[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
English-Khmer.com
Special Khmer Poetry/Other LiteraturePosted: 2011-03-20 21:55:41   Replies: 0
ការវិភាគអំពីទឹកសមុទ្ទ

ការវិភាគអំពីទឹកសមុទ្ទ
http://chanbokeo.com/index.php?gcm=1411&grid=134696>op=5315

ទ្រព្យរបស់សប្បុរសទោះតិចតួច បានជាប្រយោជន៍ជននានា
ដូចទឹកអណ្តូងរសសាបថ្លា អស់មហាជនផងដងអាស្រ័យ។

ទ្រព្យអសប្បុរសទោះមានច្រើន ពុំបានចម្រើនអ្នកដទៃ
ដូចទឹកសមុទ្រមានរសប្រៃ មនុស្សផងអាស្រ័យផឹកពុំបាន។

-លោកនីតិបករណ៍-
=================================

ថ្វីបើសមុទ្ទទឹកសែនប្រៃ តែមិនអប្រិយដូចយើងគិត
ផលិតអំបិលជូនញាតិមិត្ត ស្លដាំតាមចិត្តតាមប្រាថ្នា។

សមុទ្ធចិញ្ចឹមសព្វត្រីឆ្លាម គ្រំបង្កងក្តាមច្រើនបរិមា
ញាតិផៅនេសាទលក់ពេញផ្សារ ធ្វើជាអាហារមានតម្លៃ។

ច្នេះមើលសមុទ្ធ មើលទាំងសង មិនមើលតែម្ខាងអោយស្រកន័យ
បើខើចពិចារណ៌យើងខាតក្រៃ មិនយល់តម្លៃសមុទ្ធល្អ។

-អ្នកស្រីកែវចន្ទ័បូរណ៍-
------------------------------------------------

ចំពោះកំណាព្យខាងលើ បើសមុទ្ទ គ្មានចិត្តបុណ្យមែន នោះសមុទ្ទ ពិតជាមិនអាចផ្តល់ជាលំនៅ ដល់សត្វត្រី ក្តាមបង្កងនានា មិនផ្តល់អំបិល ជាអាហារ ដល់ជីវិត មនុស្សទាំងឡាយ បានឡើយ។ តើមនុស្សណាមួយ មិនត្រូវការទឹកសាប ហើយមនុស្សណាមួយ ដែលមិនត្រូវការ អំបិល??? ទាំងពីរយ៉ាងសំខាន់ស្មើគ្នា។ តាមការពិត បុរាណាចារ្យ របស់យើង លោកបាន សិក្សា អក្សរ សាស្រ្ត ជ្រៅជ្រះ ក៏ពិតមែន តែកាលបុរាណនោះ លោកមិនបានសិក្សាអំពី ឧតុវិទ្យា ធម្មជាតិវិទ្យា ធរណីវិទ្យា ជីវវិទ្យា ឬគីមីវិទ្យា អ្វីឡើយ។ ដូច្នេះ ការវិភាគ របស់លោក មានគំហើញ ត្រឹមមួយជ្រុង នៃជីវិត តែប៉ុណ្ណោះ។

ចៃដន្យ បច្ចុប្បន្ននេះ សង្គមយើង មានការរីកចម្រើនលូតលាស់ ហួសវិស័យ បើប្រៀបធៀប ទៅនឹង សង្គមយើង ពីបុរាណ។ ម្លោះហើយ ការចេះដឹងរបស់យើង ក៏វិវត្តន៌ទៅតាម នោះដែរ។ ដូច្នេះ យើងអាចមានសមត្ថភាព សម្លឹងមើល ពិភពលោក បានដោយ ប្រាជ្ញា ស្មារតីភ្លឺថ្លា ហើយធំទូលំទូលាយជាងមុន ទៅតាមនោះដែរ។

ដូចគ្នានេះដែរ បញ្ញាជនសម័យថ្មី គប្បីដឹងថា ទឹកសាបនិងអំបិល មានប្រភពមកពី តែមួយ គឺទឹកសមុទ្ទ ដ៏សែនល្វីងប្រៃ។ បើខ្វះសមុទ្ទ យើងក៏គ្មានអំបិល​ ដណ្តាំអាហារ គ្មានចំហាយទឹក អោយកជាពពក ហើយក៏គ្មានភ្លៀងបង្អុរ ចុះមក ជាទឹកសាបអោយយើងប្រើ ឬសម្រាប់ស្រោចដំណាំនិងធម្មជាតិ អោយលូតលាស់ សម្រាប់ជាប្រយោជន៍ដល់យើង។ ប្រភពទឹក ដែលចេញពីក្នុងដី ក៏មានកំណកំណើត មកពីទឹកភ្លៀង ដែលជ្រួតជ្រាបទៅក្នុងដី។ ដូច្នេះ ជីវិតមនុស្សគ្រប់រូប មួយណា មិនពឹងទឹកប្រៃរបស់សមុទ្ធ? គឺពិតជា ចៀសមិនរួចឡើយ។

