[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
English-Khmer.com
Khmer Krom HistoryPosted: 2009-11-01 12:53:37   Replies: 0
កម្ពុជា ក្រោម(២)

វិបត្តិ​រាជ​បល្ល័ង្គ
ព្រះបាទ​ជ័យ​ជេដ្ឋា​ទី​II បាន​សុគត​ក្នុង​ចន្លោះ​ឆ្នាំ ១៦២២ និង ១៦២៧ ។ ព្រះបាទ​ជ័យ​ជេដ្ឋា​ទី​IIមានកូន​៣​នាក់​៖
* កូន​ទី​១​គឺ ចៅ​ពញាតូ (១៦២៥ -១៦៣១)
* កូន​ទី​២ (​គ្មាន​បាន​បញ្ជាក់​នៅក្នុង​ពង្សាវតា​រ​​ទេ​) និង​
* កូន​ទី​៣ គឺ​ព្រះអង្គ​ច័ន្ទ ហៅ​ចៅពញា​ចន្ទ ។​
នៅពេល​ព្រះបាទ​ជ័យ​ជេដ្ឋា​ទី​II យាង​ចូល​សុវណ្ណ​គ​ត ព្រះ​ឧទ័យ ជា​ឧបរាជ​(​បង​ព្រះ​ជ័យ​ជេដ្ឋា​ទី​II ) បាន​ដណ្ដើម​រាជ្យ​អំពី​កូន​ព្រះបាទ​ជ័យ​ជេដ្ឋា​ទី​II(​ការដណ្ដើម​រាជ្យ​រវាង ​ក្មួយ​នឹង​មា​បាន​ផ្ទុះ​ជា​សង្គ្រាម​ក្នុង​​ស្រុក​ក្លាយទៅជា​សោ​កនា​ដ្យ​ កម្មដ៏​សោកសៅ​មួយ​ក្នុង​រាជវង្សានុវង្ស​ក្សត្រ​អង្គ​នេះ​តរៀងមក )​។​

ចៅ​ពញាតូ បាន​គ្រងរាជ្យ​នៅ​ឆ្នាំ ១៦២៥ ហើយ​ទ្រង់​សុវណ្ណ​គ​ត​ទៅ​វិញ នៅ​ឆ្នាំ​១៦៣១ ។ ​ក្សត្រា​នេះ​ត្រូវបាន​ជ័យជេដ្ឋា​ទី​II ជា​បិតា​អប់រំ​យ៉ាង​ហ្មត់ចត់​។ចៅ​ពញាតូមាន​គូ​ដណ្ដឹង​ម្នាក់​គឺ​ព្រះ​នាង​ អង្គ​វត្តី​។​​ប៉ុន្តែនៅពេលដែល ចៅ​ពញាតូ ទ្រង់​ព្រះ​ផ្នួស​នៅឡើយ ព្រះ​ឧទ័យ ជា​មា បាន​រៀប​អភិសេកព្រះ​នាង​អង្គ​វត្តី​ ។​​ក្រោយមក​,​ចៅ​ពញាតូ​ចាក​ព្រះ​ភ្នួស​, លប​ទាក់ទង​ព្រះ​នាង​អង្គ​វត្តីគេច​ភៀសខ្លួន​ចេញពី​វាំង ។ ប៉ុន្តែ ព្រះ​ឧទ័យ​​ចាប់​បាន​ទ្រង់​ក៏​ធ្វើ​គត់​ក្សត្រ​ទាំងពីរ​អង្គ​នោះ​ទៅ ។ នៅ​ឆ្នាំ ១៦៤០ព្រះ​ឧទ័យ​បាន​លើក​រាជ្យ​ឲ្យទៅ​កូន​​របស់​ខ្លួន​គឺ អង្គន​ន់​។ ពីរ​ឆ្នាំ​ក្រោយមក​ចៅពញា​ចន្ទ​(​កូន​ទី​៣ របស់​ជ័យជេដ្ឋា​ទី​II) បាន​ក្រោក​ឡើង​ប្រឆាំង​រួច​ក៏​​បាន​ធ្វើ​គត់ ព្រះ​ឧទ័យ និង​អង្គន​ន់ ។​

