[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
English-Khmer.com
ហួយមាស Huoy MeasPosted: 2011-05-12 15:28:10   Replies: 0
1-10 ហួយមាស

1====================
រាត្រីសេកុង

១/ រាត្រីសេកុងបានប្រុងប្រៀបប្រាណ ចាំប្រុសកល្យាណជាគូវាសនា
នៅក្រោមរស្មីចន្ទ័រះភ្លឺថ្លា ប្របឆ្នេរជលសារដែលហូររហែង។
២/ រាត្រីសេកុងត្រួយអនង្គចិត្តអ្នកហាក់មិនស្និទ្ធ ស្នេហ៍សែនចំបែង
ខ្ញុំនៅរង់ចាំចាំតែម្នាក់ឯង ឱរ៉ាចំបែងទ្រូងរែងទន្ទឹង។
បន្ទរ/ជំ នោរត្រជាក់ ធ្លាក់មកដល់ហើយ ផ្កាយអើយយាងទៅណាបាត់ដំណឹង
ព្រះចន្ទ័ក៏យាងស្ងាត់បាត់សូន្យឈឹង អោយខ្ញុំរំពឹងរំពឹងម្តេចបាន។
៣/ រាត្រីសេកុងហូរឆ្ងាយម៉្លេះណា ជលនេត្រសោកាខ្លោចផ្សាក្នុងប្រាណ
ជាតិនេះប្រហែលជាខ្ញុំមិនបាន រូបប្រុសកល្យាណជាគូគាប់ឡើយ។

2=====================
ចំការសំរោង

១) ឱវាលវាសនាចំការសំរោង វាលស្រែស្លាបក្តោងជិតរោងចាំចាប
មើលទៅល្វឹងល្វើយ ព្រលាយទឹកព្រៀប ស្រូវទន់ដួលរាប ព្រោះធ្ងន់នឹងផ្លែ។
២) ក្រលេកមើលមេឃ មេឃមីស្រទំ ក្រលេកមើលភ្នំ ភ្នំខ្ពស់បាំងខែ
យកដៃស្ទាបទ្រូង ទ្រូងជាប់ព្រួញស្នេហ៏ ខំព្យាបាលដែរ តែថែមិនជា។
បន្ទរ) ឱកេរមរតក ដីភក់ដីល្បាប់ បែកគុម្ពជាទ្រព្យសាងភ័ព្វវាសនា
ទេសភាពញញឹមសង្ឃឹមគ្រប់គ្រា សំពៅស្នេហា យាត្រាដល់ត្រើយ...។
៤) អូនអង្អែលខ្នងអោយ បងគេងលក់ ដៃមួយអូនប៉ាក់ ឈ្មោះអ្នកលើខ្នើយ
ចំការសំរោង ថ្ងៃគងភ្នំហើយ អូនផ្ញើរចំលើយបងអើយ នឹកណាស់...។

3=======================
ចម្រៀងនឹកបង

១. ចម្រៀងស្នេហ៍ ផ្តែផ្តាំផ្ញើបង ទុក្ខអូនកន្លង ស្នេហ៍ស្នងព្រាត់ឆ្ងាយ ជីវិតស្នេហ៍
អូនថែរាប់ឆ្នាំ ជាតិនេះមានកម្ម មកយាយី ទុក្ខព្រួយញាំញី ស្នេហ៍អូនអាល័យ។
២. កម្រងស្នេហ៍ មិនដែលសុខសាន្ត ចិត្តមាសាមាណ បំពានបំបែក ឱរាអួលណែន
អូនសែនវេទនា ផ្គអើយមេត្តា ករុណារូបខ្ញុំ ជួបជួនក្តីសុខ ផុតទុក្ខសៅហ្មង។
R. ព្រលឹងស្នេហា ដិតជាប់ឱរា ចិន្តាអូនស្រី ប្រឹងសាងភក្តី ចំពោះស្នេហា ប្រាថ្នាមិនអស់ ស្រណោះដល់បង សោកសៅកន្លង ច្រៀងផង យំផង គ្មានស្បើយ នឹកបងណាស់។
៣. កំណប់ស្នេហ៍ អូនថែជូនបង អូនយំកន្លង សូមបងវិលវិញ ទឹកភ្នែកអូន តែលតោលរីងហួត អូនយំស្ទើរឆ្កួត អារម្មណ៍វង្វេង ស្រែកច្រៀងតាមភ្លេង អូននឹកបងណាស់។

