[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
តំបន់ទេសចរណ៍ Tourist sitesPosted: 2011-01-13 23:06:19   Replies: 0
មណ្ឌលគិរី

ទឹកដី ​ខេត្ត​មួយ​ក្នុងប្រទេស​កម្ពុជា ដែល​ធ្លាប់តែ​ល្បីល្បាញ​ថា​មាន​ទេសភាព​ស្រស់ស្អាត​មិន​ចាញ់​បរទេស មួយចំនួន​នោះ ឋិត​នៅ​ប៉ែក​ឥសាន ចម្ងាយ៥២១គីឡូម៉ែត្រ​ពី​ទីក្រុង​ភ្នំពេញ។ ជា​តំបន់​ដែល​សម្បូរ​ទៅដោយ​ជនជាតិភាគតិច រស់នៅ ជាពិសេស​ជនជាតិ​ព្នង គ្រឹ ​ង កា​ឆុក កា​វែ​ត​ជាដើម ខេត្តមណ្ឌលគិរី​ឋិត​នៅលើ​កំពូលភ្នំ​ជាច្រើន ដែល​ដុះ​ជាប់តៗគ្នា លម្អ​ដោយ​វាលស្មៅ​ពណ៌​បៃតងខ្ចី ក្រាល​គ្របពីលើ​ផ្ទៃដី​ពណ៌​ក្រហម​ដ៏​មាន​ជីជាតិ រួមជាមួយ​ព្រៃ ឈើ​ក្រាស់ ឃ្មឹក និង​ព្រៃ​ស្រល់​ដុះ​ដោយ​កន្លែង កាន់តែ​បន្ថែម​ភាពស្រស់​ត្រកាល​ឱ្យ​ខេត្ត​នេះ។ ក្រៅពី​ទេសភាព​ដ៏​ស្រស់ ត្រកាល នៃ​វាលស្មៅ​ធម្មជាតិ និង​ចម្ការ​ស្រល់​ដ៏​គួរឱ្យ​ទាក់ទាញ​ខេត្ត​នេះ​មាន​ទឹកជ្រោះ​ជាង៦០កន្លែង ប៉ុន្តែ​ទេសចរ​អាច​ទៅ កំសាន្ត​បានតែ​នៅ​កន្លែង​ខ្លះ​ប៉ុណ្ណោះ ព្រោះ​ដោយសារ​ស្ថានភាព​ទីតាំង​ភូមិសាស្ត្រ​នៃ​តំបន់​ទាំងនោះ។ ទឹកជ្រោះ​ដែល មានឈ្មោះ​ល្បីល្បាញ​ជាងគេ​គឺ​ទឹកជ្រោះ​ប៊ូ​ស្រា ដែល​ឋិត​នៅ​ចម្ងាយ៤៣គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​ក្នុងស្រុក​ពេជ្រ​ចិន្ដា។ ទឹក ជ្រោះ​នេះ​ចែកចេញ៣ដំណាក់៖

-ដំណាក់​ទីមួយ មាន​កម្ពស់​ប្រមាណ១២ម៉ែត្រ ដែលមាន​មុខកាត់១៥ម៉ែត្រ​នៅ​រដូវវស្សា។

-ដំណាក់​ទី​ពីរ មាន​កម្ពស់​ពី១៥ ទៅ២០ម៉ែត្រ និង​មានមុខ​កាត់​ទទឹង២០ម៉ែត្រ។ មាន​កម្ពស់១៨ ទៅ២៥ម៉ែត្រ នៅ​រដូវប្រាំង ដែលមាន​មុខកាត់​ត្រឹមតែ១៣ម៉ែត្រ។ ដំណាក់​ទី​ពីរ​នេះ​មាន​ចម្ងាយ​ប្រមាណ១៥០ម៉ែត្រ​ពី​ដំណាក់​ទីមួយ។

