[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
English-Khmer.com
Author: Keo Chanbo:Insprirational StoriesPosted: 2010-03-11 09:11:25   Replies: 0
រឿង ផ្កាព្រៃតូច

រឿង ផ្កាព្រៃតូច
http://chanbokeo.com/index.php?gcm=1411&grid=128597>op=5193

មានផ្កាព្រៃតូច មួយគុម្ព ដុះនៅតំបន់ វាលរហោស្ថានមួយ ដែលមានតែ ថ្មក្រៀមក្រោះ និង ព្រៃគុម្ពោតតូចៗ ដុះដោយគុម្ពៗ មួយដុបៗ រកេតរកូតពាសវាល។
ថ្ងៃមួយ ដើមផ្កាតូចនោះ មានសេចក្តីអផ្សុកណាស់ ក៏សួរទៅមេឃថា ៖
- ឱ!មេឃអើយ! តើថ្ងៃណាទៅ ខ្ញុំនឹងមានសំណាង មានឧិកាសលូតលាស់ ខ្ពស់ឡើងទៅហ្ន៎? ខ្ញុំចង់ធំ ចង់ខ្ពស់ លូតលាស់ជាងនេះ មិនចង់នៅតឿទាបនឹងដី ដូច្នេះទេ។

មេឃឮហើយ ក៏ឆ្លើយតប ទៅផ្កាព្រៃតូចវិញ ថា ៖
- ឧិផ្កាតូចអើយ! អ្នកត្រូវពឹង លើសមត្ថភាព របស់ខ្លួនអ្នកហើយ ដើម្បីដកខ្លួន ទទួលយកពន្លឺថ្ងៃ និងទឹកសន្សើម អោយបានច្រើនបំផុត។ ពេលនោះទើប ផ្កាអាច លូតលាស់ដើមរបស់ខ្លួន ហើយក៏មានផ្ការីក ផ្តល់សោភ័ណ ល្អប្រសើរ ដូចចិត្តប្រាថ្នារបស់អ្នកដែរ!

កាលបើបានឭដូច្នោះ ផ្កាព្រៃតូចក៏ខិតខំ ប្រឹងព្យាយាម បឺតជញ្ជក់នូវពន្លឺថ្ងៃ និងទឹកសន្សើម យ៉ាងអស់សមត្ថភាព រៀងរាល់ថ្ងៃ ពុំមានរំលងឡើយ។ មិនយូរប៉ុន្មាន កូនផ្កាព្រៃក៏លូត កំពស់របស់ខ្លួន ខ្ពស់ជាងមុន ហើយមានបែកមែកស្រទាប់សាខា ថែមទៀតជាច្រើន ដោយមាន បញ្ចេញ នូវ កញ្ចុំផ្កាតូចៗ ថ្មីៗបន្ថែមពីលើ យ៉ាងល្អស្គុះស្គាយ ស្អាតបំព្រង គួរជាទីចាប់ចិត្តចេតនា ក្រៃលែង។

ថ្ងៃមួយ ស្រាប់តែមាន ព្រានព្រៃម្នាក់ រត់ដេញទាក់សត្វព្រៃ មកដល់ទីនោះ ហើយក៏បានរត់ជាន់ មែកផ្កាដ៏ទន់ ដោយចៃដន្យ ធ្វើអោយបាក់ដើមផ្កា ដួលដេកទាប រាបដល់ដីវិញ គួរស្រណោះ។ ដោយគិតថាខ្លួន ជាក់ជានឹងត្រូវស្លាប់, ផ្កាព្រៃ ក៏ទួញយំ សោកសង្រេង ជាខ្លាំង។ ប៉ុន្តែ ផ្កាព្រៃ មិនបានយំ ព្រោះស្តាយជីវិតរបស់ខ្លួនឡើយ តែផ្កាយំស្តាយ ព្រោះមិនខ្លាច មិនបានរស់នៅ ដើម្បីផ្តល់ សោភ័ណត្រកាល ដល់វាល រហោស្ថាន ដ៏សែនក្រោមក្រោះនោះ អោយមានទិដ្ឋភាព ស្រស់ស្អាត ជាបន្ត ទៅទៀត។ ផ្កាតូចក៏ស្រដី ប្រាប់ទៅមេឃ ជាថ្មីថា ៖

- ឱ!មេឃអើយ! ខ្ញុំពិតជា មិនអាចស្លាប់ នៅពេលនេះបានទេ ព្រោះបើសិនជាខ្ញុំស្លាប់ នៅពេលនេះ ទៅវាលរហោស្ថាន មួយនេះ ច្បាស់នឹងក្លាយជាកន្លែង ដ៏សែនក្រៀមក្រោះ គ្មានសោភណ័ជីវិត ជាបន្តទៀតឡើយ។ បើដូច្នេះមែន តើខ្ញុំត្រូវធ្វើ យ៉ាងណាវិញទៅ?

