[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
English-Khmer.com
ប៉ែនរ៉ន Pen RonPosted: 2011-05-12 16:33:25   Replies: 0
11-20 ប៉ែនរ៉ន

1=============
ច្រឡំប្តីគេ
១) អឺង អើយ អ្នកប្រុសបងអើយ ម្តេចឡើយឈរនៅសម្ងំស្ងៀម ២ដង
កុំនៅ អឺងអើយ អឹមអៀម ៗ ឆាប់ចូលមកភ្លាម អើយក្នុងមុង !
បន្ទរ ..ឆ្មា ខាំកែង ៗ ច្រឡំប្តីគេ ថាប្តីឯង !

២) អឺងអើយ យប់ស្មើណេះហើយ គួរណាស់ត្រាណត្រើយគេងលក់លង់ ២ដង
សំកុកអើយក្បែរជើងមុង ៗ ប្រុសអីក៍ល្ងង់ អើយខុសគេ !
បន្ទរ .. ឆ្មា ខាំកែង ៗ មិនមែនប្តីឯង គឺប្តីគេ !

៣)កណ្តុមឆែប ! មើលមុខយូរៗ គាត់នេះគ្រូចាមធ្វើស្នេហ៍ទេ ២ដង
ច្រឡំ អឹងអើយប្តីគេ ៗ ច្រឡំពិតជាពិបាកណាស់ !
បន្ទរ ..ឆ្មា ខាំកែង ៗ មិនមែន របស់ឯង ជា របស់គេ !

៤) ចង្រៃណាស់ ! ក្តៅចិត្តដូចភ្លើង តាប៉ិដឹងរឿង ស្លាប់ខានចាស់ ! ២ដង
ចេញភ្លាម អឹងអើយកុំផ្តាស ៗ បន្លំហ៊ានផ្លាស់ ចូលគេងផង !
បន្ទរ .. ឆ្មា ខាំកែង ៗ មើលឃើញប្តីគេ ថាប្តីឯង !

2==============
ខ្ញុំយកប្តីក្មេង

(ពោល)ហ៊ឺ ហ៊ឺស ហ៊ឺស អ្នកណាមិនដឹងថាខ្ញុំអាយុប្រាំបីដប់ តែតាមពិតខ្ញុំសែសិបគត់ទៅហើយខ្ញុំនេះ!
ធ្វើម្តេចទៅ នែ៎បើសាច់ខ្ញុំវាចាំអញ្ចឹង។
I) កុំសើចលុំយំនឹងខ្ញុំអីនែខ្ញុំយកប្តីក្មេង ទឹកដោះគោឆៅខ្ញុំប៉ូវកំលាំងខ្លាំងក្រៃលែង ប្តីខ្ញុំប្តីក្មេងមិន ងាយលែងខ្ញុំរួចទេ។
II.អាយុ...ប្រាកដខ្ញុំសែសិបគត់ អីនែប្តីខ្ញុំម្ភៃមួយ ខ្ញុំហៅគេបង គេហៅខ្ញុំអូនផ្អែមរលួយ
ខ្ញុំមិនដែល ព្រួយ ម្លោះហើយសាច់ខ្ញុំចាំណាស់
III.នែ៎!ក្រលេកមើលចុះខ្វះអ្វីប្រុសៗ អីយកប្រពន្ធក្មេងបាន ម្លោះហើយស្រីៗ
មិនខ្ចីខ្មាស់នាំព្រួយប្រាណ យកប្តីក្មេងបានដូចតែប្រុសអញ្ចឹងដែរ។
(ពោល)៖ហ៊ឺ ហ៊ឺស ហ៊ឺស មានអីម្យ៉ាងដែរតើ ឲ្យតែប៉ូវដល់អួយមានអី
ខ្ញុំស្អាតដូចក្មេងអាយុប្រាំបី ដប់អញ្ចឹង។

3==========
ថ្ងៃស្អែកការបង

(១) . ថ្ងៃស្អែក ! ថ្ងៃស្អែក ! ថ្ងៃស្អែក ការបង ដាច់ហើយចំណងស្នេហា នៃខ្ញុំ
ថ្ងៃនេះយប់នេះអូនទ្រហោរយំ ឱ ! ទុក្ខអើយទុក្ខធំជាងភ្នំ ទុក្ខអើយទុក្ខខ្ញុំយំមួយជីវិត។

(២) . ស្រណោះតែកូនដែលពួនក្នុងផ្ទៃ ស្តាយគ្មាននិស្ស័យដូចកូនធម្មតា
កើតមកទៅហើយអ្នកណាបិតា ? បើថ្ងៃស្អែកបងចូលរោងការ ឳកូននោះណា៎ការចោលម្តាយហើយ។

