[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
English-Khmer.com
តំបន់ទេសចរណ៍ Tourist sitesPosted: 2011-01-15 13:26:25   Replies: 0
បុរីអូរស្វាយខេត្តស្ទឹងត្រែង

បុរីអូរស្វាយ គឺជាតំបន់ អេកូទេសចរណ៍ធម្មជាតិមួយ ក្នុងចំណោម តំបន់ទេសចរណ៍ មួយចំនួនទៀត នៅតាមបណ្តោយ ​ដង​​ទន្លេមេគង្គ ភូមិភាគឦសាន នៃប្រទេសកម្ពុជា។ បុរីអូរស្វាយ ស្ថិតនៅក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដែលសម្បូរទៅដោយធនធាន​ ធម្មជាតិពិតៗប្លែកៗ គួរជាទីទាក់ទាញអារម្មណ៍ ធ្វើឱ្យអ្នកទេសចរជាតិនិងអន្តរជាតិទៅ ទស្សនាកម្សាន្ត សប្បាយរីករាយជាមួយនឹង ធម្មជាតិដ៏ស្រស់បំព្រង តាមដងទន្លេមេគង្គ ជាពិសេសធម្មជាតិចម្រុះ ដ៏សម្បូរបែប នៃ​ តំបន់វាលរាំសា ដែលត្រូវបានគេចាត់ទុកថា ជាតំបន់ដីសើមអន្តរជាតិ ដែលមាន​ លក្ខណៈខុស ប្លែកពីតំបន់ទន្លេសាប និងខុសប្លែក ពីតំបន់ទំនាបកណ្តាល នានា នៃប្រទេសកម្ពុជា គឺ មានព្រៃលិចទឹកល្អស្អាត មានថ្មប៉ប្រះទឹក សត្វស្លាប មាន ស្តូបដែលបានបន្សល់ទុកតាំងពីសម័យសង្គមរាស្ត្រនិយម គឺរូបសំណាក ក្សត្រ នរោត្តម សីហនុ និង ស្លាកសញ្ញា ៥ ឆ្នាំ នៃការ អភិវឌ្ឍ ផែនការលើកទី ១ សង្គម​រាស្ត្រនិយម ព្រមទាំងមានតំបន់ប្រវត្តិសាស្ត្រ ផ្សេងៗទៀត។

ភ្ញៀវអាចទស្សនា កោះស្អាតៗនៅក្នុងតំបន់រាំសា នៅក្នុង ទន្លេមេគង្គ នាដែនដីឃុំអូរស្វាយ ហើយថែមទាំងអាចមុជទឹក លេងកម្សាន្ត នៅតាមកោះទាំងនោះ ដែលមានដីខ្សាច់ពណ៌ស និង ទឹកថ្លាឈ្វេង នៅរដូវប្រាំង ថែមទៀតផង ។ អ្នកទេសចរ ថែមទាំងអាចគយគន់ ទិដ្ឋភាពដែលទាក់ទង នឹងការដាំ ដំណាំ របស់ប្រជាពលរដ្ឋនៅតាមកោះ ឬ ទៅមើលសត្វផ្សោត នៅតំបន់ព្រំដែនខ្មែរ-លាវ ព្រមទាំងអាច ទស្សនា​ទឹកធ្លាក់សុភ័ក្តិមិត្ត ទៀតក៏បាន ។

ភ្ញៀវទេសចរក៏ អាច រៀនសូត្រ និង ស្វែងយល់ពី ទំនៀមទម្លាប់ នៃការរស់នៅរបស់ ប្រជាពលរដ្ឋ នៅក្នុងតំបន់ឃុំអូរស្វាយ នេះដែរ ដូចជា សហគមន៍ព្រៃឈើធម្មជាតិ សកម្មភាពនេសាទត្រី និង ការសង់ផ្ទះតូចៗ នៅលើកោះទាំងនោះ ។


ចំពោះការធ្វើដំណើរទៅកាន់ទីនោះ គឺមិនពិបាកអ្វីទេ សព្វថ្ងៃនេះ ព្រោះផ្លូវល្អអាចធ្វើដំណើរបានដោយរថយន្ត និង ម៉ូតូ ឬ ដោយទូកក៏បាន ដែលភ្ញៀវបរទេសភាគច្រើន និយមធ្វើដំណើរ ដោយទូកតាមទន្លេមេគង្គ តំបន់រាំសា ដែលមានបង្គោលថ្មនៅតាមបណ្តោយទន្លេ ដែលបារាំង បានបោះសម្រាប់ចំណាំ ក្នុងការធ្វើចរាចរផ្លូវទឹក កាលពីជំនាន់ អាណានិគមនិយម បារាំង រួមទាំង ការទស្សនា សត្វផ្សោតថែមទៀតផង។

English-Khmer.com
Angkorwat DVD Store
Cambodia Photos
Khmer Magazines
English-Khmer Dictionary
Cambodian Music
Smaradey Khmer
Phnom Penh
Khmer Dating
KHMER DVD STORE
ANGKORWAT DVD
English-Khmer.com