[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
English-Khmer.com
ប៉ែនរ៉ន Pen RonPosted: 2011-05-12 15:41:47   Replies: 0
1-10 ប៉ែនរ៉ន

1=======================
ជំនោរខែប្រាំង

១) ឱ ! ជំនោរខែប្រាំង នាំឲ្យភាន់ភាំងទាំងសា្មរតី ធម្មជាតិខៀវខ្ចី ឥលូវប្រែក្រៀមក្រោះ
ឱ ! ធម្មជាតិអើយ រលាយហើយរូបសម្ផស្ស នឹកឡើងអ្ហើស្រណោះ ឃើញតែក្តីអស់សង្ឃឹម
ទឹកចិត្តធ្លាប់តែ ស្រស់ប៉ប្រិម ប្រែជាឥតន័យ ឱ ! ព្រេងនិស្ស័យ តើសង្ឃឹមអ្វី បើស្នេហ៍ខ្វះក្តីមេត្តា។
២) ឱ ! រៃយំខែប្រាំង ដីបែកក្រហែង រីងរាំងក្តៅផ្សា រីងទាំងស្នេហា អនិច្ចាវាសនាខ្ញុំ
សម្លេងរៃអ្ហើយ អ្នកយំឆ្លើយតែរឿងកម្ម សូមជួយយំផ្តាំ ថាខ្ញុំសូមលាសិនហើយ លាលែងត្រលប់
ស្នេហ៍អភ័ព្ទ កុំឲ្យជួបឡើយ ឱ ! សង្សារអើយ ជាតិនេះហួសហើយ កុំសង្ឃឹមឡើយថាបានជួប៕

2============================

ស្នេហ៍នៅឯណា?

I.បងថាស្នេហ៍ តែស្នេហ៍នោះនៅឯណា បងទុកក្នុងមាត់ឬក្នុងឱរា មេត្តាឲ្យ អូនយល់សិន។
II.បងថាស្នេហ៍ តើស្នេហ៍ពិតឬសុបិន ចង់ឲ្យអូនស្នេហ៍ទាល់តែមាសឆ្អឹន អូនមិនទាន់ស្នេហ៍៍បងទេ។
R.ស្នេហ៍ភ្លាមភ្លេចបាន បើគ្មានអ្វីយកមកសាងស្នេហ៍ មានតែសំដីអាចប្រែ អាចប្រែគេចកែគ្រប់ពេលវេលា។
III.មុននឹងស្នេហ៍ កុំចេះតែហារមាត់ថា ខ្ញុំមិនជឿទេពាក្យប្រុសសាវា ប្រាថ្នាគ្រាន់តែកំសាន្ត។

3================================
វាលស្រីស្រណោះ

១) វាលស្រីស្រណោះ មិនអស់អាល័យ ចម្រៀងប្រុសថ្លៃ ចងដៃអោយអូន
ខ្វេះខ្ងាំដួងចិត្តអោយ ស្វិតស្រពោន បើខុសពីអូន ទោះជីវិតសូន្យក៏អូនមិនថា។

២) វាលស្រីស្រណោះមិនអស់សង្ឃឹម ម្តេចមិនញញឹម អោយអស់ចិន្តា
ទៅហើយច្រៀងផ្តាំ ដៀលស្រីសាវ៉ា បើអស់ប្រាថ្នា ម្តេចក៏ថ្លៃលាទៅទាំងទឹកភ្នែក។

R) វាលស្រីស្រណោះអើយ វាលស្រីស្រណោះអស់មានថ្ងៃសើច មានតែថ្ងៃសោក នឹងថ្ងៃយំយែក មិនទាន់ដឹងចិត្ត មានគេបំបែក ទៅទាំងក្តីស្មោះ។

៣) វាលស្រីស្រណោះ វាលអស់ភក្តី បើបងខឹងស្រី ក៏ខឹងទៅចុះ អូនសូមស្រែកផ្តាំ វាលស្រីស្រណោះ បើខ្ញុំមិនស្មោះ វាលស្រីស្រណោះ ពូនផ្នូរខ្ញុំផង។

