[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
English-Khmer.com
រស់ សិរីសុទ្ធា Ros Serei SotheaPosted: 2011-05-12 17:13:47   Replies: 0
1-10 រស់សិរីសុទ្ធា

1=============
ទំនួញផាត់ជាយ

១/ ឱចន្ទ័អើយ ចន្ទ័រះខ្ពស់ឆ្ងាយសន្លឹម ភក្ត្រ័ញញឹម ហាក់សើចចំអកអោយស្រី
ដែលជឿលង់ពាក្យផ្អែមល្ហែមប្រុសអប្រិយ ផ្តេកផ្តួលភក្តីព្រោះស្មានថាដូចប្រាថ្នា។
២/ ឱទឹកភ្នែក សូមជួយរំលែកដួងចិត្ត សូមអាណិតដល់ចិត្តស្រីដែលគ្រាំគ្រា
កែវភ្នែកខ្ញុំមើលខ្លាឃើញថាជាលា សូមម្ចាស់វេរាផ្តន្ទាប្រុសព្រានចង្រៃ ។
បន្ទរ/ ទ្រូងធ្លុះធ្លាយ ផាត់ជាយស្រីអភព្វ័ស្នេហ៍ រស់ខ្មាស់គេ រស់នៅនាំធ្ងន់ផែនដី
កម្មជាតិនេះ កម្មក្រាស់កម្មឥតប្រណី រស់ធ្វើអ្វី រស់នៅឥតន័យខ្លឹមសារ។
៣/ ដួងចន្ទ័អឺយ ចន្ទ័រះបំភ្លឺចិត្តខ្ញុំ ដែលក្រៀមក្រំ រស់ចាំតែក្តីមរណា
នឹករឿងដើម គ្រាំចិត្តស្ទើរបែកឱរ៉ា លាហើយស្នេហា ស្មាលាលុះអវសានជាតិ ។

2=============
ម៉ែអោយមានប្តី

១) បាំង១ខែទៀតដល់រដូវភ្ជុំ ខ្ញុំពេញក្រមុំម៉ែបង្ខំឲ្យមានប្តី
ការខែអាសាឍ គ្រប់សាច់ញាតិចែចូវចូលស្តីៗ (ស្ទួន) ខ្ញុំអរហើយខ្ញុំភ័យ មិនដឹងដល់ថ្ងៃនោះយ៉ាងណា (ស្ទួន) ឡាឡាឡា តើដល់ថ្ងៃនោះយ៉ាងណា?
២) អធ្រាត្រភ្លៀងធ្លាក់ ខ្យល់ត្រជាក់ដល់ថ្លើម បេះដូងចាប់ផ្តើម ជ្រួលជ្រើមសួរខ្លួនឯងថា
តើយ៉ាងណាទៅ ដែលគេធ្លាប់ហៅថាក្តីស្នេហា (ស្ទួន) ម៉ែចាប់ឲ្យខ្ញុំការ ឱតើ វាសនាខ្ញុំយ៉ាងម៉េចទៅ (ស្ទួន)
ឡាឡា...ឡា តើវាសនាខ្ញុំយ៉ាងម៉េចទៅ?
៣) ផ្គរលាន់លើមេឃ ខ្ញុំដេកនឹកដេកព្រួយ នឹកដល់ពេលមួយ ខ្លាចមេឃបាក់ធ្លាក់រលំ
ស្លាប់ខានប្តី នឹកស្តាយដល់វ័យពេញក្រមុំ (ស្ទួន) ខ្ញុំភ័យហើយខ្ញុំយំ ពេលម៉ែឭខ្ញុំ គាត់ស្តីគាត់ជេរ (ស្ទួន)
ឡាឡាឡា ម៉ែខ្ញុំគាត់ស្តីគាត់ជេរ។
៤) គេអរបានប្តី ឯខ្ញុំភ័យដល់យំ មេឃណារលំបាក់ធ្លាក់ទទេៗ ម៉ែខ្ញុំគាត់ស្តី ខ្ញុំនេះជាស្រីមិនច្រឡំគេ (ស្ទួន)
ម៉ែខឹងហើយគាត់ជេរ ថាខ្ញុំនេះកូនរាហ៍កន្លង (ស្ទួន) ឡាឡាឡា ថាខ្ញុំនេះកូនរាហ៍កន្លង។

