[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
English-Khmer.com
Keo Chanbo: Khmer Sentimental poemsPosted: 2011-03-14 17:27:13   Replies: 0
រាត្រីទារុណ

The Torturing Night
………………………………………………………….
Witnessing my father, tortured then taken away,
My mother and my siblings, missing,
I had no one left, but myself,
In prison, starving, trembling, and weak,
In the night of July 24, 1977.
It was very dark.
But I still could see
Through the flashing of the lightenings outside,
Those Khmer Rouge communist soldiers with guns,
Ready to take away lives of their next victims.
It was terribly cold,
Not the rain,
But the slaying of their own human kind.
Numb I felt inside.

I looked up the hay ceilings,
Sticking my tongue out,
Taking a few rain drops coming through a torn hole,
While I still had that chance,
Before they would come anytime to take me out.
Bing!!
I felt a flashing light in my mind.
"Hey!!!...............................
I could have a chance."
I shouted in my head,
"If I don't try, I will miss 100% chance of surviving.
But, If I do something now,
I could earn a 50% chance"

Cold,
Frightened,
Confused,
Lost,
Did I terribly feel inside me.
What had I done?
I looked back,
Seeing dead bodies left behind.
I dropped the gun off my hands.
Oh my dear brothers!!!
I needed my freedom.
I needed my life.
I must fight.
Please let me live.
Was I wrong to have killed you???
I didn't mean it, my earth brothers!!!
Please forgive me....
For I was given no other choice.

--------------------------------------------------------------------------
By Mrs Keo Chanbo

រាត្រីទារុណ
២៤កក្កដា១៩៧៧

ភ្លៀងធ្លាក់ស្រោចស្រប់លើពសុធា បេះដូងរងាឈឺផ្សាខ្លោច
កណ្តាលរាត្រីខែរនោច ជីវិតខ្មែរហោចពាសធារា។
ឪពុកជាប់ខ្នោះគេនាំទៅ ម្តាយប្អូនញាតិផៅបាត់កាយា
សល់តែម្នាក់ឯងរងទុក្ខា ក្នុងគុកអង្គការចាំថ្ងៃស្លាប់។
រន្ទះភ្លឺផ្លេកជ្រែករាត្រី ចាំងឆ្លុះឃើញអ្វីច្បាស់ទាំងសព្វ
ពពួកយោធាវាយសម្លាប់ ជីវិតអភព្វ័រាប់មិនអស់។
ឱ!លោកីយ៍អើយ! រងាម្ល៉េះ! សម្លាប់សម្លេះឥតអនុគ្រោះ
ប្រហារជាតិឯងគ្មានស្រណោះ អង្គការបាបយសងោះឧក្រិដ្ឋ!!
តំណក់ភ្លៀងស្រក់កាន់ច្រើនទៅ ពីដំបូលស្បូវរហែកពិត
រាត្រីចុងក្រោយនៃជីវិត យកអណ្តាតនិត្យទឹកចុងក្រោយ។
ស្រាប់តែ…
រសជាតិត្រជាក់នៃទឹកភ្លៀង បានលាងពញ្ញាក់ស្មារតីខ្សោយ
អោយគិតម្តងទៀតគ្រានេះហើយ បើសិនបណ្តោយច្បាស់ជាក្ស័យ។
សិនឡើយនៅមានដង្ហើមដក មិនគួរអោយខករងគ្រោះភ័យ
ងើបឡើងពិចារណ៍សារជាថ្មី ស្វែងមធ្យោបាយនាំលាភពរ។
ក្ឌុង! ផាំង!…
ផូងផាំង!ក្ឌុងក្តាំង!លាន់គ្រាំគ្រេង លាយសន្ធឹកភ្លេងរន្ទះផ្គរ
បេះដូងរន្ធត់ស្រែកពុទ្ធោ! ជើងវិញឆោឡាប្រាយគេចខ្លួន។
លុះបែរក្រោយមើលឃើញហ្វូងសព ដួលរាលផ្ងារផ្កាប់ច្រើនចំនួន
ភិតភ័យតក្កមាកើនផ្ទួនៗ ញ័រញាក់ពេញខ្លួនហត់ហេវខ្សោះ។
ឱ!លោកីយ៍អើយ!សូមអភ័យ ខ្ញុំមិនប្រាថ្នាអ្វីក្រៅពីរស់
មានសុខសេរីផុតបាបគ្រោះ កំាភ្លើងទាំងនោះសូមទម្លាក់។
តើធ្វើម្តេចទៅ ឱ!លោកីយ៍? បើមិនប្រល័យ ខ្ញុំច្បាស់ជាក់
ត្រូវគេសម្លាប់វាយទម្លាក់ រណ្តៅជ្រៅរាក់ដូចញាតិផង។
ម្រាមដៃប្រណម្យសូមខមា ទោសពៃរ៍អាត្មាដែលឆ្គាំឆ្គង
សូមវិញ្ញាណអ្នកបានកន្លង សុគតិភពផងផុតវេរា។
បើសិនជាខ្ញុំមានជំរើស ប្រហែលមិនគ្នើសអោយមានពៀរ
សូមលោកអភ័យលោះទោសា ខ្ញុំសូមស្មាលាភពឧក្រិដ្ឋ។
..............................................................................
អ្នកស្រីកែវច័ន្ទបូរណ៍English-Khmer.com
Angkorwat DVD Store
Cambodia Photos
Khmer Magazines
English-Khmer Dictionary
Cambodian Music
Smaradey Khmer
Phnom Penh
Khmer Dating
KHMER DVD STORE
ANGKORWAT DVD
English-Khmer.com