-ដំណាក់​ទី​បី ឋិត​នៅ​ឆ្ងាយ​ពី​ដំណាក់​ទី​ពីរ ដែល​មិនអាច​ទៅដល់​បាន​ព្រោះ​ជា​តំបន់​ព្រៃក្រាស់ៗ និង​សម្បូរ​សត្វ សាហាវ​រស់នៅ។

ទឹកជ្រោះ​សែន​មនោ​រម្យ ឋិត​នៅក្នុង​ស្រុក​សែន​មនោ​រម្យ​ចម្ងាយ៥គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត។ តំបន់​នេះ​មានទឹក ធ្លាក់៣ដំណាក់​ផងដែរ៖

-ដំណាក់​ទីមួយ មាន​កម្ពស់​ទាប​ត្រឹម​តែមួយ​ម៉ែត្រ​ប៉ុណ្ណោះ និង​មាន​មុខកាត់២ម៉ែត្រ។

-ដំណាក់​ទី​ពីរ មាន​កម្ពស់​ខ្ពស់​រហូតដល់​ទៅ៧ម៉ែត្រ ដែលមាន​មុខកាត់៨ម៉ែត្រ។ ទីនេះ​សម្បូរ​មនុស្ស​ទៅ កម្សាន្ត ព្រោះ​មាន​ទីវាល​ដ៏​ធំ​សម្រាប់​ទេសចរ​អង្គុយ និង​ងូតទឹក។ នៅ ថ្ងៃ​ឈប់សម្រាក ថ្ងៃបុណ្យ​ទានម្ដងៗគេ​ចូលចិត្ត ទៅ​កម្សាន្ត​នៅ​តំបន់​ទឹកធ្លាក់​សែន​មនោ​រម្យ​នេះ នៅ​ដំណាក់​ទី​ពីរ ជាពិសេស​អ្នក​ដែល​រស់នៅ​ទី​រួម​ខេត្ត​នេះ​តែម្ដង ព្រោះ តំបន់​នេះ​នៅ​ជិត​ទី​រួម​ខេត្ត​ស្រាប់។

-ដំណាក់​ទី​បី ពុំ​សូវ​មាន​មនុស្ស​ទៅ​កម្សាន្ត​នោះទេ។ មាន​ទឹកធ្លាក់​កម្ពស់១,៥ម៉ែត្រ និង​មាន​ចម្ងាយ១គីឡូម៉ែត្រ បន្តទៀត​ពី​ទឹកធ្លាក់​ទី​ពីរ។

ទឹកជ្រោះរ​មនា ឋិត ក្នុងស្រុក​សែន​មនោ​រម្យ ចម្ងាយ១០,៥គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត។ តំបន់​ទឹកជ្រោះ​នេះ​ព័ទ្ធជុំវិញ ដោយ​ដំណាំផ្សេងៗដូចជា​កោ​ស៊ូ ស្វាយចន្ទី កាហ្វេ និង​រុក្ខជាតិ ព្រៃឈើ​តូចធំ​ជា​លម្អ​នៃ​តំបន់​នេះ។ ទឹកជ្រោះ​នេះ ក៏​ជា តំបន់​គួរឱ្យ​ទាក់ទាញ​ចំពោះ​ទេសចរ​ផងដែរ ដោយមាន​ទឹកធ្លាក់​កម្ពស់៥ម៉ែត្រ ហូរ​ធ្លាក់​ទៅក្នុង​អាងទឹក​ធំ​មួយ ដែល​បង្ក លក្ខណ​ងាយស្រួល​ដល់​ទេសចរ ក្នុងការ​ងូតទឹក​កម្សាន្ត។