3===============
ថ្ងៃព្រាត់យប់ជួប

( សម្លងបន្លឺឡើងតាមឧគ្ឃោសនសព្ទ ) សូមជំរាបៗ !! អស់លោកអ្នក ដែលធ្វើដំណើរ
តាមជើងយន្តហោះ ខ្មែរអាកាសចរណ៍ ពីភ្នំពេញទៅកំពង់សោម សូមអញ្ជើញឡើងយន្តហោះ .. !
(១) . បងអើយ អើយបងចាំយប់ចាំយើងជួបគ្នា ឥលូវអូនលានាំភ្លៀវឡើងយន្តហោះហើយ
ទៅកំពង់សោមហើយណាបងអើយ បងកុំព្រួយឡើយ អូនលាហើយណាអ្នកប្រុសថ្លៃ
ពេលថ្ងៃយើងបែកពីគ្នា ពេលយប់កាលណា យើងជួបគ្នាវិញទេណាបង។
(២) . អូនជាបុប្ផាផ្ការីកនៅក្នុងយន្តហោះ ចិត្តអូនសែនស្មោះចំពោះតែបងទេណា
ជឿចិត្តអូនចុះណាប្រុសជីវ៉ា នៅលើវេហាស៍ គ្មាននរណាឆក់អូនបានទេ
ប្រុសស្នេហ៍បងកុំសង្ស័យ ព្រោះនៅលើដី ចិត្តស្នេហ៍ស្រីបងឆក់បាត់ហើយ ។

4==============
កន្សែងក្រហម

ច្រៀងពោល ..... ឱ ! កន្សែងក្រហម ..... ឱ ! កន្សែងក្រហមអើយ .. !
១) . ឃើញតែកន្សែងដែលអូនជួនបង ធម្មជាតិទាំងពួង តើយំស្ដាយបង ដែលក្ស័យសង្ខារ
កន្សែងក្រហមស្នាមអនុស្សា ជាប់ឈាមសច្ចា ផ្តិតទឹកនេត្រានៃខ្ញុំទៀតទេ។
២) . កន្សែងសូត្រកេរតំណែលឳពុក មិនហ៊ានជួតមុខ ស៊ូទុកជូនបង បញ្ចាំចិត្តស្នេហ៍
អណ្តាតបឺតពឹសអូនមិនភ្លេចទេ កម្មអ្វីមកប្រួលប្រែ កំពុងតែស្នេហ៍ស្រាប់តែព្រាត់គ្នា។
បន្ទរ) . ស្បថហើយថាអូនមិនក្បត់បងទេ ស្នេហ៍មិនក្បត់ស្នេហ៍ រស់មិនកើតទេ រស់តែម្នាក់ឯង
ស៊ូស្លាប់ស្រវាឱបជាប់កន្សែង ឱ ! កន្សែងក្រហម ថ្នមទុកតាមបង ជាតិក្រោយទៀត។
៤) . ព្រះពាយពពក មើលមកខ្ញុំផង ខ្ញុំសូមបួងសួង កុំសើចផ្តោះផ្តង ថាខ្ញុំអាងស្លាប់
តើរស់ធ្វើអ្វីក្នុងន័យអភ័ព្វ មានតែលាស្លាប់ ទៅតាមគូគាប់ប្រសើរជាជាង ៕

5================
ប្រុសដែលក្បត់ចិត្តខ្ញុំ

១) . តើអ្នកណាមួយដែលក្បត់ចិត្តអូន គឺរូបប្រុសស្ងួនដែលអូនសែនស្រឡាញ់
បានស្តាប់សម្តីផ្អែមឈ្ងុយគួរឲ្យឆ្ងាញ់ ឫកក្និកក្នក់ក្និកក្នក់គួរឲ្យក្នាញ់ ស្រឡាញ់ទាល់តែខូចចិត្ត.
២) . មិននឹកស្មានសោះ ថាបងក្បត់អូន ស្មានតែប្រុសស្ងួនស្រឡាញ់រូបអូនពិត
មេឃខៀវស្រឡះផ្លាស់ជាងងឹត គិតៗទៅគួរឲ្យឈឺចិត្ត ឈឺចិត្តបំភ្លេចមិនបាន។
បន្ទរ) . ប្រុសដែលក្បត់ចិត្តក្បត់ចិត្តខ្ញុំ ចិត្តខ្ញុំឈឺយ៉ាងណា ខ្មាស់គេមិនហ៊ានប្រាប់នរណា
ទ្រាំខ្លោចផ្សា.. ឈឺ ឈឺចិត្តម្នាក់ឯង។
៣) . តែនៅស្រឡាញ់នៅនឹកនៅស្តាយ បីដូចជាស្តាយផ្កាយលើវេហាស៍
ពពកជញ្ជួនអស់ក្តីស្នេហា ទឹករលកលាយទឹកនេត្រា កាន់ទុក្ខស្នេហាក្បត់ចិត្ត ៕

