[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
English-Khmer.com
Author: Keo Chanbo:Insprirational StoriesPosted: 2010-09-24 23:10:40   Replies: 0
រឿងពិតរបស់ខ្ញុំ ភាគ២

រឿងស្តេចស្វាស

នៅខែមេសាឆ្នាំ១៩៩៤ ខ្ញុំបានទៅលេងបងប្អូន នៅស្រុកខ្មែរ។ នៅថ្ងៃទីពីរ ពេលខ្ញុំឈប់សម្រាក នៅភ្នំពេញ ខ្ញុំបានប្រទះឃើញគេនាំក្មេងស្រីម្នាក់ ចូលទៅក្នុងផ្ទះ របស់អ្នកជិតខាងក្បែរនោះ ដោយមានយួរកន្រ្តកធូបទៀន ផ្លែឈើមកតាមផង។ លុះខ្ញុំសួរគេទៅ គេឆ្លើយថា គេយកកូនស្រីមក អោយគ្រូចូលរូប ឈ្មោះ ស្តេចស្វាស ព្យាបាលជម្ងឺ។

ខ្ញុំចង់ដឹង ចង់ស្គាល់ សេ្តចស្វាសនោះ ក៏សុំគេចូលទៅតាម ក៏បានប្រទះឃើញ លោកតាម្នាក់ ស្លៀកស ពាក់ស អង្គុយលើ កម្រាលព្រំ មានតាំងហ៊ឹងគ្រូ មានរូបពុទ្ធបដិមា កំប៉ុងធូបទៀន និងជើនពាន ដាក់តម្លៃជោម។ នៅពេល អ្នកជម្ងឺ កំពុងរៀបចំខ្លួន ក្នុងបន្ទប់ ខ្ញុំក៏រំកិល ទៅជិតលោកតា ហើយសួរថា ៖

- ស្តេចស្វា ស! តើលោកជាមនុស្ស ឬជាស្វា?

ស្តេចស្វា ស ភ្ញាក់ក្រញាង ទ្រង់ភាំងស្រឡាំងកាំង ក៏ស្រែកខ្លាំងៗថា ៖

-អញជាមនុស្សសោះហ្នឹង អាម៉េចក៏ថាអញស្វា?

ស្រាប់តែអ្នកស្រុក អង្គុយជិតនោះ ស្រែកវឹងបន្ទរឡើងថា ៖

- ចុះក្រែងលោកតាឯង ថាខ្លួនឯង ជាស្តេចស្វា ហ្អី? ស្វាដល់ទៅស្តេច ហើយថាមិនស្វាទៀត!!

ឭដូច្នោះ លោកតាក៏ក្រេវក្រោធ កាន់តែខ្លាំង រួចសម្លុតថា ៖

- នែ៎! បិទមាត់ ប្រយត្ន័អញផ្លុំអាគម អោយឯងងាប់!

អ្នកស្រុករូបនោះ ខ្លាចលោកតា ក៏នៅស្ងៀមទៅវិញ។ ខ្ញុំក៏សួរទៀតថា ៖

- បើលោកតា ជាមនុស្ស ហេតុអ្វីមានងារជាស្វា?

ស្តេចស្វា ស ងើបមើលមុខខ្ញុំ ហើយសួរខ្ញុំវិញ ៖

- ម៉ោពីណា បានមិនស្គាល់អញ?
- ព្រោះតែមិនស្គាល់ ទើបចង់រៀនអំពីប្រវត្តិ ដែលលោកតា ក្លាយជាស្តេចស្វា នោះអីលោកតា! (ខ្ញុំតបទៅលោកតាវិញ)

សេ្តចស្វាឆ្លើយវឹងភ្លាមឡើងថា ៖

- អញគ្មានពេលនិយាយ ប្រាប់ឯងទេវើយ! ដាក់ជោមសិន ទើបនិយាយគ្នាបាន!

