[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
English-Khmer.com
ប៉ែនរ៉ន Pen RonPosted: 2011-05-12 17:48:03   Replies: 0
21-30 ប៉ែនរ៉ន

1=========
ស្នេហ៍នៅឯណា

I.បងថាស្នេហ៍ តែស្នេហ៍នោះនៅឯណា? បងទុកក្នុងមាត់ ឬក្នុងឱរា មេត្តាឲ្យអូនយល់សិន។

II.បងថាស្នេហ៍ តើស្នេហ៍ពិតឬសុបិន ចង់ឲ្យអូនស្នេហ៍ ទាល់តែឃើញសិន អូនមិនទាន់ស្នេហ៍៍បងទេ។

R.ស្នេហ៍ភ្លាមភ្លេចបាន បើគ្មានអ្វីយកមកសាងស្នេហ៍ មានតែសំដីអាចប្រែ គេចកែគ្រប់ពេលវេលា។

III.មុននឹងស្នេហ៍ កុំចេះតែហារមាត់ថា ខ្ញុំមិនជឿទេពាក្យប្រុសសាវា ប្រាថ្នាគ្រាន់តែកំសាន្ត។

2==============
ទឹកភ្នែកកុលាប

I.អារុក្ខ អារក្ស អ្នកតាម្ចាស់ព្រៃ សូមធ្វើសក្សីក្តីស្នេហ៍ខ្ញុំផង ថាខ្មុំស្ម័គ្រពិតមានមិត្រស្នេហ៍ស្នង ដួងចិត្តចាំចង ឥតហ្មងសោះឡើយ។

II.កុឡាបមាសបង អូនមានគុណណាស់ អូនជាម្ចាស់ជាផ្ទះ ជួយយកអាសារ ថ្នមបងដូចម្តាយថ្នមបុត្រធីតា ចំណីអាហារជីវ៉ាផ្តាប់ឥតខ្ចោះ។

R.បើទេវតាជួយឲ្យភ្នែកបងភ្លឺ ដូចកាលគ្រាមុន ទោះឃើញតូចតន់ បាត់បង់សំរស់ ឬឃើញអូនខ្លួនពិការ ដាច់ដៃជើងអស់ ក៏បងនៅស្មោះលុះលោករលាយ។

III.បងថាស្រណោះអាណិតមេត្តា ទោះឃ្លង់ពិការក៏បងប្រណី ឯណាពាក្យពិតបង ក្បត់ចិត្តស្រី
ឥឡូវប្រុសថ្លៃការគូថ្មីចោលអូន។

VI.ហាស់...ហាស់...ហាស់...!!! អូនឈឺចិត្ត ឈឺឥតឧបមា ចង់តែប្រហារឲ្យជីវិតសូន្យ សប្បាយនឹងស្រី ភ្លេចស្រី ភ្លេចកូន ទឹកនេត្រា ហូរគ្មានថ្ងៃអវសាន។

3==============
អក្ខរាលាបង

I.ផ្កាយក្រពើ រះលើខ្ទមស្រែ សម្លេងទ្រខ្មែរ ក្រោមខែរនោចខ្លោចផ្សា ស្អែកអូនលាហើយលាហើយ លាព្រៃកូនខ្លា លាទាំងជ្រោះពេជ្រចិន្តា ខ្លោចផ្សាជាងនាងកង្រី។

II.លាភ្នំក្តោង ធ្លាប់ឈោងបេះផ្កា ភ្នំទ្រុងមាន់ តាង៉ៃន តាគត់ តាគ្រៃ ស្អែកអូនលាហើយ ត្រពាំងដែលធ្លាប់ស្ទូចត្រី សាអក្ខរាចារថ្មីៗ សាក្សីជាប់ដើមរុក្ខា។

បន្ទរ. ស្នូរយន្តហោះ ទ្រគោះឲ្យទឹកភ្នែកខ្ញុំ ដែលឈឺក្តៅងុំ បេះដូងក្រមុំចំការ ស្តាយវាលធំវែង កន្លែងដែលធ្លាប់ចរចារ ក្រោមម្លប់រុក្ខា កេសាជ្រលក់ដងអូរ។

III.អូនព្រាត់នេះ ទាំងប្រេះឱរា ព្រោះតែមាតា ប្រាថ្នាកិត្តយសថ្លៃថ្នូរ អក្ខរាលាបង អូនផ្ញើនឹងក្មេងឃ្វាលគោ បើសិនយើងពិតជាគូ ព្រាត់យូរ ឆាប់គង់ជួបវិញ។
4==============
ថ្ងៃស្អែកការបង

