[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
English-Khmer.com
Author: Keo Chanbo:Insprirational StoriesPosted: 2010-03-19 23:42:43   Replies: 0
ត្រឡោកបាយ

រឿង ត្រឡោកបាយ

ក្រោយពីបានធ្វើបុណ្យបូជាសពម្តាយរួចហើយ សុធាក៏ពិគ្រោះនឹងភរិយា ដើម្បីទទួលយក ឪពុកចាស់ មកនៅជាមួយ ព្រោះគាត់នៅឯស្រុក តែម្នាក់ឯង គ្មាននរណា ជួយថែរក្សា។ ណារីក៏យល់ព្រម ទាំងទើសទាល់ក្នុងចិត្ត ត្បិតឪពុកក្មេក ជាអ្នកជនបទ មិនដែលរស់នៅទីក្រុង។

ក្រោយពេលបាន មករស់នៅ ជាមួយគ្រួសារ របស់កូន តាព្រីងបានប្រឹងរៀបចំ ឥរិយាបថ តម្រូវចិត្ត កូនប្រសារណាស់ ខ្លាចចិត្តម្ចាស់ផ្ទះ ដែលជាអ្នកទីក្រុង ក៏ចេះតែងើបធ្វើការជូតនេះ ជូតនោះក្នុងផ្ទះ មិនហ៊ាន នៅស្ងៀមបន្តិចឡើយ។ រាល់ពេលទំនេរ គាត់អង្គុយបង្រៀន ចៅប្រុសរបស់គាត់ ឈ្មោះសុជាតិ​ អាយុ៧ឆ្នាំ អោយរៀន ខាត់ត្រឡោកលេង ដើម្បី ធ្វើទ្រ កូទបទភ្លេងខ្មែរ។ ណារីមកពីធ្វើការវិញ ឃើញកូនរៀន ខាត់ត្រឡោក ក៏កើតខឹងសម្បារ រួចក៏ស្រែកគំហកទៅ ឪពុកក្មេក អោយឈប់នាំចៅធ្វើដូច្នោះ។ តាព្រីងក៏នៅស្ងៀម ដេញចៅ អោយទៅរត់លេងវិញទៅ។ នៅរសៀលថ្ងៃដដែល តាព្រីងចូលរួម ពិសារបាយជាមួយ ក្រុមគ្រួសាររបស់សុធា។ តែដោយអារម្មណ៍មិនល្អ គាត់ញ័រដៃទទ្រើក កាន់ចានមិនជាប់ បណ្តាលអោយធ្លាក់ បែកប្រាវ ធ្វើអោយ ណារីខឹងឆេវតែម្តង ព្រោះចាននោះ ជាចំណងដៃ អនុស្សាវរីយ៍ ពេលរៀប អាពាហ៍ពិពាហ៍ របស់ នាងនិងសុធា។ ឃើញដូច្នោះ សុធាក៏ងើប ទៅយក ចានថ្មីមួយ មកផ្លាស់ជូនឪពុក ស្រាប់តែ ណារីឆ្លើយថា ៖
- បើពុកគាត់ពូកែ រញីរញ័រ ធ្លាក់ចានបែក អស់ដូច្នោះ បងគួរយកត្រឡោក ដាក់អោយគាត់ពិសាវិញទៅ​ ទើបវាមិនចេះបែក កុំអោយ ពិបាករកប្រាក់ សម្រាប់ទិញចានថ្មី អោយគាត់រាល់ថ្ងៃ​ នាំតែចាយលុយចោលទទេៗ!!
សុធាមិនហ៊ានប្រកែក ក៏ស្ទុះទៅយកត្រឡោកដែល តាព្រីងបានខាត់ ជាមួយចៅនោះ មកដួសបាយ ដាក់ជូនឪពុកពិសា។ តាព្រីង មិនហ៊ានមាត់ក មួយម៉ាត់ តបតវិញឡើយ ត្បិតខ្លាចកូនទាំងពីរមានទំនាស់នឹងគ្នា ក្នុងគ្រួសារ ក៏ឈ្ងោកពិសាអាហារ ទាំងអួលស្លាក់ទឹកភ្នែក។

នៅថ្ងៃអាទិត្យមួយ...
ណារីនិងសុធា អង្គុយលេង​ នៅចំហៀងផ្ទះ ឃើញកូនអង្គុយ ក្រោមម្លប់ឈើ លេងតែម្នាក់ឯង។
- សុជាតិ! កូនធ្វើអីហ្នឹង? (ណារីសួរកូនប្រុស)
- បាទ! កូនកំពុងតែខាត់ត្រឡោក។
-​ ស្លាប់ហើយ! ខាត់ធ្វើអីកូន? ម៉ាក់ប៉ា មិនចង់អោយកូន ក្លាយជាអ្នកលេងទ្រ ដូចជីតារបស់ឯងទេ ព្រោះនោះជាមុខរបរ របស់អ្នកក្រ។ ឃើញប៉ាឯងទេ គេខំរៀន រហូតមានការធ្វើ មានប្រាក់ មានផ្ទះថ្ម មានឡានជិះ។ កុំទៅចង់ធ្វើជាអ្នកភ្លេង ធ្វើអីកូនប្រុសម៉ាក់! រកលុយចិញ្ចឹមពោះ មិនគ្រប់ទេ កូន!
- បាទ អត់ទេ! កូនមានចង់ធ្វើជា អ្នកភ្លេង ឯណា?
- បើអញ្ចឹង កូនឯង ខាត់ត្រឡោក ធ្វើអី?
- គឺកូនចង់ ខាត់ត្រឡោកពីរ ទុកជូនប៉ានិងម៉ាក់ សម្រាប់ធ្វើចានបាយ ពេលចាស់ជរា ដូចលោកតា​ កុំអោយខ្ញុំ ពិបាកទិញចានថ្មី អោយប៉ាម៉ាក់ប្រើ នាំតែអស់លុយខ្ញុំ និងលុយរបស់ប្រពន្ធខ្ញុំ ខំរក។
- ពុទ្ធោកូន!!
ណារីភ្ញាក់ក្រញាង បែរសម្លឹងមុខប្តី ទាំងស្រឡាំងកាំង។ ថ្ងៃនេះ ទាំងពីរនាក់ សុធានិងណារី បានទទួលមេរៀនល្អមួយ ពីកូនប្រុសរបស់ខ្លួន យ៉ាងធ្ងន់!! សំណាងល្អដែរ ដែលគេ នៅមានឧិកាស កែកុនកំហុសនៅឡើយ ដើម្បីកុំអោយ មានពៀរឆ្លងទាន់!!

អ្នកស្រី កែវ ច័ន្ទបូរណ៍



English-Khmer.com
Angkorwat DVD Store
Cambodia Photos
Khmer Magazines
English-Khmer Dictionary
Cambodian Music
Smaradey Khmer
Phnom Penh
Khmer Dating
KHMER DVD STORE
ANGKORWAT DVD
English-Khmer.com