បន្ទរ) . ថ្លែងប្រាប់អ្នកណា ? អនិច្ចាឃើញតែអួលអាក់ ហារទៅវាស្លាក់ខ្ជាក់ទៅវាស្លែង
មិនការស្រីណាការចំប្អូនឯង រឹតតែធ្វើឱ្យខ្ញុំចំបែង មិនខុសពីខ្លែងដែលដាច់ខ្សែទេ។

(៤) . ថ្ងៃស្អែកបងការថ្ងៃស្អែកអូនខឹង ម្តេចឡើយបងផ្តាំឱ្យអូនទៅថ្វី
យប់ខែរះហើយម្តេចឡើយហៅថ្ងៃ ឬបងចង់បញ្ឈឺចិត្តស្រី ឬឱ្យអូនក្ស័យក្នុងថ្ងៃការបង ។

4==========
វាលស្រីស្រណោះ

1- វាលស្រីស្រណោះ មិនអស់អាលយ័ ចម្រៀងប្រុសថ្លៃចងដៃអោយអូន ក្តិចខ្ញាំដួងចិត្ត អោយស្វិតស្រពោន បើខុសពីអូន ទោះជិវិតសូន្យ ក៏អូនមិនថា។
2- វាលស្រីស្រណោះ មិនអស់សង្ឃឹម ម្តេចមិនញញឹម អោយអស់ចិន្តា ទៅហើយច្រៀងផ្តាំ ដៀលអូនសាវា បើអស់ប្រាថ្នា ម្តេចក៏ថ្លៃលា ទៅទាំងទឹកភ្នែក។
R- វាលស្រីស្រណោះអើយ វាលស្រីស្រណោះ អស់មានថ្ងៃស្អែក មានតែថ្ងៃសោកនឹងថ្ងៃយំយែក មិនទាន់ដឹងចិត្ត មានគេបំបែក ទៅទាំងក្តីស្មោះ។
3- វាលស្រីស្រណោះ វាលអស់ភក្តី បើបងខឹងនឹងស្រី ក៏ខឹងទៅចុះ អូនសូមស្រែកផ្តាំ វាលស្រីស្រណោះ ថាខ្ញុំមិនស្មោះ វាលស្រីស្រណោះ ពូនផ្នូរខ្ញុំផង៕

5==========
ជើងមេឃពណ៌ខ្មៅ

១. ជើងមេឃពណ៌ខ្មៅ ហៅបងលែងលឺ..អើយ.. ស្រីណាមិនឈឺ ដួងចិត្តសោកា...ហ៊ឺ... បើប្រុសក្បត់សម្បថស្នេហា ហ៊ានរៀបការផ្ទឹមនឹងគូថ្មី តើសល់អ្វីអោយខ្ញុំសង្ឃឹម?
២. ស្តាយព្រហ្មចារី ស្តាយវ័យក្រមុំ យំមួយមឺនឆ្នាំក៏មិនបាត់ដែរ ...ហ៊ឺ... ឱ! ស្ពានអើយស្ពាន អាណិតខ្ញុំទេ តើត្រូវជេរឬមិនត្រូវជេរ ប្រុសក្បត់ស្នេហ៍ ចិត្តរេដូចភ្លៀង។
R. ឱ!បងអោយបង អូនមិនខឹងទេ អូនមិនអើយ ជេរទេ នៅតែស្នេហ៍ជានិច្ច ..ហ៊ឺ.. អោយភ្លេចមិនភ្លេច ថ្វីបើប្រុសមានល្បិច ស៊ូរយំសស្រិចម្នាក់ឯង។
៣. ពីតូចដល់ធំ ខ្ញុំយំធម្មតាអើយ.. យំព្រោះស្នេហាមិនដែលយំទេ.. ហ៊ឺ .. តែពេលនេះខ្ញុំយំគ្មាល្ហែ ខ្ញុំខំទប់ទឹកភ្នែកណាស់ដែរ តែទឹកភ្នែកនៅហូរដដែល។
៤. យប់នេះខ្ញុំយំ ស្រែកប្រាប់ធម្មជាតិអើយ.. ប្រាប់ស្រីឯទៀតកុំអោយដូច ខ្ញុំ ហ៊ឺ....
មែន! ស្នេហា ផ្អែមជាងទឹកឃ្មុំ តែស្នេហា អាចអោយយើងយំ យំមិនបាត់អស់មួយជីវិត។

6================
មិនសុខចិត្តទេ

១. ខ្ញុំមិនអាចសេ្នហ៏ប្រុសបងបានទេ ព្រោះប្រុសមាសមេជាប្ដីគេហើយ
មានកូនមួយពីរមិនទំនេរឡើយ កុំចង់កៀកកើយនឹងរូបខ្ញុំទៀត។