ខ្ញុំក៏ដាក់ជោមតាមលោកតាកំណត់ រួចហើយទាញកាម៉ារ៉ា យកចេញមកថតលោកតា ស្រាប់តែគាត់ហាមថា ៖

- នែ៎វើយ! ថតស្អី រន្ទះភ្លើងឆ្វេចឆ្វាច ខូចរាសីគ្រូ អញអស់ហើយ!

ខ្ញុំក៏សួរថា ៖

- បើស្តេចស្វា មានមហិទ្ធិរិទ្ធិ មែន ហេតុម្តេចក៏ខ្លាច រន្ទះភ្លើងកាម៉ារ៉ា?

ស្រាប់តែ លោកតាយើង ស្ទុះងើបវឹង ស្រែកឡូឡា កាន់តែខ្លាំង ហើយក៏ស្រែកជេរវ៉ាងៗថា ៖

-វើយ! អាណាគេ ហៅភ្ញៀវម្នាក់នេះម៉ោ? ឆាប់នាំខ្លួនវា ចេញទៅ! វារំខានអញ អោយអស់ សមាធិអាលីង តាម៉ងវើយ ថ្ងៃនេះ!

រួចលោកតាក៏បោក ជើងពានផាំង ទៅលើក្តារ ងើបគេចខ្លួនបាត់ ទៅក្រោយផ្ទះ យ៉ាងលឿន។

នៅថ្ងៃបន្ទាប់ ស្រាប់តែមានអ្នកស្រុក នាំកូននាំចៅ មកសំពះខ្ញុំ សុំអោយជួយមើល ជម្ងឺកូនចៅរបស់គេ។ ដោយឆ្ងល់ពេក ខ្ញុំសួរថា ៖

- ហេតុអ្វីក៏បងប្អូនទាំងអស់គិតថា ខ្ញុំជាគ្រូព្យាបាលជម្ងឺ ទៅវិញ?

អ្នកស្រុកទាំងឡាយ ឆ្លើយថា ៖

- ព្រោះខ្ញុំមានឬទ្ធិ ធ្វើអោយស្តេចស្វាស រត់ផាស់ក្រញាំ។

លុះឃើញអ្នកស្រុក មានជំនឿងងិតងងល់ដូច្នោះ ខ្ញុំក៏ធ្វើពើ ដើរតួប្រាប់ អ្នកស្រុកថា ៖

- បារមីសក្តិសិទ្ធិ នៅស្ថានលើ ផ្តាំមកថា ពេលកូនចៅឈឺ អោយទៅរកពេទ្យ មិនមែនរក គ្រូចូលរូបទេ ព្រោះ លោកគ្រូពេទ្យមានថ្នាំ មានការព្យាបាល ល្អសក្តិសិទ្ធិ ជាងលោកគ្រូចូលរូប ឆ្ងាយណាស់។ ហើយម៉្យាងទៀត សូមកុំអោយ កូនស្រី ចូលបន្ទប់តែពីរនាក់ ជាមួយលោកគ្រូចូលរូប ព្រោះជាបញ្ជា ដែលស្ថានលើ បាមកំណត់មក។ បើមិនធ្វើតាមទេ កូនចៅមិនអាចជា សះស្បើយបានឡើយ។

នៅឆ្នាំបន្ទាប់ ខ្ញុំត្រឡប់មកស្រុកខ្មែរ ហើយបានទទួលដំណឹង ពីអ្នកស្រុកម្តុំនោះ ថា សេ្តចស្វាស បានត្រូវ ប៉ូលីសចាប់ខ្លួន ពីបទឆបោក អ្នកស្រុក។ រីឯអ្នកស្រុកម្តុំនោះ ក៏លែងមានជំនឿលើ ការព្យាបាលជម្ងឺ សូត្រផ្លុំរំដោះគ្រោះ បោកប្រាស់ នោះតទៅទៀតដែរ។

ដោយ អ្នកស្រីកែវចន្ទ័បូរណ៍

English-Khmer.com
Angkorwat DVD Store
Cambodia Photos
Khmer Magazines
English-Khmer Dictionary
Cambodian Music
Smaradey Khmer
Phnom Penh
Khmer Dating
KHMER DVD STORE
ANGKORWAT DVD
English-Khmer.com