[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
English-Khmer.com
Author: Keo Chanbo:Insprirational StoriesPosted: 2010-09-20 23:32:15   Replies: 0
រឿងអ្នកភូមិនិងធុងទឹក

រឿងអ្នកភូមិនិងធុងទឹក

មានអ្នកភូមិក្រីក្រម្នាក់ តែងចេញទៅរែកទឹក ព្រឹកល្ងាច នៅស្រះមួយ នាជាយភូមិរបស់គាត់ ដើម្បីយកមកប្រើប្រាស់ ប្រចាំគ្រួសារ រាល់ថ្ងៃ។ ធុងទាំងពីររបស់គាត់ ចាស់បន្តិចហើយ មួយសឹករិច ធ្លុះបាតតិចៗ ហើយមួយទៀត នៅជិតល្អ នៅឡើយ។ នៅពេល គាត់រែកទឹក ពីស្រះមកដល់ផ្ទះ ធុងមួយ នៅសល់ទឹក តែកន្លះធុង តែមួយទៀត នៅពេញដដែល។

ច្រើនខែក្រោយមក ធុងធ្លុះបាត កើតក្តីតប់ប្រមល់ នឹកអាមាស ដែលខ្លួន ជាធុងធ្លុះ មិនអាចជួយ អោយម្ចាស់ខ្លួន រែកទឹក បានគ្រប់គ្រាន់ ពេលមកដល់ផ្ទះ ក៏ស្រដីទៅម្ចាស់ ដែលកំពុងសម្រាក ដកដង្ហើម ពីការនឿយហត់ ដោយការរែកទឹកច្រើនជើង ច្រើនសា ក្នុងមួយថ្ងៃនោះ ថា ៖

ឧិ! លោកម្ចាស់អើយ! សូមអភ័យទោស អោយខ្ញុំផង ដែលខ្ញុំមិនអាច ផ្ទុកទឹកគ្រប់គ្រាន់ សម្រាប់ជួយផ្គត់ផ្គង់ គ្រួសាររបស់លោក ដូចធុងល្អមួយទៀត។

ស្រាប់តែ អ្នកភូមិនោះ ងើបមុខឡើង ញញឹម ហើយឆ្លើយតបវិញ យ៉ាងរហ័ស ថា ៖

នែ៎! ធុងធ្លុះបាតអើយ កុំគិតច្រើនពេក! អ្នកមានបានសង្កេតមើលទេ ថា តាំងពីធុងឯង ធ្លុះបាតនោះមក ខ្ញុំបានដាំផ្កា ដាំជីរស្លឹកគ្រៃ តាមផ្លូវរហូតមកដែរ? ហើយនៅពេលខ្ញុំរែកទឹកតាមផ្លូវនោះ ធុងឯងក៏សម្រក់ទឹក ស្រោចដំណាំ ទាំងឡាយតាមផ្លូវនោះ អោយលាស់ស្រស់បំព្រង រៀងរាល់ពេលដែរ។ នេះបើសិនជាអ្នក មិនបានធ្លុះ ជ្រាបទឹក មកក្រៅទេ ម៉្លេះសមខ្ញុំគ្មាន បន្លែស្លស្លុក គ្មានផ្កាស្អាត សម្រាប់លំអផ្លូវ មានមេអំបៅ ហើររេរាពេញសួនផ្កា តាមដងផ្លូវ កំដររូបខ្ញុំអោយសប្បាយ ត្រជាក់ចិត្ត ដើររែកទឹកផង ច្រៀងផង យ៉ាងរីករាយដូច្នេះឡើយ។ អញ្ចឹង! ឈប់គិតខុស ថាខ្លួនជារបស់ អត់ប្រយោជន៍ទៀតទៅ!! អ្វីក៏ដោយ នៅលើលោកនេះ អាចបម្រើ ប្រយោជន៍សង្គម បានទាំងអស់ អោយតែយើង មានប្រាជ្ញា ចេះឆ្នៃប្រឌិតរចនា ទៅតាមបែបបទ ដែលជីវិតត្រូវការ។ ម៉្យាងទៀត ការដែលយើង មានសតិប្រាជ្ញា ក្នុងគន្លងល្អប្រសើរ អាចនាំអោយយើង ចៀសផុត ពីការប្រមាថមាក់ងាយ តម្លៃសមត្ថភាព របស់អ្នកដទៃ ទៀតផង។

អ្នកស្រីកែវច័ន្ទបូរណ៍

English-Khmer.com
Angkorwat DVD Store
Cambodia Photos
Khmer Magazines
English-Khmer Dictionary
Cambodian Music
Smaradey Khmer
Phnom Penh
Khmer Dating
KHMER DVD STORE
ANGKORWAT DVD
English-Khmer.com