6=================
រលកជាសាក្សី

I) រលករលេញពេញជលធារ ប្រដេញគ្នាតាមខ្យល់ជំនោរ
រលកប្រដេញខ្យល់ស្រែកថ្ងូរ សត្វរៃទាំងគូអន្ទងហៅគ្នា។
II) ដួងខែត្រចះភ្លឺដូចថ្ងៃ ចាំងរស្មីមកលើគង្គា
ភ្លឺផ្លេកព្រិចៗក្នុងសន្ធិយា រលាយចូលគ្នារលេញលើថ្ម។
R) បងអើយចាំទេ ធ្លាប់កាលគ្រាជួបគ្នាស្ម័គ្រស្មោះស
ផ្អែមល្អែមស្មោះមេត្រីថ្លៃបវរ យើងចារលើថ្មជាសាក្សី។
III) រលកប្រដេញដូចរូបបង ថ្លែងសាសងសួរចិត្តអូនស្រី
ដួងខែចែងចាំងលើជលស័យ ចិត្តស្នេហ៍អូនស្រីរះដូចដួងខែ។

7==================
ស្នាមវាសនា

I. មានរូបជាមនុស្ស ទ្រាំរស់ ដូចសត្វតិរច្ឆាន គេច្រានឲ្យធ្លាក់ ក្នុងច្រកវិយោគ
កើតមកហើយ ម្តេចឡើយជួបតែទុក្ខសោក ជាវាសនា សត្វលោក ធ្លាក់ខ្លួនថោក តោកយ៉ាករាល់ថ្ងៃ ។
II. កើតទុក្ខរាប់សែន ចុកណែន ព្រោះគ្មានយុត្តិធម៌ ខំសាងល្អ ប្រទះ តែទុក្ខរីងរៃ
គ្មានគេរាប់អាន រោគខ្លួនជាស្រី សប្បាយដូចស្រមៃ រាល់យប់ថ្ងៃ គេងឱបទុក្ខា ។
R. ឱ! ព្រហ្មលិខិត ! កម្រិតវាសនា ឲ្យខ្ញុំ ដូចមេឃស្រទំ សត្វយំ សុំសុខា
សុំរស់មានឈ្មោះ ស្មោះជាអ្នកជា រស់ដូចបក្សា រដូវផ្ការីក ។
III. ឱ! ស្នាមវាសនា ដែលចារ ជីវិតខ្ញុំ ម្តេចឡើយ ឲ្យរស់មានឈ្មោះក្រៀមក្រំ
មើលគេគេរស់ សប្បាយស្តុកស្តម្ភ អភ័ព្វអ្វីរូបខ្ញុំ យល់ទុក្ខធំ ពុំដែលបានស្បើយ ៕

8===================
អន់ចិត្តរឿងអ្វី?

១) . តើអន់ចិត្តរឿងអ្វីសូមប្រុសប្រណីប្រាប់ផង ជួបពេលណាក៏បែរខ្នង ខឹងនឹងអូនទេឫបង អូនសែនសៅហ្មងម៉្លេះទេ។
២) . ស្រឡាញ់បងខ្លាំងណាស់តំកល់ជាម្ចាស់ចិត្តស្នេហ៍ ចិត្តអូនស្មោះឥតប្រួលប្រែ ធ្វើយ៉ាងណាក៏ព្រមដែរ សូមឱ្យតែព្រមប្រណី។
( ពោល ) បងអ្ហើយបង! អូនដូចជាមិនយល់សោះ មិនដឹងជាហេតុអ្វី បានជាបងចេះតែគេច មុខពីអូនរាល់ថ្ងៃ?
បន្ទរ) . ឫបងអស់ចិត្ត លែងគិតអាណិតស្រី បានជាស្ងៀមមិនស្តីគ្រប់អ្វីៗ អូនព្រមចុះចាញ់។
៤) . ខំអង្វរយូរហើយមិនលឺឆ្លងឆ្លើយតបវិញ តាមចិត្តខឹងចង់ស្ទុះចេញ តែចិត្តមួយធ្វើឱ្យក្នាញ់ ស្រឡាញ់ថែមមួយជាបី។
(៦) . ឱ្យអង្វរដល់ណា គួរតែមេត្តាដល់ស្រី ម្តេចក៏បងមិនចេញស្តី ពាក្យមួយម៉ាត់ថាប្រណី គួរអីកំណាញ់ដល់ម្លឹង ?

