[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
English-Khmer.com
Khmer Krom HistoryPosted: 2009-11-01 12:45:45   Replies: 0
កម្ពុជា ក្រោម

កម្ពុជា​ក្រោម ជា​ផែនដី​មួយ​ភាគ​ស្ថិត​នៅ​ប៉ែក​ខាងកើត ប្រទេស​កម្ពុជា​សម័យ​បច្ចុប្បន្ន ។​​កាលពី​សម័យ​ដើម​ផែនដី​នេះ​មានឈ្មោះ ហៅ​ថា​កម្ពុជា​ទឹក​លិច ។ តាម​ឯកសារ​ប្រវត្តិសាស្ត្រ​​ឲ្យដឹង​ថា​កាល​សម័យ​នោះ​ព្រះរាជាណាចក្រ​កម្ពុជា​មាន​វិសាលភាព​ធំធេង​ណាស់​, អ្នកប្រវត្តិសាស្ត្រ​​សន្មតិ​ហៅថា ចក្រភព​ខ្មែរ​។ នៅក្នុង​សម័យ​នោះ ប្រទេស​កម្ពុជា ជា​ប្រទេស​ចក្រពត្តិ មាន​ឥទ្ធិពល ​និង​ឫទ្ធានុភាព​ទៅលើ​ប្រទេស​នានា​នៅ​ជិតខាង​ដូច​យ៉ាង​ប្រទេស​ចម្ប៉ា (Champa) ប្រទេស​មន​,​ប្រទេស​ជ្វា ។​ល​។​

ប្រវត្តិ
ការ​ដែល​មាន​ឈ្មោះ​កម្ពុជា​លិច​ទឹក​ពីព្រោះ​កាលសម័យ​នោះ​មាន​តែ​ប្រទេស​ កម្ពុជា​កណ្ដាល​នេះ​ទេ​​ដែល​ជា​ដែនដី​គោក ។ ចំណែក​ដែនដី​ប៉ែក​ខាងកើត ( កម្ពុជា​ក្រោម​សព្វថ្ងៃ ) នៅ​ជា​ប្រជុំ​កោះ​នៅឡើយ​។នៅ​ទី​​នោះ​ពុំ​សូវ​មាន​បណ្ដាជន​ខ្មែរ​ រស់នៅ​ទេ​(​ ខ្មែរ​ពុំ​សូវ​ចូលចិត្ត​រស់នៅ​តាម​មាត់​ទឹក​ដែល​មាន​របរ​នេសាទ​ត្រី​ជាប្រ​ មុខ​)​ម្ល៉ោះហើយ​ព្រះមហាក្សត្រ​ខ្មែរ​ក៏​ពុំបាន​យក​ព្រះទ័យ​ទុកដាក់​ ត្រួតពិនិត្យ​ផែនដី​នោះ​ឲ្យបាន​ហ្មតច​ត់​ប៉ុន្មាន​ដែរ​។​​​មហា​ អាណាចក្រខ្មែរ​នា​សម័យ​នោះ​មាន​ព្រំប្រទល់​ដែន​ខាងជើង​ទល់​នឹង​ប្រទេស​ចម្ប៉ា​(​ចាម​ )​ដែល​សព្វថ្ងៃ​នៅ​ត្រង់​ខេ​ត្រ​ប៊ិញ​ធ្វឹ​ន (Binh Thuan), ខាងកើត​ទល់​សមុទ្រ​ចិន​, ខាងលិច​ទល់​នឹង​ទន្លេ​សា​លូ​អ​ង​​ប្រទេស​ភូមា​សព្វថ្ងៃ និង​ខាងត្បូង​ទល់​នឹង​ឈូង​សមុទ្រ​សៀម​។​លុះ​ប្រហែល​មួយ​សតវត្សរ៍​ក្រោយមក កម្ពុជា​ទឹក​លិច​​ក្លាយ​ជា​ដែនដី​គោក​(​ដោយ​ដីល្បាប់​ទន្លេមេគង្គ​ហូរ​ចាក់​ )​។​ពេល​នោះ​ប្រជារាស្ត្រ​ខ្មែរ​បាន​នាំគ្នា​ទៅ​រស់នៅ​យ៉ាង​កុះករ​​ថែមទាំង​ មាន​កំពង់ផែ​មួយ​យ៉ាង​ធំ​គឺ​កំពង់ផែ​ព្រៃនគរ (Saigon) សព្វថ្ងៃនេះ ។​

