លៃ អឺអឺងអើយ អាណិតស្រីផង។
២)ក្អែកហើរកាត់ស្ទឹង ជ្រឹងហើរកាត់ព្រៃ ពេលបងចូលស្តី អឺអឺងអើយ ស្រីតាមច្បាប់ហើយ
តែអនិច្ចា ឱខ្លួនខ្ញុំអើយ ម្តាយព្រមអោយហើយ អឺអឺងអើយ ឱពុកថាទេ។
៣)ក្អែកហើរកាត់ស្ទឹង ជ្រឹងហើរកាត់ព្រែក ពុកលែងប្រកែក អឺអឺងអើយ ព្រមអោយតាមម៉ែ
ចូលស្តីម្តងទៀត ណាប្រុសមាសមេ គាត់លែងថាទេ អឺអឺងអើយ ទៀតហើយណាបង។
៤)ក្អែកហើរកាត់ស្ទឹង ជ្រឹងហើរកាត់ព្រៃ អូនអរស្ទើរក្ស័យ អឺអឺងអើយ ព្រោះបានរៀបការ ជាមួយរូបបងណាប្រុសស្នេហា ពេលបាចផ្កាស្លា អឺអឺងអើយ សារាវ៉ាន់កំសាន្ត។

6===========================
ត្រីមួយត្បុតពីរ

១) ផ្គរលាន់ក្តែង អាំងត្រីលើផ្សែង ត្រីមួយត្បុតពីរ ងាកឆ្វេងងាកស្តាំ ភ្លេចការរកស៊ី ងាកឆ្វេងងាកស្តាំ ភ្លេចការរកស៊ី ប្រុសប្រពន្ធពីរអីយ៉ាស់ដូចលីភ្នំភ្លើង!

២) ផ្គរលាន់គ្តួងគ្តួង ខ្ញុំគក់តែទ្រូង កូរពោះគ្រូកគ្រូក ឆ្នាំងចាស់បាយឆ្ងាញ់ដើរចេញមិនលូក ឆ្នាំងចាស់បាយឆ្ងាញ់ដើរចេញមិនលូក ប្រុសអីស្មោគគ្រោកលូកតែឆ្នាំងបែកមាត់។

7===========================
ស្នេហាក្នុងយុវវ័យ???

I. ស្នេហាក្នុងយុវវ័យ ប្រុសស្រី លេងចេះប្រយ័ត្ន ជួបក្តីវិបត្តិស្នេហា នាំឲ្យចិន្តាផ្សារណ្តំ
ជួបទុក្ខជួបកម្ម រាប់ឆ្នាំខែ ទុក្ខស្នេហ៍ពាល់ហើយ គ្មានថ្នាំអាចកែ
ជីវិតប្រួលប្រែអាប់រស្មី ស្នេហ៍យុវវ័យ គឺស្នេហ៍កម្ម តោងចងចាំ វិបត្តិស្នេហា ។

II. ស្នេហា ស្នេហ៍ក្នុងវ័យក្មេង ដូចភ្លេង តែលេងលង់ចិត្ត ស្តាប់ចិត្តគំនិតរាយមាយ
រវើរវាយឆ្ងាយកិច្ចការ ភ្លេចគិតសិក្សាចិន្តានឹក យប់ព្រឹក នៅនឹកៗៗ
ឃើញតែសេចក្តីស្នេហ៍ ស្នេហា ស្នេហ៍វ័យក្មេង មិនមែនល្បែង លេងនឹងស្នេហ៍ ៕

8================================
ក្រមុំគិតច្រើន

R I. ហ៊ឺ!!! គិតច្រើនណាស់ខ្ញុំ រឿងធំគឺរឿងប្តីសី បានប្តីធ្វើអ្វី សក្តិពីរឬបី មន្ត្រីឬកម្មករ តើខ្មៅឬស អាក្រក់ឬល្អ តើមានឬក្រគួខ្ញុំអើយ?

II. ហ៊ឺ!!! បានគិញឬគយ ម៉ែអោយកូនទៅអ្នកណា? អោយអ្នករដ្ឋការ ឬអ្នកចំការ អ្នកណាណាម៉ែ អ្នកក្រុងឬអ្នកស្រែ បារាំងឬចិនខ្មែរ? ម៉ែអើយៗម៉ែប្រាប់កូនផង។

III. ហ៊ឺ!!! បានចាស់ឬក្មេង? កូនគេងមិនលក់ឡើយ កូនពេញក្រមុំហើយ ឱណាម៉ែអើយ ទុកកូនធ្...វើអ្វី? តិចមិនអោយមានប្តី ទុកកូនធ្វើអ្វី? កូនចេះតែភ័យតិចអត់ប្តីទៅ។

9==================================
រឿងស្នេហ៍អមតៈ

I. យើងស្គាល់គ្នាតាំងពីក្មេង យើងធ្លាប់រត់លេង រត់លេងសប្បាយ អូនហើយនិងបងរីករាយ ដើរលេងរាយមាយ បេះផ្កាថ្វាយព្រះ ពេលមុជទឹកស្រះពីរនាក់ បងហែលបេះឈូកឲ្យអូន យើងលេងពួន នៅតាមជើងភ្នំ សប្បាយពេកក្រៃ ។

R. ពេលយើងធំពេញវ័យ យើងស្គាល់ក្តីស្នេហា ស្នេហ៍ស្គាល់ចិត្តគ្នា តាំងពីកុមារ យើងសង្ឃឹមថា ជួបគ្នាលុះក្ស័យ ។

II. តាំងពីនោះមកកាលណា មាតាបិតាយើងទាំងពីរនាក់ លោកព្រមព្រៀង ហើយស្មោះស្ម័គ រៀបចំទុកដាក់ អូនហើយនិងបង ឆ្លៀតពេលនិយាយសាសង ដើរលេងត្រសងពីរនាក់ នេះហើយ រឿងស្នេហ៍អមតៈ នៃអូននិងបង ៕

10==================================
តើថ្ងៃណាបងវិលវិញ?

I. តើថ្ងៃណាទៅ ប្រុសពៅបងអ្ហើយ វិលវិញ? អូនសែនទោម្នេញ ពេញក្នុងឱរា
ចាំមើលផ្លូវបង ដោយអន្ទះសា ទ្រូងសែនខ្លោចផ្សា លេបទឹកនេត្រា រាល់ថ្ងៃ ។
II. បងខឹងអូនខុស ព្រោះត្បិត រៀមជឿពាក្យគេ ថាអូនក្បត់ស្នេហ៍ រួមស្និតប្រុសថ្មី
បងអើយការពិត គេតិះដៀលស្រី បំបែកប្រុសថ្លៃ ក៏គឺដើម្បីយកអូន ។
R. ចិត្តអូននៅស្មោះ ចំពោះបងមួយ ទោះរងទុក្ខព្រួយ សង្ខារសោះសូន្យ
ដូចវិធាវីបុប្ផាស្រពោន សាងក្បួនជីវិត ស្មោះពិតស្នេហា ។
III. មានស្នេហ៍មានទុក្ខ គឺគុកជីវិតលោកិយ៍ ភពមនុស្សចង្រៃ ផ្តន្ទាឫស្យា
បំបែកបំបាក់ពង្រាត់សង្សារ ធ្វើឲ្យប្រេះឆា សង្គមស្នេហាបរិសុទ្ធ ៕


English-Khmer.com
Angkorwat DVD Store
Cambodia Photos
Khmer Magazines
English-Khmer Dictionary
Cambodian Music
Smaradey Khmer
Phnom Penh
Khmer Dating
KHMER DVD STORE
ANGKORWAT DVD
English-Khmer.com