4=============================
ផ្កាសណ្តាន់

(រួម)សារាវ៉ាន់ អើយសារ៉ាវ៉ាន់....
១) សកវាទិ៍ឱណាផ្កាសណ្តាន់មានគេប្រកាន់ តែអូនប្រកែក
អូនមិនស្ម័គ្រទេ សណ្តាន់បាក់មែក ជាប់ចិត្តសណ្តែកកំពុងបោះត្រួយ
(រួម)សារាវ៉ាន់ អើយសារ៉ាវ៉ាន់....
២) អំពិលលាស់ថ្មីខ្ញុំមិនខ្ចីមើលផង ស្រណោះអន្ទងអីសណ្តាន់មួយ '
សណ្តែកចេញគួ ធ្វើអោយអូនព្រួយ ខ្លាចខ្យល់រំជួយរបេះចោលទង
(រួម)សារាវ៉ាន់ អើយសារ៉ាវ៉ាន់....
៣) ឆ្នាំនេះទឹកធំអូនក្រមុំហើយ បើមើលឃើញត្រើយអូនតោងក្បូនឆ្លង
ទៅបេះសណ្តាន់ជួបមុខប្រុសបង សូមផ្តាំទៅផង ឈប់ប្រកែកហើយ
(រួម)សារាវ៉ាន់ អើយសារ៉ាវ៉ាន់....
៤) ស្រស់ទងវងស្រស់ដូចផ្តាសណ្តាន់ អូនឈប់ប្រកាន់ដូចមុនដូចក្រោយ
សណ្តែកចេញផ្លែចាំការយើងហើយ ឱប្រុសបងអើយ ចូលស្តីអូនទៅ
(រួម)សារាវ៉ាន់ អើយសារ៉ាវ៉ាន់....

5=====================================
លេបថ្នាំចង់ធាត់

I) ឆ្លុះកញ្ចក់មើលមុខខ្លួនឯង មើលសព្វកន្លែងស្តាំឆ្វេងទាំងអស់
ខាងលើខាងក្រោមល្អព្រមឥតខ្ចោះ វាទាស់តែធាត់ ធាត់ហួសនិស្សយ័។

II) ពីរបីឆ្នាំមុន តួកុនសុំខ្មាស់ រាងសមល្អណាស់មិនមែនធាត់អញ្ចឹងអី
ប្រុសៗវិកវរគរទឹកគរដី តាមសុំស្នេហ៍ស្រីអើយជាគូសង្សារ។

III) ស្គមល្អពេក លេបថ្នាំចង់ធាត់ សង្សារប្រឹងឃាត់មិនស្តាប់ឡើយណា
លេបទាល់តែរាងធំជាងណូយ៉ា សង្សារអូរឺវ័រ(aurevoir)លែងមកជិតហើយ

IV) ស្តាយម្ល៉េះទេ តើធ្វើម្តេចទៅ អោយមានរាងរៅដូចដើមវិញនោះ
ចង់តែអត់បាយស្តាយកាយលែងរស់ សូមលោកប្រុសៗជួយគិតខ្ញុំផង!

6=====================================
កូនអើយអាណិតម៉ែ

I. អើយកូនអើយអាណិតម៉ែផង ស្លៀកហូលផាមួងកុំប៉ងមីនីស៊ីបអី(ពីរដង)
ប្រយ័ត្នវ៉ើយនែសំពត់ខ្លី អង្គុយកៅអីម៉ែវាភ័យជួសកូន។
II. អើយកូនអើយអាណិតចិត្តម៉ែ យើងជាអ្នកស្រែអើយនែកុំតាមអ្នកក្រុងអី(ពីរដង)
ជឿម៉ែទៅណាឱកូនស្រីបើចង់ហូលថ្មីម៉ែលក់ស្រូវទិញអោយ។

7=====================================
យប់នេះជួបសង្សារ

1) ថ្ងៃរះយូរណាស់ហ្ន ម្តេចក៏យប់ម្ល៉េះ ខ្ញុំទៅរាំផងយប់នេះ ហាយប់នេះ យប់នេះ ពិសេសណាស់!
2) យប់នេះសប្បាយយ៉ាងណា? ជួបសង្សារខ្ញុំផង ខ្ញុំពាក់អាវវៀលខ្នង ហាស្រស់ណាស់តែម្តង នាងខ្ញុំ!