4=======================
វាលសោះខ្យល់

១. វាលសោះខ្យល់អើយ ពេលខ្ញុំបានយល់ ទីវាលពេលណា ឱរាខ្ញុំសែន ខ្លោចផ្សាពេកកន្លង នឹកប្រុសបង នឹកស្នេហ៍ស្នង អូននឹកបង ធ្លាប់ជួបគ្នា អូននឹក សែននឹក អូនសែននឹកៗ នឹកប្រុសបង ឱ! ពេលនេះ នួនល្អងបងនៅទីណា បងនៅទីណាបង?

២. ឱ!វាលសោះខ្យល់ អ្នកផ្តល់ដំណឹង អោយខ្ញុំដឹងផង ប្រាប់មកណា វាលសោះខ្យល់បង កុំលាក់អី ថាខ្ញុំនឹក នឹករាល់ថ្ងៃ នឹកមមៃ គ្រប់វេលា វាលអើយឆ្លើយមក វាលឆ្លើយមកៗ ឆ្លើយប...្រាប់ខ្ញុំមក ណាវាលណា កុំអោយខ្ញុំនៅសោកា សោការាល់ថ្ងៃ សូមវាលស្រដីមក។

៣. វាលសោះខ្យល់អើយ ពេលខ្ញុំបានយល់ ទីវាលពេលណា ឱរាខ្ញុំសែន ខ្លោចផ្សាពេកកន្លង នឹកប្រុសបង នឹកស្នេហស្នង អូននឹកបង ធ្លាប់ជួបគ្នា អូននឹក សែននឹក អូនសែននឹកៗ នឹកប្រុសបង ឱ! ពេលនេះ នួនល្អងបងនៅទីណា បងនៅទីណាបង?

5=======================
អស្ចារ្យណាស់សង្សារខ្ញុំ

I.សំដីមានន័យពីរោះផ្អែមឆ្ងាញ់ ដូចសបាញ់ចាក់ដើមទ្រូងឱរាស្រី
ផ្អែមណាស់មាត់ក្រៅតែក្នុងគ្មានន័យ ធ្វើអោយរាល់រូបស្ត្រី ខូចក្តីប្រាថ្នា។

II.ស្រលាញ់រួចក្នាញ់ហើយបំភ្លេចបាន ប្រុសកល្យាណហ៊ានស្នេហាក្បាត់ចិត្តស្រី
ធ្វើឲ្យទ្រូងអូនចុកណែនរីងរៃ ដោយសារប្រុសព្រានចង្រៃ ឥតក្តីប្រណីមេត្តា។

R.បងមិនគួរៗ ទៅអោបបន្លា ហើយស្មានថាក្តីស្នេហាបានសុខសាន្ត
ឃើញនរកស្មានថាជាសួគ៌វិមាន ឃើញអាក្រក់ប្រែជាល្អបាន អស្ចារ្យណាស់សង្សារខ្ញុំ។

III.ណ្ហើយចុះ! យើងល្មមអស់កម្មពៀរហើយ ជាចំលើយដែលត្រូវឆ្លើយគ្រាអវសាន
សូមបងទៅចុះអោយបានសុខសាន្ត ជាតិនេះបានជាខកខាន ស្មាលាលុះជីវិតក្ស័យ។

6=======================
សំនៀងដួងចិត្តក្រមុំ

១/ កើតមកជាស្រី ពេញវ័យក្រមុំ ក្រពុំដូចផ្កា តម្លៃដូចពេជ្រ ចាំងផ្លេកភ្លឺថ្លា ចិន្តារីករាយ។

២/ តែមានចិត្តមួយ សែនព្រួយនឹកគិត ខ្លាចចិត្តធ្លុះធ្លាយ ជឿពាក្យអង្វរ សែនល្អគួរស្តាយ ក្លាយជាទុក្ខា។

បន្ទរ. ខ្ញុំសូមកុំយល់ កិច្ចកលស្នេហា មួយជាតិល្អម្តង សូមផ្សងសច្ចា ជួបស្នេហាសុខសាន្ត។

៣/ ពេលនៅម្នាក់ឯង តាក់តែងចិន្តា ប្រាថ្នាដាក់ទាន ដល់អ្នកសោយសោក វិយោគអត់ឃ្លាន ជាទានសង្ខារ។

7=======================
ឯណាគូព្រេងខ្ញុំ?