(១) . ថ្ងៃស្អែក ! ថ្ងៃស្អែក ! ថ្ងៃស្អែក ..ការបង ដាច់ហើយចំណងស្នេហានៃខ្ញុំ ថ្ងៃនេះយប់នេះអូនទ្រហោរយំ ឱ ! ទុក្ខអើយទុក្ខធំជាងភ្នំ ទុក្ខអើយទុក្ខខ្ញុំយំមួយជីវិត។

(២) . ស្រណោះតែកូនដែលពួនក្នុងផ្ទៃ ស្តាយគ្មាននិស្ស័យដូចកូនធម្មតា កើតមកទៅហើយអ្នកណាបិតា បើថ្ងៃស្អែកថ្ងៃចូលរោងការ ឳកូននោះណា៎ ការចោលម្តាយហើយ។


(បន្ទរ) . ថ្លែងប្រាប់អ្នកណា ? អនិច្ចាឃើញតែអួលអាក់ ហារទៅវាស្លាក់ខ្ជាក់ទៅវាស្លែង មិនការស្រីណាការចំប្អូនឯង រឹតតែធ្វើឱ្យខ្ញុំចំបែង មិនខុសពីខ្លែងដែលដាច់ខ្សែទេ។

(៤) . ថ្ងៃស្អែកបងការថ្ងៃស្អែកអូនខឹង ម្តេចឡើយបងផ្តាំឱ្យអូនទៅថ្វី យប់ខែរះហើយម្តេចឡើយនៅថ្ងៃ ឬបងចង់បញ្ឈឺចិត្តស្រី ឬឱ្យអូនក្ស័យក្នុងថ្ងៃការបង ។

5==============
ជំនោរខែប្រាំង

១) ឱ...ជំនោរខែប្រាំង នាំអោយភន្ត័ភាំងទាំងស្មារតី ធម្មជាតិខៀវខ្ចី ឥឡូវប្រែក្រៀមក្រំ
ឱ..ធម្មជាតិអើយរលាយហើយរូបសម្ផស្ស នឹកឡើងស្រណោះ ឃើញតែក្តីអស់សង្ឃឹម
ទឹកចិត្តធ្លាប់តែស្រស់ប៉ប្រឹម ប្រែជាឥតន័យ ឱ..ព្រេងនិស្ស័យតើសង្ឃឹមអ្វីបើស្នេហ៍ឥតក្តីមេត្តា។
២) ឱ..រៃយំខែប្រាំងដីបែកក្រហែងរីងរាំងក្តៅផ្សារ រីងទាំងស្នេហា អនិច្ចារ វាសនាខ្ញុំ
សម្លេង...រៃអើយអ្នកយំឆ្លើយតែរឿងកម្ម សូមជួយយំផ្តាំ ថាខ្ញុំសុំលាសិនហើយ លាលែងត្រឡប់ស្នេហ៍អភព្វ័កុំអោយជួបឡើយ ឱសង្សារអើយ ជាតិនេះហួសហើយ កុំសង្ឃឹមឡើយថាបានជួប។

6==============

កុឡាបមាសបង

១.អារុក្ខអារក្ស អ្នកតាម្ចាស់ព្រៃ សូមធ្វើសក្សីក្តីស្នេហ៍ខ្ញុំផង
ថាខ្ញុំសោះពិត មាសមិត្តស្នេហ៍ស្នង ដួងចិត្តចាំចង ឥតហ្មងសោះឡើយណា៎។
២.កុលាបមាសបង អូនមានគុណណាស់ អូនជាម្ចាស់ផ្ទះជួយយកអាសារ
ថ្នមបងដូចម្តាយថ្នមបុត្រធីតា ចំណីអាហារ ជីវ៉ាផ្គាប់ឥតខ្ចោះ។
បន្ទរ- បើទេវតាជួយឲ្យភ្នែកបងភ្លឺ ដូចកាលគ្រាមុន ទោះឃើញតូចតន់បាត់បង់សម្រស់
ឬឃើញអូនឃ្លង់ពិការ ដាច់ដៃជើងអស់ ក៏បងនៅស្មោះលុះលោករលាយ។
៣.បងថាស្រណោះអាណិតមេត្តា ទោះឃ្លង់ពិការក៏បងប្រណី
ឯណាពាក្យពិត បងប្តឹងព្រឹក្សព្រៃ ឥឡូវប្រុសថ្លៃការគូថ្មីចោលអូន
ហាស់ ហាស់ ហាស់!!!
៤.អូនឈឺចាប់ណាស់ឈឺឥតឧបមា ចង់តែប្រហារឲ្យជីវិតសូន្យ
សប្បាយនឹងស្រីភ្លេចព្រៃភ្លេចស្ងួន ទឹកនេត្រាអូន ហូរគ្មានថ្ងៃអវសាន្ត។