នៅទីនេះ ខ្ញុំនិយាយពិគ្រោះ សំដៅទៅលើអំពី សន្តានចិត្តមនុស្សយើងខ្លះៗ ដែលចូលចិត្តសម្លឹង មើលអ្វីត្រឹមសំបកក្រៅ ឬត្រឹមតែមួយជ្រុង ហើយក៏ម៉ៅថាតាមគ្នា វាយបង្អាប់តម្លៃយកតែម្តង ដោយមិនបើកចិត្ត បើកគំនិត បែរគិតវិភាគ វែកញែក ពិចារណា ជ្រុងគំនិតផ្សេងៗទៀត បន្ថែមទៀតឡើយ។ មនុស្សដែល ចូលចិត្តថាតាមគ្នា ដោយមិនប្រើគំនិត ឬសតិប្រាជ្ញារបស់ខ្លួន វិភាគ នឹងបាត់បង់ នូវការរីកចម្រើន ផ្នែកសតិប្រាជ្ញា បណ្តុះគំនិតប្លែកៗ ដើម្បីបង្កបង្កើតបង្កើន អត្ថប្រយោជន៍ ផ្សេងៗ សម្រាប់បម្រើ ប្រយោជន៍ក្នុងសង្គម ជាទូទៅ អោយកាន់តែប្រសើរឡើងៗ។

អាស្រ័យហេតុនេះ យើងទាំងឡាយ គប្បីរៀនសម្លឹងមើល ពិភពលោក នៅក្នុងផ្លូវវិជ្ជមាន ប្លែកៗផ្សេង អោយបានច្រើន កុំនាំគ្នាថាៗ​តាមគេ ដោយខើចខ្វះ ការពិចារណាវិភាគដោយបញ្ញារបស់យើង រៀងៗខ្លួន។ យើងគួរចៀសវាង ការប្រើរលកអារម្មណ៍ ក្នុងការបញ្ចេញមតិ ចៀសវាង ការប្រើភាសា ផ្លែផ្កា អុជអាល បង្កទោសៈ ឬ ប្រមាថ ដល់ អ្នកអានដទៃទៀត ដែលមានគំនិត មានឧត្តមគតិ ខុសប្លែកពីយើង។ ការដែលគេ មានគំនិតប្លែក ពីយើង មិនមែនមានន័យថា គេជា មនុស្សអាក្រក់ គ្រប់គ្នា រាល់វេលានោះដែរ។ នៅពេលណា ដែលយើងប្រើ សតិប្រាជ្ញា វិភាគ ដោយបង្រ្កាប ចិត្ត ឬអារម្មណ៍ មកវិភាគ ពេលនោះ ការវិភាគ របស់យើង នឹងមានសភាព ភ្លឺស្វាងពណ្ណរាយ សម្រាប់មហាជន អនុជន ទទួលយកសិក្សា គ្រប់ៗគ្នា មិនខានឡើយ។

សរុបសេចក្តីមក កាលបើយើងជាមនុស្ស ដែលស្គាល់ គុណធម៌ពិតប្រាកដ ប្រហែលជាយើង ត្រូវសិក្សាកែប្រែឥរិយាបថ និងពាក្យពេចន៍ខ្លះៗ ក្នុងការអប់រំខ្លួនយើង និង អប់រំអ្នកដទៃ ដើម្បីធ្វើដំណើរ អោយតាម ទាន់ភាពជឿនលឿន នៃកម្រិតវិជ្ជាសាស្ត្រ សម័យថ្មីហើយ។ ខ្ញុំសង្ឃឹមថា ប្រិយមិត្តមហាជនអនុជនខ្មែរគ្រប់ៗគ្នា នឹងបណ្តុះបណ្តាល ស្មារតី និង សតិប្រាជ្ញា អោយកាន់តែប្រសើរឡើងៗ សមជាអ្នកប្រាជ្ញ ដឹកនាំជាតិខ្មែរ ឆ្ពោះទៅរកសេចក្តីចម្រុងចម្រើន យ៉ាងឧត្តង្គឧត្តមពណ្ណរាយ ជាមិនខានឡើយ។

សូមអរគុណ លោកអ្នកទាំងឡាយ ដែលបានអានសំណេររបស់ខ្ញុំ!!!

ដោយក្តីគោរពដ៏ខ្ពងខ្ពស់!!
អ្នកស្រី កែវច័ន្ទបូរណ៍


English-Khmer.com
Angkorwat DVD Store
Cambodia Photos
Khmer Magazines
English-Khmer Dictionary
Cambodian Music
Smaradey Khmer
Phnom Penh
Khmer Dating
KHMER DVD STORE
ANGKORWAT DVD
English-Khmer.com