[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
English-Khmer.com
តំបន់ទេសចរណ៍ Tourist sitesPosted: 2011-01-15 13:30:59   Replies: 0
មើលថ្ងៃលិចនៅប្រាសាទជ្រុង

មានភ្ញៀវទេសចរទាំងឡាយដែលបានទៅទស្សនានៅសៀមរាប អង្គរ ពិសេសអ្នកដែល និយមទៅទស្សនាទិដ្ឋភាពថ្ងៃលិចនោះ ពួកគាត់បាន នាំគ្នាសម្រុកឡើងទៅ លើកំពូលភ្នំបាខែង ដោយមិនបានដឹងថា នៅសៀមរាប អង្គរមានកន្លែង ទស្សនាថ្ងៃលិចដ៏ពិសិដ្ឋមួយកន្លែងទៀត ដែលអាច ទស្សនាថ្ងៃលិចដ៏គួរឱ្យចាប់អារម្មណ៍ បំផុតនោះឡើយ ។ កន្លែងអាចទស្សនាទេសភាពថ្ងៃលិចដ៏អស្ចារ្យនោះ គឺ ប្រាសាទជ្រុង ។
ប្រាសាទជ្រុងជាប្រាសាទតូចមួយដែលស្ថិតក្នុងបរិវេណកំពែងខាងក្រៅនៃ ប្រាសាទបាយ័ន នៅត្រង់កន្លែងកាច់ជ្រុងនៃទន្លេអុំ ។ បើយើងចង់ទៅទស្សនាថ្ងៃ លិច កន្លែងដ៏ពិសិដ្ឋគ្មានពីរនៃប្រាសាទជ្រុងនោះ យើងគ្រាន់តែចូលពីខ្លោងទ្វារ ខាងត្បូងនៃប្រាសាទអង្គរធំ ហើយបត់ខាងឆ្វេងដៃធ្វើដំណើរតាមមាត់ទន្លេអុំ ឆ្ពោះទៅទិសខាងលិចដល់កន្លែងកាច់ជ្រុងនៃកំពែងប្រាសាទនោះ យើងនឹង បានឃើញប្រាសាទតូចមួយ ទីនោះហើយដែលជាប្រាសាទជ្រុង ។ ការធ្វើ ដំណើរតាមផ្លូវនេះវាលំបាកបន្តិច គឺអាចធ្វើដំណើរបានតែថ្មើរជើង តែប៉ុណ្ណោះ នៅតាមផ្លូវយានយន្តមិនអាចធ្វើដំណើរបានឡើយ ហើយជាញឹកញាប់គេសង្កេត ឃើញមានដើមឈើ បាក់សង្កត់លើផ្លូវ ជាហេតុដែលមិនអាចឱ្យយានយន្តទៅបាន ប៉ុន្តែគេអាចទៅទស្សនាថ្ងៃលិច នៅប្រាសាទជ្រុងបានដោយងាយស្រួល ដោយ គ្រាន់តែធ្វើដំណើរដោយជិះទូកចែវរបស់ គង្គាអង្គរ តាមដងទន្លេអុំ គេអាចគយគន់ នូវទេសភាពព្រៃព្រឹក្សា និង មច្ឆជាតិតែប្រមាណ ២០ នាទីនោះ យើងនឹងបាន ទៅដល់កន្លែងកាច់ជ្រុងនៃទន្លេអុំ ហើយបន្តដំណើរឡើងប្រាសាទជ្រុងតាមផ្លូវចូល មួយដែលគេស្គាល់ថា រន្ធត្រដេវនោះនឹងបានដល់ប្រាសាទ ជ្រុង ។ ចំណុចដ៏ពិសិដ្ឋនៃការទស្សនាថ្ងៃលិចនៅប្រាសាទ ជ្រុងដែលមានទិដ្ឋភាពខុសពីការទស្សនាថ្ងៃលិចនៅកំពូល ប្រាសាទភ្នំបាខែងនោះ គឺថា ការទស្សនាថ្ងៃលិចនៅទី នេះ វាហាក់បីដូចជាយើងបានឃើញព្រះទិនក្ស័យយាង ចូលទិវង្គតសន្សឹមៗចំនួនពីរដំណាលគ្នា ដោយមួយអង្គ បានធ្វើដំណើរថយក្រោយបន្តិចម្តងៗ រហូតរលុបបាត់ ស្រមោលនៅជើងមេឃ និង មួយអង្គទៀតហាក់បីដូចជា ព្រះអង្គកំពុងយាងចុះទៅក្នុងទន្លេអុំ ហើយរលុបបាត់ ស្រមោលបន្តិចម្តងៗ ដោយជំនួសមកវិញនូវស្បៃរាត្រី កាលដែលមានព្រះចន្ទចាំងពន្លឺក្រហមប្រឿងៗដែលកំដរ ទៅដោយតន្ត្រីធម្មជាតិបន្លឺឡើងដោយខ្យល់ជំនោររាត្រី ទៅប៉ះនឹងព្រៃព្រឹក្សាលាយឡំជាមួយនឹងសំឡេងសត្វព្រៃ យំរំពងព្រៃ ខ្ទ័រជាមួយនឹងទឹកទន្លេអុំរឹតតែធ្វើឱ្យទីនេះ មាន ភាពអស្ចារ្យទ្វេឡើងថែមទៀត ។