7==============
អូរអើយកុំអាលជន់
បទភ្លេងនិងទំនុកច្រៀង ដោយ លោក វ៉ោយហូរ ច្រៀងដោយ អ្នកស្រី ប៉ែនរ៉ន

ទឹកអើយអើយទឹក អ្នកកុំអាលហូរ អូរអើយអើយអូរ អ្នកកុំអាលជន់
បើទឹកចង់ហូរ ចាំខ្ញុំឆ្លងមុន បើអូរចង់ជន់ សុំឆ្លងសិនរ៉ា។
វស្សាទឹកឡើង ជន់ព្រៀបមាត់បឹង កុកហើរសម្លឹង ទន្លឺងមច្ឆា
ខ្ញុំសុំឆ្លងអូរ ទៅជួបសង្សារ អូរអើយមេត្តា កុំអាលជន់អី។
មិនបានស្គាល់ប្រាណ បានស្គាល់ត្រឹមឈ្មោះ អូនហុចបំបោះ បងស្រណោះដៃ
ចិត្តអូនផ្តើមនឹក ល្ងាចព្រឹកយប់ថ្ងៃ អូនប្រគល់ស្បៃ សែនអាល័យចិត្ត
សង្ឃឹមឆ្លងទូក ទូកឥតច្រវា សូមអូរមេត្តា ប្រណីអាណិត
សណ្តោសខ្ញុំម្តង សូមអង្វរចិត្ត អូរអើយអាណិត ឈប់ជន់សិនទៅ។

8==============

សង្ឃឹមថ្ងៃមួយ ដោយ អ្នកស្រី ប៉ែនរ៉ន

http://www.youtube.com/watch?v=8TGKOtDmueo

១. ថ្វីបើជើងមេឃនៅឆ្ងាយ សព្វសត្វទាំងគូទាំងឡាយ សប្បាយឆ្លងវេហាស៍ ខុសអ្វីមនុស្សឈ្លោះតែគ្នា ចងកម្មចងពៀរវេរា ចិន្តាសាមាន្យម៉្លេះណា ។

២. គេងទៅ គេងទៅពៅព្រលឹង ជាតិហ្នឹងអភ័ព្វមែនហើយ តែ កុំអស់សង្ឃឹមឡើយ ឮទេខ្យល់បក់រំភើយ សត្វឆ្លើយជួយលួងលោមយើង ។

បន្ទរ. បើសាងអំពើល្អ អំពើល្អស្នងវិញមិនខាន ខំសាងកុសល គឺសាងសុខសាន្ត ឈ្នះចិត្តសាមាន្យ ក្នុងថ្ងៃមួយ ។

៣. បើយើងនៅមានសង្ខារ គឺយើងនៅមានវាសនា ជីវ៉ាកុំអស់សង្ឃឹម មេឃស្រឡះក្រោយភ្លៀងរលឹម ខ្លាចអ្វីមិនហ៊ានញញឹម សង្ឃឹមថ្ងៃមួយ មិនខាន ។

9==============
មេត្តា មេត្តា មេត្តាអូនផង អូនផង! តាំងពីជួបបង អូនប៉ងស្នេហា ស្នេហា
មិនដឹងចិត្តបង រិះគិតយ៉ាងណា ឱប្រុសស្នេហា មេត្តាអូនដែរឬទេ?

មេត្តា មេត្តា មេត្តាអូនផង អូនផង! ចិត្តអូនបំណង ចំពោះបងមួយ
សូមបងមេត្តាកុំអោយអូនព្រួយ មានតែបងមួយ ដែលអូនបំភ្លេចមិនបាន។

បងអើយអើយបង រឿងដែលកន្លងបងចាំបានទេ
រាត្រីដែលអូនជួបប្រុសស្នេហ៍ រៀមថ្នមបំពេរអោយអូនរំភើបចិន្តា។

មេត្តា មេត្តា មេត្តាអូនផង អូនផង! រាល់ថ្ងៃអូនផ្សងជាគូលុះក្ស័យ
ឬមានគូផ្សេង បានមិនស្រដី ទោះបីយ៉ាងណា សូមតែមេត្តាអូនផង។
10==============




English-Khmer.com
Angkorwat DVD Store
Cambodia Photos
Khmer Magazines
English-Khmer Dictionary
Cambodian Music
Smaradey Khmer
Phnom Penh
Khmer Dating
KHMER DVD STORE
ANGKORWAT DVD
English-Khmer.com