ឃាតកម្ម​ខាងលើនេះ បាន​ធ្វើឲ្យ​សង្គ្រាម​ក្នុងស្រុក​ផ្ទុះ​ឡើង​ជា​ថ្មី​ទៀត​ រហូតទល់​នឹង​រាជ្យ​ជ័យ​ជេដ្ឋា​ទី​៤​។​
ចៅពញា​ចន្ទ​ទ្រង់​ព្រះនាមព្រះ​រាមណ៍​ចុល​សៈ​ ​មាន​អគ្គមហេសី​ជា​ជាតិ​ជ្វា ។​​ ចំណែក​ព្រះ​បទុម​រាជា​វិញ​(​កូន​របស់​ព្រះ​ឧទ័យ​)​កាលបើ​ឃើញ ចៅពញា​ចន្ទ​ធ្វើ​គតបិតា និង​ព្រះរាម​​របស់​ខ្លួន​ដូច្នោះ ក៏​តាំង​បង្ក​ទ័ព ក្រោក​ប្រឆាំង​ពញា​ចន្ទ​ភ្លាម​ដែរ ។ ប៉ុន្តែ ត្រូវ​ទទួល​បរាជ័យ ក៏​ភៀសខ្លួន​ទៅ​ពឹង​​មហេសី​ជ័យជេដ្ឋា​ទី​២ ដែល​ជា​ជាតិ​យួន​ឲ្យជួយ​ច្បាំង ។ ក្ស​ត្រីជាតិ​យួន​នេះ​ធ្វើ​អន្តរាគមន៍​ភ្លាម ដោយ​នាំ​ទ័ព​(​សញ្ជាតិ​ជា​យួន​)​ដែល​ទើបតែ​រំដោះ​រួច​ពី​នឹម​ពួក​តុងកឹង ។ ពេលនោះ ចៅពញា​ចន្ទ​ត្រូវ​យួន​ចាប់​ឃុំ​ក្នុង​ទ្រុង​ដែក​​ រួច​បន្ទាប់​មក​ទ្រង់​ សុវណ្ណ​គត់ ។ ព្រះ​បទុម​រាជា​ឈ្នះ​សង្គ្រាម​(​ដោយសារ​យួន​ជួយ​)ក៏​ឡើង​សោយរាជ្យ​ហើយ​​ ទ្រង់​សុវណ្ណ​គត់នៅ​ឆ្នាំ​១៦៧២ ។ ព្រះអង្គ​ជី ជា​បុត្រ​ច្បង ឡើង​ស្នងរាជ្យ​សម្បត្តិ ។ ប៉ុន្តែ ក្រោយ​មក​ព្រះអង្គ​ជី​​ត្រូវ​យួន​ធ្វើ​គត់​ដើម្បី​លើក​អង្គន​ន់ ជា​ឧបរាជ ។​

​ពេល​ព្រះអង្គ​ជី​សុគត ប្អូន​របស់​ក្សត្រ​អង្គ​នេះ​ឡើង​គ្រងរាជ្យ ទ្រង់​សន្មតិ​នាម​ហៅថា ព្រះបាទ​ជ័យ​​ជេដ្ឋា​ទី​IV ។​

កម្ពុជា​ក្រោម​មិនមែន​វៀតណាម​ខាងត្បូង​ទេ​។ ​ប្រទេស​ដែល​ហៅ​ថា​វៀតណាម​ ខាងត្បូង​​គឺជា​ដែនដី​រាប់​ចាប់តាំងពី​ខ្សែស្រប​ទី​១៧​ឆ្ពោះ​ទៅ​ប៉ែក​ខាងជើង ។ ចំណែក​ប្រទេស​កម្ពុជា​​ក្រោមឬ​កូសាំងស៊ីន គឺជា​ដែនដី​ស្ថិត​នៅ​ភាគខាងត្បូង​ ប្រទេស​វៀតណាម​​ខាងត្បូង​ ចុះ​មក​ទល់​និង​សមុទ្រ​ចិន និង​ឈូង​សមុទ្រ​សៀម ។​ នៅក្នុង​សតវត្ស​ន៍​ទី ១៦, ១៧, ១៨ សាកលលោក​មិនទាន់​ស្គាល់​ឈ្មោះ​កូសាំងស៊ីន​ទេ គេ​ស្គាល់​​ឈ្មោះ​មួយ​ទៀត​សម្រាប់​ភូមិភាគ​នេះ​គឺ​ប្រទេស​កម្ពុជា​។​ ជនជាតិ​យួន​បាន​ចូល​មក​រាតត្បាត​ទឹកដី​កម្ពុជា​ក្រោម ​ពី​ឆ្នាំ ១៦៣០ ប៉ុន្តែ ពុំទាន់​បាន​កាន់កាប់​ទឹកដី​​របស់​ខ្មែរ​នេះ​ផ្ទាល់​នៅឡើយ ព្រោះ​ប្រជារាស្ត្រ​ដែល​ជា​ម្ចាស់​ទឹក​ដី​បាន​ធ្វើ​សង្គ្រាម​ប្រឆាំង​តបត​ ទល់នឹង​ជនជាតិ​​យួន​ជានិច្ច​។​ ជនជាតិ​យួន​បាន​ល្បង​ដណ្ដើម​យក​ទឹកដី​កម្ពុជា ​ក្រោម ចាប់តាំងពី​ឆ្នាំ ១៦៣០ មកទល់នឹង ១៨៥៩(​ក្នុង​រយៈពេល​អាណានិគមនិយម​​ បារាំងសែស ត្រួតត្រា​ដែនដី​កម្ពុជា​ក្រោម​ពេញបន្ទុក​) ។​