9=====================
ពេលមេឃស្រទុំ

១) ពេលមេឃស្រទុំអូនយំស្រណោះ ដួងចិត្តអ្ហើយក្រៀមក្រោះ អស់ហើយសេចក្តីសង្ឃឹម
ព្រិលអស់កែវភ្នែកដូចភ្លៀងរលឹម ចន្ទ័ក៏លែងញញឹមដូចគ្រាដើមទៀតហើយ។
២) ចន្ទ័អើយដឹងទេថាមកពីអ្វី បានជារូបស្រីបីដូចជាទូកគ្មានត្រើយ
កាលអូនសួរបង បងក៏មិនឆ្លើយ គ្មានអ្នកណាមួយឡើយអាចឆ្លើយនឹងអូនបាន។
បន្ទរ) ដួងចិត្តហ្មងសៅ រស់នៅកំព្រា ស្នេហាឥតមានជម្រកមានឋាន
ស្រវាចាប់អ្វីក៏ចាប់មិនបាន ឃើញអ្វីក៏ជាការស្មាន ក្នុងឋានដែលគ្មានរស្មី។
៣) ដឹងហើយថាអូនជាស្រីអភព្វ័ រស់សម្រាប់ស្លាប់ដោយចិត្តដែលឥតប្រណី
ឋានសួគ៌ងងឹត ឋានចិត្តអប្រិយ ឋានស្នេហ៍អវចី សម្រាប់ស្រីដូចខ្ញុំ។

10========================
គេងទៅ! គេងទៅ!

ផ្តើមៈ ហ៊ឺ!… ហ៊ឺ!… ហ៊ឺ!…

I. គេងទៅៗ មនុស្សសត្វទាំងឡាយ ជិតឆ្ងាយ ជាទីស្នេហា សូមគេងឲ្យបានសុខគ្រប់អាត្មា ក្នុងគ្រាកង្វល់ សូមគេងឲ្យបាន យល់ឋានសុខសល់ ដើម្បីបានយល់រស្មីសុខសាន្ត ។
II. គេងទៅៗ មនុស្សសត្វទាំងឡាយ ជិតឆ្ងាយ ដែលខ្ញុំបេតី ក្រោមមេឃខៀវខ្ចី រស្មីសូរិយា ចាំងច្រាលភូមិឋាន វាតាបបោស អង្អែលសព្វប្រាណ គេងទៅខ្ញុំនៅបំពេរអ្នកហើយ ។
R. សូមអ្នកកុំខ្វល់ នាំឲ្យកង្វល់ សូមកុំនឹកដល់ រឿងទុក្ខអំពល់ នាំតែហ្មងសៅ សត្រូវដួងចិត្ត ដែលកាចសាហាវ ពៅជួយរំលែក អ្នកបាន ។
III. គេងទៅៗ មនុស្សសត្វទាំងឡាយ ជិតឆ្ងាយ ជាទីស្នេហា ពេលនេះជាពេល អ្នកត្រូវនិន្ទ្រា ស្កប់ស្កល់ គ្រប់ប្រាណ មើលចុះធម្មជាតិ ក៏លង់លក់បាន សុខសាន្ត ដោយចម្រៀង នេះអើយ ៕


English-Khmer.com
Angkorwat DVD Store
Cambodia Photos
Khmer Magazines
English-Khmer Dictionary
Cambodian Music
Smaradey Khmer
Phnom Penh
Khmer Dating
KHMER DVD STORE
ANGKORWAT DVD
English-Khmer.com