អ្វីដែលធ្វើឱ្យភ្ញៀវទេសចរដែលបានទៅទស្សនា ថ្ងៃលិចនៅប្រាសាទជ្រុងមានការសោកសង្វេគនោះ គឺ ប្រាសាទដ៏តូចច្រឡឹងមួយនេះទទួលរងនូវការបាក់បែក ខ្ទេចខ្ទាំយ៉ាងដំណំនាសម័យស្រុកមានសង្គ្រាម ហើយ អ្វីដែលធ្វើឱ្យភ្ញៀវទេសចរចាប់អារម្មណ៍ និង ស្រងាក ចិត្តនោះ ប្រាសាទនេះហាក់បីដូចជាត្រូវបានគេបោះបង់ ឱ្យកំព្រាឯកាទៅវិញ ។ នៅទីនោះក្រៅពីមានការទ្រទប់ ខ្លោងទ្វារចូលប្រាសាទដែលទំនងធ្វើជាយូរឆ្នាំមកហើយ នោះ ពុំមានការជួសជុលអ្វីទៀតឡើយ សូម្បីតែស៊ុមដែលសរសេរដាក់ស្លាក សញ្ញាប្រាសាទជ្រុង ក៏ត្រូវសត្វកណ្តៀរស៊ីសឹងមើលមិនយល់ផង ។

បើតាមការឱ្យដឹងរបស់មន្ត្រីអាជ្ញាធរអប្សរាមួយរូបដែលសុំមិនបញ្ចោញ ឈ្មោះបាននិយាយថា អាជ្ញាធរអប្សរាកំពុងរៀបចំធ្វើការជួសជុល និង អភិរក្ស ប្រាសាទជ្រុងនេះឡើងវិញ ពីព្រោះទីនេះជាទីកន្លែងទស្សនាថ្ងៃលិចដ៏គួរឱ្យទាក់ ទាញបំផុតនាពេលបច្ចុប្បន្ននេះ ។

ប្រវត្តិប្រាសាទជ្រុង
បើតាមឯកសារដែលស្រាវជ្រាវ និង ចងក្រងដោយ គង្គាអង្គរ របស់ក្រុមហ៊ុន ហ្គ្រីងអឺស បានឱ្យដឹងថា ប្រាសាទជ្រុងគឺជាប្រាសាទតូច ច្រឡឹងល្អប្រណីតមួយ ដែលមានក្បាច់រចនាផ្កាភ្ញីរស់រវើក អមដោយចម្លាក់ អាទិទេពជាច្រើននៅគ្រប់ផ្នែកសំណង់នៃប្រាសាទ ។ តួប៉មប្រាសាទនេះបែរមុខ ទៅទិសខាងកើត ខណ្ឌជាបន្ទប់ៗ សាងសង់ឡើងអំពីថ្មភក់ និង ថ្មបាយក្រៀម មានទំហំប្រមាណ ១៥ ម៉ែត្រ គុណ ១០ ម៉ែត្រ មានកម្ពស់ប្រហែល ៥,៧ ម៉ែត្រ ពីលើខ្នងកំពែង សង់នៅលើកំពែងអង្គរធំ ចំត្រង់កែងនៃកំពែងទិសទក្សិណ និង ទិសបស្ចិម ។ ប្រាសាទនេះកសាងនៅចុងសតវត្សរ៍ទី ១២ ដែលជាស្នាព្រះហស្ត របស់ព្រះមហាវីរក្សត្រជយវរ្ម័នទី ៧ ។ នៅក្នុងសម័យអង្គរ ប្រាសាទជ្រុងគឺជា ហោត្រ័យ ឬ បណ្ណាល័យតម្កល់ទុកនូវផ្ទាំងសិលាចារឹកដ៏សំខាន់ដែលពិពណ៌នា យ៉ាងពិស្តារអំពីការស្ថាបនាកសាងមហាកំពែង កសិណទឹកព័ទ្ធជុំវិញ និង ទ្វារ ចូលរាជធានីអង្គរធំក្នុងរជ្ជកាលព្រះមហាវីរក្សត្រជយវរ្ម័នទី ៧ ។ រហូតមកទល់ ពេលនេះ ប្រាសាទជ្រុងទទួលរងការបាក់បែកផ្នែកខ្លះៗដោយសារអាយុកាល និង ការបំផ្លិចបំផ្លាញរបស់មនុស្ស ។ នៅតាមខ្នងក

English-Khmer.com
Angkorwat DVD Store
Cambodia Photos
Khmer Magazines
English-Khmer Dictionary
Cambodian Music
Smaradey Khmer
Phnom Penh
Khmer Dating
KHMER DVD STORE
ANGKORWAT DVD
English-Khmer.com