ស្តាប់ឮហើយ មេឃក៏ឆ្លើយវិញថា ៖
- "ជីវិតស្ថិតនៅក្នុងដៃរបស់ផ្កា ស្រាប់ទៅហើយ ដូច្នេះ ផ្កាត្រូវរក្សាជីវិតនេះ ដោយ កម្លាំងសមត្ថភាព របស់ផ្កា ដោយផ្ទាល់តែម្តង។ បើផ្កាពិតជាស្រឡាញ់ ធម្មជាតិទីនេះមែន, ផ្កាក៏ត្រូវតែស្រឡាញ់ ហើយរក្សាជីវិតខ្លួនឯងដែរ ព្រោះផ្កា ជាសោភ័ណមួយ ជាចំណែកធម្មជាតិមួយ ដ៏សំខាន់ នៃវាលរហោស្ថាននេះ។ ផ្កាត្រូវប្រឹងងើបឈរឡើង ជាថ្មី អោយកាន់តែមាំ កាន់តែខ្លាំង ដើម្បី ស្រូបយកពន្លឺថ្ងៃ និង ទឹកសន្សើម ជាបន្ត រៀងរាល់ថ្ងៃ ដូចដែលផ្កា ធ្លាប់បាន ប្រឹងព្យាយាម ពីមុនមក។ មិនយូរប៉ុន្មាន ផ្កានឹងបានឃើញ ជោគជ័យថ្មីនោះ មិនខាន ឡើយ។ ហើយនៅពេលនោះឯងហើយ ដែល ពពួកថ្ម និងគុម្ពោត នៃវាល រហោស្ថាន នឹងមានអំណរ សោមនស្ស ជាអតិបរមា ចំពោះវត្តមាន ដ៏ត្រកាលរុងរឿង របស់ផ្កា ជាមួយពួកគេ សាជាថ្មីម្តងទៀត ជាមិនខាន! សូមផ្កាសាកល្បងមើលចុះ!!

កាលបើបានឭដូច្នោះ ផ្កាក៏កើន កម្លាំងចិត្តប្រឺសតែម្តង ហើយក៏ប្រវេប្រវា ប្រមូលកម្លាំងរបស់ខ្លួន ម្តងទៀត ទាញស្រូបស្រង់យក ទឹកសន្សើម និងពន្លឺថ្ងៃ យ៉ាងពេញទំហឹង ដើម្បី ជាកម្លាំង បណ្តុះមែកថ្មី ជាច្រើនស្អេកស្កះ មិនអោយ ខកវេលា បន្តិចណាឡើយ។ មិនយូរប៉ុន្មាន ផ្កាក៏មានកម្លាំង ឈរតម្រង់ដើមនិងមែក អោយឡើងរឹងមាំឡើងវិញ បន្ទាប់មកក៏លូតលាស់ បញ្ចេញសន្លឹក និងទងផ្កា ដ៏ស្រស់ស្អាតសោភា ជាច្រើន មិនចាញ់គ្រាមុនៗ ឡើយ។ ដោយការប្រឹង ខិតខំព្យាយាម មិនស្រកស្រុតទឹកចិត្ត, ផ្កាព្រៃតូច ក៏បានក្លាយទៅជា បំណែកសំខាន់ជាទីបំផុត នៃសោភណ័ ទិដ្ឋភាពធម្មជាតិ នៅវាលរហោស្ថាននោះ សាជាថ្មីម្តងទៀត យ៉ាងត្រកាលក្រៃលែង។

អ្នកស្រី កែវច័ន្ទបូរណ៍

គតិ៖ មេឃជាសតិសម្បជញ្ញៈ ទឹកសន្សើមជាទឹកចិត្ត ពន្លឺថ្ងៃជាពន្លឺនៃបញ្ញា។


English-Khmer.com
Angkorwat DVD Store
Cambodia Photos
Khmer Magazines
English-Khmer Dictionary
Cambodian Music
Smaradey Khmer
Phnom Penh
Khmer Dating
KHMER DVD STORE
ANGKORWAT DVD
English-Khmer.com