២. ខ្ញុំសុខចិត្ដព្រើលឱ្យគេហៅសៅកែ ស៊ូនៅនឹងម៉ែមិនប្រថុយប្រាណ
ស្រឡាញ់រូបបងទេណាកល្យាណ នាំឱ្យសន្ដានញាតិគេតិះដៀល។

7=================
យប់មិញខឹងង

១. ដឹងស្អីទេ នែ៎! នែ៎! យប់មិញអូននឹងបង រមាស់ខ្នងអូនក៏អេះភ្លាម មួយយប់ទល់ភ្លឺ
ចេះតែនៅមិនស្ងៀម ហេស! ហាស! ហឺស! ភ្លាមៗ មិនដឹងមានការអ្វី។

២. គួរឱ្យក្តៅយប់មិញឆាឆៅកេះគេញយ កេះពីក្រោយឱ្យបែរមករកបង ដល់បែរមកហើយ
ព្រងើយមិនឆ្លើយឆ្លង ហេស! ហាស! ហឺស! អៀនផង មាយាទប្រុសបងគេដឹងហើយ។

ច្រៀងឡើងវិញពីរដង

8=================
ស្អែក!អូនលាបង

I.ផ្កាយក្រពើ រះលើខ្ទមស្រែ សម្លេងទ្រខ្មែរ ក្រោមខែរនោចខ្លោចផ្សា
ស្អែកអូនលាហើយលាហើយ លាព្រៃកូនខ្លា លាទាំងជ្រោះពេជ្រចិន្តា ខ្លោចផ្សាជាងនាងកង្រី។

II.លាភ្នំក្តោង ធ្លាប់ឈោងបេះផ្កា ភ្នំទ្រុងមាន់ តាង៉ៃន តាគត់ តាគ្រៃ
ស្អែកអូនលាហើយ ត្រពាំងដែលធ្លាប់ស្ទូចត្រី សាអក្ខរាចារថ្មីៗ សាក្សីជាប់ដើមរុក្ខា។

R. ស្នូរយន្តហោះ ទ្រគោះឲ្យទឹកភ្នែកខ្ញុំ ដែលឈឺក្តៅងុំ បេះដូងក្រមុំចំការ
ស្តាយវាលធំវែង កន្លែងដែលធ្លាប់ចរចា ក្រោមម្លប់រុក្ខា កេសាជ្រលក់ដងអូរ។

III.អូនព្រាត់នេះ ទាំប្រេះឱរា ព្រោះតែមាតា ប្រាថ្នាកិត្តយសថ្លៃថ្នូរ
អក្ខរាលាបង អូនផ្ញើនឹងក្មេងឃ្វាលគោ បើសិនយើងពិតជាគូ ព្រាត់យូរឆាប់គង់ជួបវិញ

9=================
ផ្កាកប្បាស

១. ផ្កាអើយ អើយផ្កាកប្បាស សប្បាយចិត្តណាស់ ម៉ែឱ្យមានប្តី នឹកស្មានថា បានធ្វើលោកស្រី នឹកស្មានថា បានធ្វើលោកស្រី មានបានដឹងអី បានប្តីធ្វើស្រែ ។

២. តូចចិត្ត ចង់តែអង្គុយយំ ម៉ែអើយមិនសម មកបង្ខំកូនទេ បើបានប្តីធ្វើថីនឹងគេ បើបានប្តីធ្វើថីនឹងគេ ធ្វើអ្វីក៏ធ្វើដែរ ឥតប្រកែកឡើយ ។

10=================
រវើ់រវាយ

I.រវើរវាយ...ស្ទើរតែធ្លាយទ្រូងទៅហើយ គេងនឹករលឹកគ្មានលោះពេលឡើយ ម្ចាស់ជីវិតអើយសុំបងមេត្តា។

II.រវើរវាយ...ចង់និយាយថាស្នេហា ខ្មាស់ណាស់អៀនណាស់ អូនមិនហ៊ានថា ប្រាប់ពីចិន្តាដែលស័្មគ្រលើថ្លៃ។

R.ចង់ផ្ញើរលិខិតទៅសួរ តែមិនគួរព្រោះខ្លួនជាស្រី ធ្វើម្តេចបានដឹងសំដី ថាបងប្រណីអូនឬយ៉ាងណា។

III.រវើរវាយ...ចង់ដោះស្រាយរឿងស្នេហា ឲ្យផុតកង្វល់ក្នុងឱរា ថាមានវាសនាឬបរាជ័យ។








English-Khmer.com
Angkorwat DVD Store
Cambodia Photos
Khmer Magazines
English-Khmer Dictionary
Cambodian Music
Smaradey Khmer
Phnom Penh
Khmer Dating
KHMER DVD STORE
ANGKORWAT DVD
English-Khmer.com