8=====================================
លាហើយប៉ៃលិន

១) សំលឹងមើលមេឃ មេឃខ្ពស់សន្លឹម ភក្ត្រ័ធ្លាប់ញញឹមប្រែជាស្រពោន ចិត្ត ធ្លាប់សង្ឃឹមប្រែរលាយសូន្យ រស់នៅដូចក្បូនអណ្តែតតាមទឹក។
២) ទីពឹងបងមួយជាត្រួយជីវិត ជនពាលឧក្រិដ្ឋ លបលួចប្រហារ បើទោះជាខ្ញុំខំថ្លែងវាចារ ក៏គ្មាននរណាគេជឿខ្ញុំឡើយ។
បន្ទរ) លាហើយប៉ៃលិន លាក្លិនរំដួល លាភាពប្រែប្រួលលាព្រោះកម្មពៀរឬស្យា លាព្រៃលាភ្នំលាបរយ៉ាខា ខ្ញុំលាគ្រប់អនុស្សា លាមិត្តលាញាតិសន្តាន។
៣) ប៉ៃលិនចូរអ្នកកុំនឹកខ្ញុំអី បើមាននិស្ស័យខ្ញុំវិលវិញថ្កាន វិលមកជួបអ្នករួមរស់សុខសាន្ត នៅលើវិមានទឹកដីត្បូងពេជ្រ។

9=======================================
លាដែនប៉ៃលិន

លាហើយ!!!! លាហើយ!!!!
1) យន្តហោះបោះពួយ ឆ្លងខេត្តប៉ៃលិន ទ្រូងខ្ញុំខ្លោចឆ្អិន ដូចត្រូវគេហែក
អើតតាមបង្អួច ឱនមើលដងព្រែក ព្យុះខ្សែទឹកភ្នែកស្រែកហៅប្រុសស្នេហ៍។

2) ឱ! ខេត្រត្បូងពេជ្រ ខ្ញុំមិនភ្លេចទេ ស្ពានយោលកុំជេរថាខ្ញុំបែកបែរ
ប៉ាហ៊ីអូតងជ្រលងអូរស្នេហ៍ ដីចម្ការតែស្រែកុងសែទិញត្បូង។

បន្ទរ) ស្រណោះខ្ទមស្បូវមាត់អូរតាប្រាក់ ពេលណាភ្លៀងធ្លាក់ បងបីអូនឆ្លង
ស្បូវបីកណ្តបទាញគ្របបេះដូង សុបន្តិលើទ្រូងម្ចាស់ស្នេហ៍ឧត្តម។

4) ឥឡូវអូនលា លាមួយគ្រាសិន លាដែនប៉ៃលិនសុបន្តិខ្នងភ្នំ
ប្រឹងរែងត្បូងទៅបងអើយកុំយំ ស្បូវមាសខ្ទមព្រំខ្ញុំមិនភ្លេចទេ។

10==========================================
ក្តៅថ្ងៃមិនស្មើក្តៅចិត្ត

I ឱ!ទេសភាពគួរឲ្យស្រណោះ ល្អឥតខ្ចោះក្រោមសម្រស់ព្រះចន្ទ្រា
ទីនេះហើយបងអើយយើងធ្លាប់នាំគ្នា គយគន់ចន្ត្រា សន្ទនាខ្សិបខ្សៀវស្នេហា ។

II អូនជឿពិតថាចិត្តប្រុសស្មោះ មិនបង់បោះដោះដៃចោលឥតមេត្តា
ទើបអូនស៊ូហ៊ានប្តូរសេចក្តីស្នហា មិនខ្លាចមរណា បាបកម្មពៀរឡើយ ។

R ពេលនេះផ្លាស់ចិត្តកំណាចឃោឃៅ គួរឲ្យក្តៅ ក្តៅចិត្តណាស់ព្រះអើយ
ទោះក្តៅថ្ងៃក៏មិនស្មើឡើយ ឆ្អែតណែនពេញទ្រូងហើយ ឆ្អែតហើយសេចក្តីស្នេហា ។

III បើក្តៅថ្ងៃគង់ស្រីទ្រាំបាន ស៊ូក្តៅប្រាណកុំឲ្យតែក្តៅចិន្តា
ឯក្តៅចិត្តពិតជាប់មិនបានឡើយណា លាយហើយក្តីស្នេហា លាលុះអវសានជាតិ ។








English-Khmer.com
Angkorwat DVD Store
Cambodia Photos
Khmer Magazines
English-Khmer Dictionary
Cambodian Music
Smaradey Khmer
Phnom Penh
Khmer Dating
KHMER DVD STORE
ANGKORWAT DVD
English-Khmer.com