១ ឯណាទៅ ឯណាទៅគូព្រេងខ្ញុំ តូចឬធំធាត់ឬស្គម ខ្មៅឬស
សាសន៍អីទៅ សាសន៍អីទៅ អាក្រក់ឬល្អ មានឬក្រៗ គូដណ្តឹងខ្ញុំ។
២ ចាំៗបាត់ ចាំៗបាត់ បាត់ដំណឹង មានរំពឹងអត់រំពឹងឬយ៉ាងណា
ឃើញតែភ្ញៀវ ឃើញតែភ្ញៀវ ដែរជាមេបា នៅឯណាម្តេចមិនឃើញកូនកំលោះសោះ។
R ភ័យផង អរផង (២ដង) ភ័យផងអរផងយ៉ាងមេចទេខ្ញុំ។
៣ ថ្ងៃណាទៅខែណាទៅឆ្នាំណាទៅ អ្នកណាទៅដែលជាគូនឹងនាងខ្ញុំ
តើប្រុសនោះប្រុសច្រឡឺមឬរម្យទុំ ងាប់ហើយចាំយូរណាស់ធុញណាស់ ធុញណាស់។

8=======================
ជាតិខ្មែរដីខ្មែរ

១- ជនជាតិខ្មែរកើតនៅលើដីខ្មែរ យើងត្រូវខំថែជាតិអោយបានរុងរឿង
កេរឈ្មោះជាតិនឹងបានថ្កុំថ្កើង លុះត្រាតែយើងចេះថែរក្សា។
២- ទោះបីខ្មែរឋិតនៅប្រទេសណា សូមកុំភ្លេចថាយើងកើតពីជាតិខ្មែរ
កុំអោយបរទេសគេមកបង្វែរ អោយខ្មែរនិងខ្មែរបែកសាមគ្គីគ្នា។
បន្ទរ- ថ្វីបើគេហ៊ានចំណាយ ប្រាក់គេចាយហូរហៀរយ៉ាងណា
សូមកុំភ្លេចយើងជាខេមរា រុងរឿងថ្លៃថ្លាតាំងពីបុរាណ។
៣- ព្រលឹងជាតិនៅគង់វង្សបានយូរ លុះត្រាយើងប្តូររួមកម្លាំងគ្រប់ប្រាណ
កសាងជាតិអោយបានថ្កើងថ្កាន នោះទើបយើងបានស្គាល់ក្តីរុងរឿង។

9=======================
ចម្រៀងរាត្រី
ច្រៀងដោយ ហួយ មាស និពន្ធដោយ កែវ ច័ន្ទបូរណ៍ សម្រួលបទភ្លេង ដោយ ប៊ុន ថង និង ម៉ាឡៅពី ឆ្នាំ១៩៦៩

១. រាត្រីស្ងាត់សូន្យ អូននៅឯកា ស្នេហាបាត់ទៅ សល់ក្តីសោកសៅ ចិត្តអូនរែងកង្វល់ខ្វល់ ដល់ស្នេហ៍។

២. គន់មើលចន្ទ្រា រះលើមេឃា រងាក្នុងចិត្ត ត្បិតព្រាត់ស្នេហា ហូហូ៎ហូ៎! វាសនាផ្កាស្រពោន។

បន្ទរ. សូមផ្ញើចម្រៀង ច្រៀងលោម ថ្នមតាមវាយោ រំភើយ! សូមអោយចម្រៀងដល់ ត្រាណត្រើយ ស្បើយ ទុក្ខា!

៣. យប់យន់ក៏ជ្រៅ នឹកគ្រាកើយភ្លៅ ពៅថ្នមលោមស្នេហ៍ ខែរះភ្លឺថ្លា ហូហូហូ៎! ស្នេហាខ្ញុំអើយ!!

10=======================


English-Khmer.com
Angkorwat DVD Store
Cambodia Photos
Khmer Magazines
English-Khmer Dictionary
Cambodian Music
Smaradey Khmer
Phnom Penh
Khmer Dating
KHMER DVD STORE
ANGKORWAT DVD
English-Khmer.com