នៅ​ចំពោះមុខ​ការតស៊ូ​ដ៏​ខ្លាំងក្លា​របស់​ប្រជារាស្ត្រ​ខ្មែរ​ក្រោម ស្ដេច​យួន​បាន​ចុះ​សន្ធិ្ធសញ្ញា​មួយ​ជា​មួយអា​​ណា​និគម​បារាំង នា​ថ្ងៃ​ទី​១៥ មីនា ១៨៧៤ ដោយ​ស្ដេច​យួន​បានប្រកាសថាយួន​គ្មាន​សិទ្ធិ​លើ​ទឹកដី​​កម្ពុជា​ក្រោម​ឡើយ ។

ការ​បែង​ចែក​កម្ពុជា​ក្រោម​
កម្ពុជា​ក្រោម​ចែក​ជា​ពីរ​ផ្នែក​៖ កម្ពុជា​ក្រោម​ប៉ែក​ខាងកើត និង​កម្ពុជា​ក្រោម​ប៉ែក​ខាងលិច

​កម្ពុជា​ក្រោម​ប៉ែក​ខាងកើត
ជា​ដែនដី​ស្ថិតនៅ​ខាងកើត​កំពង់ផែ​ព្រៃនគរ ឬ​សៃ​ហ្គ​ន ។ ផែនដី​នេះ​កាល​សម័យ​នោះ មានឈ្មោះ​​ហៅ​ថា​ស្រុកដូ​ណៃ ។​ ភូមិភាគ ដូ​ណៃ​នេះ ភាគ​ធំ​សុទ្ធសឹង​ជា​ខ្ពង់រាប ។ ស្រុក​នេះ​បាន​ត្រូវ​ពួក​ជនជាតិ​​យួន​ប្លន់​យក​នៅពេល​ដែល​ប្រទេស​ខ្មែរ​ កើតសង្គ្រាម​ក្នុង​ស្រុក​គឺ​ក្នុង​រវាង គ​.​ស ១៦២៣ ។​ក្នុង​ភូមិភាគ​ដែនដី ដូ​​ណៃ នេះ​មាន​ជា​អាទ៌​ខេត្តកោះ​គង​(Go Cong យួន​ហៅ​ហ្ក​កុង​),​ទួល​តា​មោក​(Thu dau Mot យួន​ហៅ​ធូ​យ៉ូវ​ម៉ូត​),​ព្រះ​សួគ៌ា​(Ba Ria យួន​ហៅ​បារៀ​),​ចង្វារ​ត្រពាំង​(Bien Hoa យួន​ហៅ​បៀ​ន​វ៉ា​),​អូ​កាប់​(Vung Tau យួន​ហៅ​វង់​តូ​វ​) ។​ ​ វត្ត​ឃ្លាំង ក្នុង​ខេត្ត​ឃ្លាំង​ដែល​វៀតណាម​ហៅ​ថា​ខេត្ត​សុក​ចាំង​ ​

