[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
English-Khmer.com
Keo Chanbo: Khmer Sentimental poemsPosted: 2011-02-14 13:27:10   Replies: 0
ទិវាដួងចិត្ត Valentine's Day

ទិវាដួងចិត្ត Valentine's Day
http://chanbokeo.com/index.php?gcm=1411&grid=133641>op=5133

សូមលំអោនកាយផ្ញើជ័យជូនញាតិ ផៅមិត្តវរនាថទាំងនៅឆ្ងាយជិត
សូមទទួលពរ "ទិវាដួងចិត្ត" ភិរម្យប្រណីតគ្រប់ៗកាយា។
ផ្ញើក្តីគោរពជាបុត្រកត្តញ្ញូ ជូនលោកជាគ្រូ មាតាបិតា
ដែលធ្លាប់ប្រដៅអប់រំអាត្មា ដោយនូវតម្រាតម្រង់ជីវិត។
ទីពីរសូមផ្ញើសេចក្តីស្រឡាញ់ ​​​​​​ ជូនភក្តិភឿនខ្នាញ់លលេងស្នាលស្និទ្ធ
ព្រឹកល្ងាចជុំគ្នារៀនសូត្រប្រែងប្រិត ​ ការងារសុក្រិតក្នុងសេចក្តីល្អ។
ទីបីសូមផ្ញើជូនផៅសន្តាន ​ គ្រួផងគ្រប់ប្រាណនិងរាល់ភូមិករ
ធ្លាប់ប្រស្រ័យគ្នាសប្បាយអ៊ូអរ ​ សូមទទួលពរជ័យសុខមង្គល។
ចុងក្រោយសូមផ្ញើទឹកចិត្តស្នេហា ជូនជាតិខេមរាដ៏សែននិមល
សូមអោយជាតិខ្មែរថ្កុំថ្កើងភោគផល ជួបតែមង្គលជោគជ័យល្បីអើយ។

អ្នកស្រីកែវចន្ទ័បូរណ៍

ពន្យល់ពាក្យ៖ ភក្តិភឿន (ន.) មិត្តភក្តិ ពួកម៉ាក គូកន ដែលមានចិត្តស្រឡាញ់ ស្មោះស្ម័គ្រ ចំពោះគ្នាទៅវិញទៅមក

ពណ៌ស មានន័យថា ការរក្សាទឹកចិត្តអោយបរិសុទ្ធស្មោះត្រង់
ពណ៌ផ្កាឈូក ជាការរក្សាទឹកចិត្តស្រឡាញ់ ចំពោះគ្នានិងគ្នា
ពណ៌ត្រួយចេក ជាការរក្សាទឹកចិត្តក្លាហាន គ្មាននរណាកាច់បំបាក់បាន
ពណ៌លឿង ជាការរក្សាក្តីសង្ឃឹម អោយមុតមាំជាប់ក្នុងចិត្ត
ពណ៌ជំពូ ជាការរក្សានូវភាពគោរពកត្តញ្ញូតា
ពណ៌ស្លាទុំ ជាការរក្សានូវភាពមោះមុតព្យាយាម
ពណ៌ត្នោត ជាការរក្សានូវភាពអត់ធ្មត់ក្នុងវិន័យនិងការងារ
ពណ៌ខៀវ ជាការរក្សានូវភាតរមិត្តភាពល្អនិងជីវិតក្សេមក្សាន្ត
ពណ៌ស្វាយ ជាការរក្សាលំនឹងក្នុងសតិ ពោលគឺផ្សព្វផ្សាយគុណធម៌ អោយចាកផុតពីភាពរាយមាយ។

English-Khmer.com
Angkorwat DVD Store
Cambodia Photos
Khmer Magazines
English-Khmer Dictionary
Cambodian Music
Smaradey Khmer
Phnom Penh
Khmer Dating
KHMER DVD STORE
ANGKORWAT DVD
English-Khmer.com