ក្រៅពី តំបន់​ទឹកធ្លាក់​ទាំងនេះ នៅមាន​តំបន់​កម្សាន្ត​ដទៃទៀត​ដូចជា ភ្នំ​ដោះ​ក្រមុំ តំបន់​ទឹកធ្លាក់​អូរ​រ​មី​ស ចម្ការ ស្រល់ ចម្ការកៅស៊ូ​ជាដើម រួមទាំង​ទេសភាព​នៃ​វាលស្មៅ​បៃតងខ្ចី នៅលើ​កំពូលភ្នំ​លាតសន្ធឹង​ល្វឹងល្វើយ​ហាក់ដូចជា កម្រាលព្រំ​ពណ៌​បៃតង​ស្រស់ លាយឡំ​ជាមួយ​អាកាសធាតុ​ត្រជាក់​ស្រឹប​ស្ទើរ​គ្រប់​រដូវ​នោះ ខេត្តមណ្ឌលគិរី គឺជា​ទិសដៅ អភិវឌ្ឍន៍​វិស័យ​ទេសចរ​ដ៏​សំខាន់ ដែល​គេ​ជឿថា​នឹង​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​រទាំង​ក្នុង និង​ក្រៅប្រទេស​កាន់តែច្រើន ឡើងៗ ដែលជា​ប្រភព​ចំណូល​មួយទៀត​ក្រៅពី​ខេត្តសៀមរាប ក្រុងភ្នំពេញ និង​ក្រុងព្រះសីហនុ។ លើសពីនេះ​តាមរយៈ វិស័យ​ទេសចរ វិស័យ​សេវាកម្ម ឧស្សាហកម្ម និង​ឋា​ម​ពល​ក៏​និង​កាន់តែ​រីកចម្រើន​កើនឡើង ដែលជា​ប្រភព​នៃ សេដ្ឋកិច្ចជាតិ និង​បង្កើន​ជីវភាព​ប្រជាពលរដ្ឋ។ នៅ​ខេត្តមណ្ឌលគិរី​នេះ គេ​បាន​ស្រាវជ្រាវ​រកឃើញថា​មាន​រ៉ែ​ជាច្រើន កប់​នៅក្រោម​ដី ជាពិសេស​រ៉ែ​អា​លុយ​មី​ញោម ហើយក៏​មាន​រ៉ែ​មាស និង​ត្បូង​ដ៏​មានតម្លៃ​ផងដែរ។ ការអភិវឌ្ឍន៍ ខេត្ត​នេះ​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ សន្តិសុខ និង​សុខាភិបាល គេ​ជឿថា​ពិតជា​អាចធ្វើឱ្យ​ខេត្ត​នេះ​ក្លាយជា​តំបន់ ដែលជា​ទស្សនវិស័យរ​បស់​អ្នកវិនិយោគ​ទាំងឡាយ ក្នុងការ​មក​បណ្ដាក់ទុន​រកស៊ី​នៅ​ទីនោះ ដែលជា​បច្ច័យ​ល្អ​ជួយ​បង្កើត ការងារ​ជូន​ប្រជាពលរដ្ឋ​ផងដែរ។ ក៏ប៉ុន្ដែ​គេ​ក៏​រំពឹង​ផងដែរ​ថា​រាល់​គម្រោង​អភិវឌ្ឍន៍ និង​ការវិនិយោគ​ទាំងឡាយ​ពិតជា មិន​ធ្វើឱ្យប៉ះពាល់​ដល់​សិទ្ធ និង​ការរស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ ជាពិសេស​ជនជាតិភាគតិច ដែល​ធ្វើឱ្យ​ពួកគេ​ត្រូវ បាត់បង់​ទឹកដី ប្រពៃណី ទំនៀមទម្លាប់ ឬ​ខូចប្រយោជន៍​របស់​ពួកគាត់​ធ្ងន់ធ្ងរ​នោះឡើយ។

Angkorwat DVD Store
Cambodia Photos
Khmer Magazines
English-Khmer Dictionary
Cambodian Music
Angkor Khmer TV
Smaradey Khmer
Properties ForSale
Phnom Penh
Khmer Dating
KHMER DVD STORE
ANGKORWAT DVD