[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
English-Khmer.com
Keo Chanbo: Khmer Sentimental poemsPosted: 2011-02-01 12:56:31   Replies: 0
ដែនរមណីយ៍

ព្រលិតរេរាំតាមវាតា លើទឹកបឹងថ្លាយល់បាតដី
មច្ឆាហែលលេងសប្បាយក្រៃ ក្រោមពន្លឺថ្ងៃរះត្រចះ។

លើចុងព្រឹក្សាផ្កាជិតជុំ វាលស្រែជើងភ្នំខៀវល្អល្អះ
ព្ធដ៏វេហាស៍ពពកដាស រីខ្យល់អាកាសបរិសុទ្ធពិត។

សារិកាបូលយំខ្នងក្របី ក្មេងដេកផ្លុំប៉ីសៀងប្រណីត
នៅក្រោមម្លប់ត្នោតកើយដីអិដ្ឋ មានកូនក្អុកក្អាត់ច្រៀងបន្ទរ។

សន្ទូងសំណាបពណ៌បៃតង លូតស្រស់បំព្រងតាមដងអូរ
អ្នកស្រែឧិនស្ទូងញើសជន់ជោរ តែមិនឡើយថ្ងូរនឹងការងារ។

ក្រោមដើមក្រសាំងក្មេងដេកឈឹង លក់ក្នុងអង្រឹងចងក្រមា
ចាស់ៗជួបជុំហៅឆីស្លា ក្មេងៗសុំថាបាយត្រីងៀត។

នេះហើយជីវភាពកសិករ រស់នៅត្រេកអរនឹងធម្មជាតិ
ក្រតែសម្បត្តិចិត្តវរនាថ ជីវិតមិនឃ្លាតភាពរមណីយ៍។

អ្នកស្រីកែវចន្ទ័បូរណ៍

English-Khmer.com
Angkorwat DVD Store
Cambodia Photos
Khmer Magazines
English-Khmer Dictionary
Cambodian Music
Smaradey Khmer
Phnom Penh
Khmer Dating
KHMER DVD STORE
ANGKORWAT DVD
English-Khmer.com