នៅ​ឆ្នាំ​១៨៥៩ អាណានិគម​បារាំងសែស បាន​ចូល​មក​កាន់កាប់​ដែនដី​កម្ពុជា​ក្រោម​ប៉ែក​ខាងកើត និង​នគរ​ចម្បា​ដែល​ពេលនោះ​​ស្ថិតនៅក្រោម​អំណាច​យួន ។ ក្រោយមក​នៅ​ឆ្នាំ​១៨៦២ រដ្ឋការ​អាណានិគម​បារាំងសែស បាន​ឃុបឃិត​លួច​ធ្វើ​សន្ធិសញ្ញា​បារាំង- យួន​មួយ​ដោយ​សម្ងាត់ (​ដែល​ប្រជារាស្ត្រ​ខ្មែរ​ជា​ម្ចាស់​ទឹក​ដី មិន​បាន​ដឹង​សោះ )​ប្រគល់​ខេត្ត​ទាំង​៣​នោះ​អោយ​​ស្ដេច​យួនអាណ្ណាម​កាន់កាប់​តទៅ​ដោយ​ស្ថិតនៅ ​ជា​ប្រទេស​ក្រោម​អាណាព្យាបាល​បារាំង​។​ប៉ុន្តែ បារាំងសែស ដាក់​ឈ្មោះ​ភូមិភាគ​នេះ​ហៅថា ​កូសាំងស៊ីន ។​បារាំង​ហៅ​បែប​នេះ​គឹ​ក្លាយ​មកពី​​ពាក្យ​ថាកូ​ជិន​ស៊ីន (​ឈ្មោះ​បុត្រី​ស្ដេច​ក្រុង​វ៉េ ដែល​ត្រូវ​ជា​មហេសី​ព្រះបាទ​ជ័យ​ជេដ្ឋា​ទី​២)​។​

ស្ដេច​ជ័យ​ជេដ្ឋា​ទី២
តាម​ប្រវត្តិសាស្ត្រ​ឲ្យដឹងថា ដើមឡើយ យួន​មិនទាន់​មក​រស់នៅ​ក្នុង​ទឹកដី​កម្ពុជា​ក្រោម​នៅឡើយ ។​ ​លុះ​ដល់​ស្ដេច​ជ័យ​ជេដ្ឋា​ទី​II យក​បុត្រី​ស្ដេច​យួន​ឈ្មោះ កូជិ​ន​ស៊ីន​ធ្វើ ​ជា​មហេសី​មក ជាតិ​យួន​ក៏​ចាប់​​ផ្ដើម​ទន្ទ្រាន​ចូលមក​រស់នៅ​ក្នុង​ទឹកដី​កម្ពុជា​ក្រោម​ បន្តបន្ទាប់​គ្នា​រហូត​មក ។ នៅ​ឆ្នាំ ១៦២៣ , ស្ដេច​យួន​បាន​​បញ្ជូន​បេសកជន​មួយ​ក្រុម​មក​ក្រាបបង្គំ​សុំ​ស្ដេច​ ខ្មែរអនុញ្ញាត្តឈ​ប់យក​ពន្ធអាករ​នានា​ក្នុង​ភូមិភាគ​ក្រុងព្រៃ​​នគរ ។ ដោយ​ស្រលាញ់​ប្រពន្ធ​ស្រស់​ល្អ និង​ដោយ​លង់​ក្នុង​កលល្បិច​ស្ត្រី​យួន ស្ដេច​ជ័យជេដ្ឋា​ទី​២ ក៏​អនុញ្ញាត្តិ​​តាម​ពាក្យ​សុំ​របស់​ស្ដេច​យួន ។ តាំងពី​ពេលនោះ​មក យួន​ចាប់ផ្ដើម​វាយលុក​យក​ទឹកដី​កម្ពុជា​ក្រោម​បន្តិច​ម្ដងៗ​​រហូត​ទាល់តែ​ ទឹកដី​កូសាំងស៊ីន ទាំងមូល​ធ្លាក់​ក្នុង​កណ្ដាប់ដៃ​យួន​ទើស​សព្វថ្ងៃនេះ ។​

​ម្យ៉ាងទៀត តាម​ប្រវត្តិសាស្ត្រ ជាតិ​យួន​នេះ​មាន​មធ្យោបាយ ដ៏​ប្រសិទ្ធភាព​មួយ​ដែល​គេ​តែង​បាន​​ទទួល​ជោគជ័យ​តាំងពី​អតីតកាល​មក​គឺ រឿងស្រី​យួន នេះឯងមើលចុះ​ប្រទេស​ចម្បាដែល​ត្រូវ​រលាយបាត់​​ពី​ផែនទី​ពិភពលោក ក៏​ព្រោះតែ​ស្ដេច​ចាម​យកប្រពន្ធ​យួន​ដែរ ។ រឿង​ទាំងនេះ​ជា​ការពិត​ជាក់ស្ដែង ដែល​គេ​មិន​​អាច​ប្រកែក​បាន​ឡើយ ។

នៅក្នុង​រាជ​ព្រះបាទ​ជ័យ​ជេដ្ឋា​ទី​II ប្រទេស​កម្ពុជា​ស្ថិតនៅក្នុង​ស​ភាពវឹកវរ និង​ក្នុង​ឥទ្ធិពល​ជាតិ​​យួនកាន់តែ​ធ្ងន់​បន្តិច​ម្ដងៗ​។ ពី​ឆ្នាំ​១៦២០ ដល់​ឆ្នាំ ១៦២៤ , ស្ដេច​អង្គ​នេះ បាន​កែប្រែ​ច្បាប់ទម្លាប់​នានា ក្នុង​ព្រះ​​រាជាណាចក្រ​កម្ពុជា​ទាំងមូល រួច​ក៏​បាន​តាំង​ទីក្រុង​នៅ​ឧត្ដុង្គ។​

English-Khmer.com
Angkorwat DVD Store
Cambodia Photos
Khmer Magazines
English-Khmer Dictionary
Cambodian Music
Smaradey Khmer
Phnom Penh
Khmer Dating
KHMER DVD STORE
ANGKORWAT DVD
English-Khmer.com