[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
English-Khmer.com
សាស្រ្តាពាហ៍សៅរ៍ Sastra Pea SaoPosted: 2008-04-20 18:54:16   Replies: 0
Sastra Pea Sao (12)

វគ្គដកស្រង់ ពី សាស្ត្រាពៀរសៅរ៍ ដែលបងប្អូនខ្លះ និយមហៅថា ជា ពុទ្ធទំនាយ ចងក្រងឡើយដោយ អ្នកនិពន្ធមិនស្គាល់ឈ្មោះ បានចែងចម្លងគម្រូ បន្តគ្នា ក្នុងសង្គមខ្មែរ អស់ជាច្រើនទសវត្សរ៍ កន្លងមកហើយ។
------------------------------------

ភ្លើងភ្លឺផ្លុងៗកណ្តាលព្រៃ រោលរាលដល់ដីស្រីមានរាង
សំពត់ពេញដីស្រីមិនលាង ព្រោះអាងទឹកភ្លៀងពីលើភ្នំ។

ចំណោទសេចក្តីអស់នេះណា តែងតាមប្រាជ្ញាគិតកែផ្សំ
លើកតាមដោយហេតុបុរីរម្យ កើតខុសក្រិត្យក្រម ទំនៀមខ្មែរ។

ជំពូកមួយទៀតមិនហ៊ានថា ចង់ដឹងប្រាជ្ញាអ្នកស្រុកស្រែ
ក្រែងមានអ្នកប្រាជ្ញលោកពូកែ អាចកាត់កែប្រែអោយបានដឹង។

បរពិត្រជនជាតិទាំងឡាយអើយ បើបានដឹងហើយគួរំពឹង
រិះគិតអោយល់ដំណើរហ្នឹង កុំអោយឆាប់ខឹងអ្នកតែងព្រើល។

នេះអ្នកនិពន្ធមានមេត្តា លោកទុកប្រស្នាអោយយើងមើល
កុំថាអោយគេអ្នកតែងព្រើល អ្នកអើយកុំផ្អើលពាក្យកម្លៅ។

សាសន៍ខ្មែរដូចគ្នាកុំឡើយស្អប់ នាំអោយធុញថប់កើតហ្មងសៅ
ទើបអ្នកនិពន្ធផ្ញើបណ្តៅ រំលឹកក្រែងត្រូវតម្រូវការ។

ត្បិតឃើញចម្លែកក្រៃពេកពន់ ជនវង្វេងបុណ្យលង់មោហា
មិនមានក្តីគិតពិចារណា ធ្វើតាមចិន្តាអាត្មាឯង។

នៅមានត

អ្នកស្រី កែវ ច័ន្ទបូរណ៍


English-Khmer.com
Angkorwat DVD Store
Cambodia Photos
Khmer Magazines
English-Khmer Dictionary
Cambodian Music
Smaradey Khmer
Phnom Penh
Khmer Dating
KHMER DVD STORE
ANGKORWAT DVD
English-Khmer.com