កម្ពុជា​ក្រោម​ប៉ែក​ខាងលិច​
ជា​ដែនដី​ស្ថិត​នៅ​ភាគ​ខាងលិច កំពង់ផែ​ព្រៃនគរ​គឺ​ត្រើយ​ខាងឆ្វេង​ទន្លេសៃ​ហ្គ​ន​,​សព្វ​ថ្ងៃ​គេ​ចូលចិត្ត​ ហៅថា ដែនដី​សណ្ដរ​ទន្លេមេគង្គ ។​​ភូមិភាគ​នេះ​មាន​បណ្ដារាស្ត្រ​ខ្មែរ​រស់នៅ​យ៉ាង​កុះករ​,​សម្បូរណ៍​ដោយ​ ព្រែក​,​ទន្លេ , ​អូ , ជ្រលង ,​បឹងបួរ ។ ដី​នៅ​តំបន់​នេះ​មាន​ជីរ​ជាតិ​ល្អ​ណាស់ សម្រាប់​វិស័យ​កសិកម្ម ។ កម្ពុជា​ក្រោម​ប៉ែក​​ខាងលិច ជា​ភូមិភាគ​ដី​វាលទំនាប​។ នៅក្នុង​សម័យ​នោះ​ភូមិភាគ​នេះ ចែក​ចេញ​តែ​៣​ខែត្រ​ធំៗ គឺ​៖
1. ខេត្តឡុង​ហូ​(​ក្នុង​អំឡុង​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៦០​យួន​ចែកចេញជា​ខែ​ត្រ វិញ​ឡុង​, សា​ដែក​, និង ត្រា​វិញ​)
2. ខេត្ត​មាត់ជ្រូក​(​ក្នុង​អំឡុង​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៦០​យួន​ចែកជា​ខែ​ត្រចូ​វ​ដុក​, ឡុង​ស្វៀន​, កឹន​ថើ​, និង​សុក​ត្រាំ​ង​)
3. ​ខេត្ត​ពាម (​ក្នុង​អំឡុង​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៦០​យួន​ចែកជា​ខេត្ត ហា​ទៀង​,​រ៉ា​ច​យ៉ា និង​បាក់​លីវ​) ។​
សូមបញ្ជាក់​ថា ដែនដី​កម្ពុជា​ក្រោម​ត្រូវ​រាប់​បញ្ជូ​លកោះ​ពីរផង គឺ កោះ​ត្រឡាច​(Con Son យួន​ហៅ​កូន​សឺ​ន​) និង កោះ​​ត្រល់​(Phu Quoc​យួន​ហៅ​ហ្វូ​កួ​ក​) ។​ ​

អាណាខេត្ត​នៅ​កម្ពុជា​ក្រោម​
នៅ​កម្ពុជា​ក្រោម​ទាំងមូល កាលពី​សម័យមុន ចែកចេញ​ជា​អាណាខេត្ត​ធំៗ​៤​គឺ​៖
1. ​អាណាខេត្ត​ដូ​ណៃ​
2. អាណា​ខេត្តឡុង​ហូ
3. ​អាណា​ខេត្តមាត់​ជ្រូក
4. អាណា​ខេត្តពាម
ក្រោយមក​អាណាខេត្ត​ទាំងនោះ​ត្រូវបាន​បែងចែក​ជា​ខែត្រ​តូចៗ​ចំនួន ២១​ខេត្ត ដែល​នៅ​ប្រើ​រហូត​ដល់​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៦០ ។​ ឈ្មោះ​ខេត្ត​ទាំង​២១​នោះគឺៈ​
១- ព្រះ​ត្រពាំង​ ២-​ស្រុក​ឃ្លាំង​
​៣-​មាត់​ជ្រូក ៤-​ក្រមួន​ស​រ
៥-​ពល​លាវ ៦-​ទឹកខ្មៅ​
៧-​ពាម ​​​​ ​​៨-​ព្រែក​ឫស្សី​
៩-​លង់​ហោ​ ១០-​ពាម​បា​រ៉ា​ជ្ញ​
១១-​រោងដំរី ១២-​ព្រៃនគរ​
១៣-​ទួល​តា​មោក ១៤-​ផ្សារ​ដែក​
១៥-​ចង្វារ​ត្រពាំង​-​ស្រកា​ត្រី ១៦-​មេ​ស​
១៧-​កោះគង​ ១៨-​ព្រះ​សួគ៌ា​
១៩-​ផ្សំ​អំបើស ២០-​ឈ្មោះ​ថ្មី​
២១-​អូ​កាប់​

English-Khmer.com
Angkorwat DVD Store
Cambodia Photos
Khmer Magazines
English-Khmer Dictionary
Cambodian Music
Smaradey Khmer
Phnom Penh
Khmer Dating
KHMER DVD STORE
ANGKORWAT DVD
English-Khmer.com